Tuesday, November 26, 2024
Homeព័ត៌មានជាតិឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្តល់អំណោយជូន គ្រួសារជនរងគ្រោះលង់ទឹកស្លាប់ ២នាក់

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្តល់អំណោយជូន គ្រួសារជនរងគ្រោះលង់ទឹកស្លាប់ ២នាក់

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦​ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុនការងា​រថ្នាក់កណ្តាល​ចុះមូលដ្ឋាន​ស្រុករលាប្អៀរ​ បានចាត់តាំងលោកគឹម វាសនា​ និង​ក្រុមការងារ ​អមដំណើរដោយលោកសេង​ វិចិត្រ​ អភិបាលស្រុក​រលាប្អៀរ​ រួមជាមួយអាជ្ញាធរឃុំភ្នំក្រាំងដីមាស និងឃុំស្វាយជ្រំ បានចុះសួរសុខទុក្ខ និងនាំយក​សម្ភារៈ ជូនគ្រួសារដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ ចំនួន ២នាក់ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ចំណុចប្រឡាយទឹក ក្រោមអណ្ដូងថ្មី ស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ ទិ១. ឈ្មោះ ហន គាថាភាគ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស និងទី២.​ ឈ្មោះ​ ហាន សុភ័ក្រ្ត ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្វាយជ្រំចាស់ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គ្រួសារសពទាំង ២គ្រួសារ បានទទួលអំណោយឯកឧត្តមបណ្ឌិត​សភាចារ្យ​ អ៊ុក រ៉ាប៊ុន ក្នុងមួយគ្រួសារ មាន អង្ករ ៥០គីឡូក្រាម, មី ៤កេស​ ទឹកត្រី ​៤យួរ​ ទឹក​ស៊ីអ៊ីវ​ ៤យួរ​ ទឹកបរិសុទ្ធ​ ២កេស​ និងថវិកា មួយចំនួនទៀត។

ក្នុងឱកាសនោះ​ លោកគឹម វាសនា និងក្រុមការងារ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជូនចំពោះក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ និងប្រសាសន៍ណែនាំ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នពីសុខភាព និងសុវត្ថិភាពកូនចៅ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES