Friday, April 26, 2024
Homeកីឡាអន្ដរជាតិMessi គ្មានវត្តមានក្នុងបញ្ជីពានរង្វាន់ Ballon d'Or ឆ្នាំ 2022

Messi គ្មានវត្តមានក្នុងបញ្ជីពានរង្វាន់ Ballon d’Or ឆ្នាំ 2022

យោងតាមទស្សនាវដ្ដី France Football ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនបាន

បង្ហាញថាកំពូលតារាបាល់ទាត់អាហ្សង់ទីនកីឡាករ Lionel Messiមិនស្ថិតក្នុងចំណោមបេក្ខភាពសម្រាប់ពានរង្វាន់បាល់មាស Ballon d’Or ២០២២ទេ។​

​អតីត​កីឡាករ​របស់ក្លឹបBarcelona មិន​ត្រូវ​បាន​គេ​ជ្រើសរើសសម្រាប់​ពាន​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០០៥ ខណៈកីឡាករ Robert Lewandowski, Karim Benzema, Cristiano Ronaldo និង Mohamed Salahស្ថិតក្នុងបញ្ជីអាទិភាព

Google

ទស្សនាវដ្ដី France Footballបានប្រកាសនៅលើគេហទំព័រ

របស់ពួកគេអំពីបញ្ជីឈ្មោះកីឡាករ៣០នាក់ដែលប្រជែងយកពានរង្វាន់ដ៏មានកិត្យានុភាពក្នុងឆ្នាំ ២០២២នេះ។

Messi វ័យ៣៥ឆ្នាំ ខ្សែប្រយុទ្ធ Paris SG (PSG) បានឈ្នះពានរង្វាន់នេះចំនួន ៧ដង រួមទាំងក្នុងឆ្នាំ២០២១ ផងដែរ។ផ្ទុយពីMessiកីឡាករជើងចាស់វស្សាសញ្ជាតិព័រទុយហ្គាល់ Ronaldo វ័យ ៣៧ឆ្នាំ ដែលជាអ្នកឈ្នះពានរង្វាន់នេះប្រាំដងក្នុងឆ្នាំ 2008, 2013, 2014, 2016 និង 2017នៅមានឈ្មោះបន្តទៀត។ពិធីប្រគល់ពាន Ballon d’Or នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលា នៅសាលមហោស្រពទីក្រុងប៉ារីស។ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៣០រូបដែលត្រូវដណ្តើមយកពាន Ballon d’Or ២០២២។

កីឡាករៈThibaut Courtois, Vinicius Junior, Casemiro, Karim Benzema, Luka Modric, Antonio Rudiger (ក្លឹប​Real Madrid)

 Rafael Leao, Mike Maignan (ក្លឹប Milan) Christopher Nkunku (ក្លឹប Leipzig), Mohamed Salah, Trent Alexander-Arnold, Luis Diaz, Fabinho, Darwin Nunez, Virgil van Dijk (ក្លឹបLiverpool), Joshua Kimmich, Sadio Mane (ក្លឹបBayern Munich), Bernardo Silva, Riyad Mahrez, Phil Foden, Kevin De Bruyne, Joao Cancelo, Erling Haaland (ក្លឹបManchester City), Robert Lewandowski (ក្លឹបBarcelona), Son Heung-min, Harry Kane (ក្លឹបTottenham Hotspur), Sebastien Haller (ក្លឹប Dortmund), Cristiano Ronaldo (ក្លឹបManchester United), Dusan Vlahovic (ក្លឹបJuventus), Kylian Mbappe (ក្លឹបParis Saint-Germain)

Wolves ទិញកីឡាករ Matheus Nunes តម្លៃបំបែកកំណត់ត្រា

សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអង្គារទី១៦សីហាថាក្លឹបWolvesបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាទិញខ្សែបម្រើកណ្តាល Matheus Nunes ពីក្លឹបLisbon ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹបគឺប្រហែល ជាង៤៥លានដុល្លារ ។

យោងតាមរបាយការណ៍បានអោយដឹងទៀតថាក្លឹប Wolves អាចចំណាយប្រាក់បន្ថែមជាង៦លានដុល្លារបន្ថែមទៀតសម្រាប់សម្រាប់កីឡាករវ័យ២៣ឆ្នាំរូបនេះ។

តម្លៃផ្ទេរនេះលើសពី៤២លានដុល្លារដែល Wolves ចំណាយសម្រាប់ខ្សែប្រយុទ្ធ Fabio Silva កាលពីឆ្នាំ២០២០ ។

Nunes បង្ហាញខ្លួនបាន៥០ លើកសម្រាប់Lisbon  ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ក្នុងក្របខ័ណ្ឌបាល់ទាត់ព័រទុយហ្គាល់ព្រីមេរ៉ាលីហ្គា ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ២០២១ហើយបានបង្ហាញខ្លួនចំនួន៨ ដងដោយស៊ុតបញ្ចូលទីបានមួយគ្រាប់។

បន្ទាប់ពីបរាជ័យនិងស្មើក្នុងពីរប្រកួតដំបូងរបស់ពួកគេនៃរដូវកាលថ្មី ក្រុម Wolves នឹងធ្វើដំណើរទៅជួប Tottenham ក្នុងសប្តាហ៍នេះ៕

RELATED ARTICLES