Saturday, April 20, 2024
Homeកីឡាអន្ដរជាតិតើជើងឯកយូហ្វាស៊ុបពើរខាប់ ទទួលបាន ប្រាក់រង្វាន់ប៉ុន្មាន?

តើជើងឯកយូហ្វាស៊ុបពើរខាប់ ទទួលបាន ប្រាក់រង្វាន់ប៉ុន្មាន?

ពានរង្វាន់យូហ្វាស៊ុបពើរខាប់ (UEFA Super Cup )ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅរាត្រីពុធទី១០ ខែសីហា វេលាម៉ោង ២រំលងអធ្រាតក្នុងទីក្រុងហែលសិនហ្គី(Helsinki )ប្រទេសហ្វាំងឡាំង រវាងក្លឹបម្ចាស់ជើងឯកយូហ្វាឆេមពានលីកReal Madrid និងម្ចាស់ជើងឯកយូរ៉ូប៉ាលីកFrankfurt ។ អ្នកឈ្នះមិនត្រឹមតែទទួលបានពាន និងមេដាយកិត្តិយសប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបានរង្វាន់គួរសមផងដែរ។ពានរង្វាន់នេះត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។នេះគឺជាការប្រកួតពានរង្វាន់យូហ្វាស៊ុបពើលីកលើកទី ៤៦។

តើម្ចាស់រង្វាន់នោះមានទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

ប្រសិនបើ Real Madrid ឬFrankfurt ក្លាយជាម្ចាស់ជើងឯក នោះពួកគេនឹងទទួលបានប្រាក់រង្វាន់ប្រហែល 5096750 ដុល្លារអាមេរិកខណៈក្រុមរងជើងឯកនឹងទទួលបានរង្វាន់ ប្រហែល3.873.530ដុល្លារអាមេរិក។បន្ថែមពីលើតម្លៃមូលដ្ឋាននេះ ទាំងក្រុមជើងឯកនិងជើងឯករងនឹងទទួលបាន ២៥% នៃប្រាក់ចំណេញដែលទទួលបានពីការលក់សំបុត្រ ដូច្នេះរង្វាន់ប៉ាន់ស្មានសម្រាប់អ្នកឈ្នះទទួលបានជាង ៨លានអឺរ៉ូ (8.154.800 ដុល្លារអាមេរិក) ខណៈក្រុមចំណាត់ថ្នាក់លេខ២ នឹងទទួលបានប្រាក់ប្រមាណ ៥.០៩៦.៧៥០ដុល្លារអាមេរិក៕

RELATED ARTICLES