Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិចិនត្រៀ​ម ​ផ្តល់អាវុធ ឲ្យហ្វីលីពីន ​សម្រាប់ប្រើក្នុង សង្គ្រាម​គ្រឿងញឿន

ចិនត្រៀ​ម ​ផ្តល់អាវុធ ឲ្យហ្វីលីពីន ​សម្រាប់ប្រើក្នុង សង្គ្រាម​គ្រឿងញឿន

ព័ត៌មានតំបន់អាស៊ាន

ចិន៖ ឯកអគ្គរដ្ឋទូតចិន​​​ ប្រចាំក្រុងម៉ានីល ​បាន​ថ្លែងថា​ចិន​ ត្រៀមខ្លួន​រួចជា ស្រេចក្នុងការ​ ផ្តល់​ឲ្យ​នូវ ​អាវុធ​ជាច្រើន​ដល់ហ្វីលីពីន​ ដើម្បី​​ជួយ​ដល់ ​លោកប្រធានា ធិបតី Rodrigo Duterte ក្នុងការ​ធ្វើ​ សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដែល​ត្រូវបាន គេអះអាងថា​បាន​ សម្លាប់​មនុស្ស​ជាង ​៥ពាន់​នាក់ ។

រដ្ឋាភិបាល ក្រុងប៉េកាំង ​បាន​ថ្លែង​កាលពីមុន​នេះ ថា​ខ្លួន​គាំទ្រ​ សង្គ្រាម​បង្ហូរ ឈាមប្រឆាំង ​ឧក្រិដ្ឋ​កម្ម​គ្រឿង ញៀនរបស់ លោក Duterte ដែល​ត្រូវ បានរិះគន់​ពី សំណាក់អង្គការ ​សហប្រជា​ជាតិ ​និង​អង្គការ​​​ឃ្លាំមើល សិទ្ធិមនុស្ស​ លើការ​ចោទប្រកាន់ពីការ​ កាប់សម្លាប់ ​ក្រៅប្រព័ន្ធ​តុលាការ ។

ក្រុងប៉េកាំង ​និង​ម៉ានីល ​បាន​​ដកពិសោធន៍គ្នា​ តាមរយៈ​ការ​ផ្សះផ្សារ គ្នា​ចាប់តាំង ពី​លោក​ Duterte ជាប់ឆ្នោតជា ប្រធានាធិបតីកាលពី ខែឧសភា​ ថ្វីបើប្រជា ជាតិ​ទាំងពីរ​ មាន​វិវាទដែន ដីជាមួយគ្នា​ចំពោះការ​អះអាងនៅសមុទ្រ ចិនខាងត្បូង យ៉ាងណាក្តី ។

ប្រមុខបេស កកម្មការ ទូតប្រចាំក្រុង ម៉ានីល លោក Zhao Jianhua បានកត់ សម្គាល់​កាល ពី​ល្ងាច​ថ្ងៃ ច័ន្ទដោយ​អះអាងថា​ចិន ​បានត្រៀមខ្លួន រួចជាស្រេចក្នុង ការ​ផ្គត់ផ្គង់ អាវុធ​ដល់ហ្វីលីពីន ។ លោកថែម​ ទាំងបានប្រាប់​អ្នកសារព័ត៌មានថា​ យើងកំពុង​ រកលទ្ធភាព​ ដែលអាចទៅ រួច​ក្នុងការ ​ផ្តល់​ឲ្យ​នូវ​សព្វាវុធ​ ធុនស្រាលនិងធ្ងន់​ ក៏ដូចជា​ អាវុធ​សម្រាប់​ ប្រយុទ្ធ​ប្រឆាំងនិង ពួកភេរវករ​ និង​សម្រាប់យុទ្ធនា ការ​ប្រឆាំងគ្រឿងញៀន ។

ឯកអគ្គរដ្ឋទូតរូប នេះ​បានឲ្យដឹងទៀត ថា​កិច្ចពិភាក្សា នៅតែស្ថិតក្នុង ដំណាក់កាល​ ជាបឋម​ដដែល​ ហើយក៏​ពុំមាន​កិច្ចព្រម ព្រៀងអំពីតម្លៃ​ ឬ​ប្រភេទ ជាក់លាក់​​នៃ អាវុធ​ឡើយ​ បើទុកជា​ ពួកគេ​ភាគច្រើន ចូលចិត្ត​ប្រើកាំភ្លើង​រ៉ាហ្វាល់យ៉ាងណាក្តី ។

លោក Duterte ដែលជាមេដឹក នាំជាប់ឆ្នោត​វ័យ ៧១ឆ្នាំ​​បាន​ប្តេជ្ញា សម្លាប់​ពួកឧក្រិដ្ឋកម្ម​ឲ្យ បាន​មួយ ម៉ឺននាក់​ដើម្បី ​​ប្រយុទ្ធប្រឆាំង និង​គោល នយោបាយ ចាប់គ្រឿង ញៀន​ក្នុង ប្រទេស​ហ្វីលីពីន​។ ចាប់តាំងពី​លោកចូលកាន់ តំណែង​ការ បង្ក្រាប​គ្រឿងញៀន ​ត្រូវបានគេ អះអាង​ថា​​ បាន​សម្លាប់ មនុស្ស​ជាង​៥ ពាន់នាក់ ។

គួររំលឹកផង ដែរថា​លោក Rodrigo Duterte ថ្មីៗនេះបាន​លុប ចោល​ការបញ្ជាទិញ​កាំភ្លើង​ រ៉ាហ្វាល់​ប្រមាណជា​២៧.០០០ដើម​ពី សហរដ្ឋអាមេរិក ​បន្ទាប់ពី​របាយ ការណ៍ព័ត៌មាន បាន​ផ្សាយ​ថា ​អង្គការ​សិទ្ធិ មនុស្ស​​មានក្តីបារម្ភ​ចំពោះ​សង្គ្រា មគ្រឿង​ ញៀន​របស់ លោក​នឹងមាន ​ឥទ្ធិពល​លើការ​ ផ្គត់ផ្គង់​អាវុធ ​ដល់​ហ្វីលីពីន​ ។

 

RELATED ARTICLES