Thursday, March 28, 2024
Homeកីឡាអន្ដរជាតិតើ Man Utd អាចនឹងលក់ក្លឹបឬ ?

តើ Man Utd អាចនឹងលក់ក្លឹបឬ ?

មហាសេដ្ឋីមានជាងគេលើផែនដី លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធ ១៧សីហាថាលោកនិយាយលេងទេរឿងក្លឹបទិញក្លឹបបិសាចក្រហមMan Utd។នេះបើយោងតាមការចេញ

ផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

នៅពេលសួរដោយអ្នកប្រើប្រាស់បណ្តាញសង្គមថាតើលោកពិតជាចង់ទិញក្លឹបបាល់ទាត់ឬអត់។លោកElon Musk បាននិយាយថាទេនេះគឺជាការលេងសើចដ៏យូរមកហើយរបស់ខ្ញុំនៅលើ Twitter ។ ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ។​

ការចេញមុខមកបំភ្លឺពេលនេះបន្ទាប់ពីកាលពីបួនម៉ោងមុននេះលោក Musk បានបង្ហោះសារថា ខ្ញុំកំពុងទិញ ManUtd ។សូមស្វាគមន៍តែមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ អ្នកគាំទ្រក្រុម ManUtd មួយចំនួនដែលមិនសប្បាយចិត្តចំពោះការធ្លាក់ចុះទម្រង់លេង របស់ក្លឹបរបស់ពួកគេកាលពីពេលថ្មីៗនេះហើយបានជំរុញឱ្យ លោកMusk ពិចារណាទិញក្លឹប។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្វាគមន៍​ចំពោះ​ការ​ចាប់​អារម្មណ៍​របស់ លោកMusk ចំពោះ​ក្លឹប​របស់​ខ្លួន ដោយដាក់​តម្លៃក្លឹបចំនួន ៤,៦ ពាន់​លាន​ដុល្លារ កាល​ពី​ដើម​ឆ្នាំ​នេះ។

ក្លឹបបានធ្លាក់ចុះចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងនាមជាអ្នកចាត់ការក្នុងឆ្នាំ ២០១៣​ហើយការធ្លាក់ចុះនេះត្រូវបានចង្អុលទៅគ្រួសារ Glazer ដែលបានកាន់កាប់ក្លឹបតាំងពីឆ្នាំ ២០០៥។

មានការតវ៉ាជាច្រើនប្រឆាំងនឹងការកាន់កាប់របស់ Glazers ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលរួមមានមួយនៅក្នុងខែឧភាឆ្នាំ២០២១ដែលបណ្តាលឱ្យការប្រកួតរបស់បិសាចក្រហមជាមួយ Liverpool ត្រូវបានពន្យារពេល៕

Man City ទិញខ្សែការពារ Gomezពីក្លឹបAnderlecht

ក្លឹបMan Cityកាលពីថ្ងៃអង្គារបានបញ្ជាក់ពីការចុះហត្ថលេខា

ទិញខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញ Sergio Gomez ពី ក្លឹបAnderlecht ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយនឹងតម្លៃខ្លួន១៣លានដុល្លារ។នេះបើយោងតាមការចេញផ្សាយរបស់​ANEWS

កីឡាករអន្តរជាតិអាយុក្រោម ២១ ឆ្នាំរូបនេះបានក្លាយជាកីឡាករទី ៤ របស់ក្លឹបម្ចាស់ជើងឯក ប្រឺមីញេលីកក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពីការមកដល់របស់ Erling Haaland, Kalvin Phillips និង Stefan Ortega Moreno ។

កីឡាករវ័យ ២១ឆ្នាំដែលពីមុនជាយុវជនរបស់ Barcelona បាននិយាយថា ​Man City គឺជាក្រុមដ៏ល្អបំផុតនៅ

ក្នុងប្រទេសអង់គ្លេស ហើយនៅជាមួយលោក Pep Guardiola ខ្ញុំមានឱកាសរៀននិងអភិវឌ្ឍក្រោមការដឹកនាំគ្រូបង្វឹកដ៏ឆ្នើមបំផុតពិភពលោក។

​ក្លឹប​នេះ​បានធ្វើអោយសុបិន​របស់ខ្ញុំក្លាយ​ជា​ការ​ពិត​និង​ជា​ក្លឹបដែល​កីឡាករ​ក្មេងៗ​ប្រាថ្នា​ចង់​មកលេង។

លោក Txiki Begiristain នាយកផ្នែកបាល់ទាត់របស់ City បាននិយាយថាGomezគឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ  ៕

RELATED ARTICLES