ខេត្តតាកែវ ៖ យុវតីជានិស្សិតរូបស្រស់ម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេលជិត ១ខែមកហើយ មិនដឹងថាទៅណា ហើយក្រុមគ្រួសារតាមរកសព្វកន្លែង នៅតែមិនឃើញ ធ្វើឲ្យមានការព្រួយបារម្ភពីសុវត្ថិភាព និងប្រកាសស្វែងរក។
យុវតីដែលបាត់ខ្លួន មានឈ្មោះប៊ុល ចន្ថា អាយុ២២ឆ្នាំ ជានិស្សិតផ្នែកភាសាអង់គ្លេស នៅសាលាសន្តិប៉ូល ស្ថិតនៅក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ និងមានលំនៅក្នុងភូមិអណ្តែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង។ យុវតីរូបនេះ បានបាត់ខ្លួន តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មកម៉្លេះ។
ក្រុមគ្រួសារយុវតីខាងលើ បានប្រកាសស្វែងរកនារីខាងលើ តាមបណ្តាញសង្គម ហ្វេសប៊ុក ថា “សូមប្រកាសស្វែងរក នារីម្នាក់ ដែលមានឈ្មោះប៊ុល ចន្ថា អាយុ២២ឆ្នាំ នៅភូមិអណ្តែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទាំង ខេត្តតាកែវ។
បច្ចុប្បន្នជានិស្សិតផ្នែកភាសាអង់គ្លេស នៅសាលា សន្តិប៉ូល ដែលស្ថិតនៅក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកទ្រាំកក់ ខេត្តតាកែវ។ បានបាត់ខ្លួនដោយគ្មានមូលហេតុ រយៈពេល ២៣ថ្ងៃហើយ គឺចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មកម៉្លេះ។ បើបងប្អូនណាបានឃើញរូបរាងដូចក្នុងរូបថតខាងក្រោមនេះ សូមមេត្តាទំនាក់ទំនង តាមលេខទូរស័ព្វ ០៩៦ ៥៣ ៨៨ ៥៣៦ និង០៩៧ ២៥ ០០ ២៨៤ ដោយក្តីអនុគ្រោះ…”៕