Thursday, September 19, 2024
Homeព័ត៌មានជាតិឆន សុវណ្ណារាជ ៖អោបថើបហេង ចន្ថា ,តែឆ្ងល់ម៉េច​Fan ខ្លះហៅ​លោកថា”ម៉ាក់”?

ឆន សុវណ្ណារាជ ៖អោបថើបហេង ចន្ថា ,តែឆ្ងល់ម៉េច​Fan ខ្លះហៅ​លោកថា”ម៉ាក់”?

ភ្នំពេញ៖ពិតជាគូរឲ្យចាប់អារម្មណ៍ខ្លាំងមែនខណៈដែលឆន សុវណ្ណារាជ បានអោបថើប ស្រី ស្អាតហេង ចន្ថា ដែល​​ជាMiss Grand Cambodia 2016 នៅក្រៅឆាកដោយគ្មានខ្លាចគូ​ដណ្ដឹង​របស់នាងឆេះដុំឡើយ។អ្វីដែល​គូរឲ្យភ្ញាក់ផ្អើលក្រោយសុវណ្ណារាជ ធ្វើបែបនេះស្រាប់តែមាន Fan មួយចំនួនដាស់តឿនលោកសុវណ្ណារាជ ថា​ប្រយ័ត្ន គ្រូពេទ្យខឹង(សំដៅដល់លោកគ្រូពេ​ទ្យ​ស៊ឹម ពេជ្រពន្លឺ)បេក្ខភាពCambodian Idol រដូវកាលទី៤ និងខ្លះ​ទៀត​បែជា​ហៅតារា​រោម​ទ្រូង​ច្រើនរូបនេះថាជា”ម៉ាក់”ទៅវិញទើបធ្វើឲ្យអតីតតារាU2 រូបនេះមិនពេញចិត្តឡើយ។

  ហ្វេសបុកឈ្មោះបំរើ អារម្មណ៍មិត្តៗSad  ខមិនថា”ម៉ាក់រាជ កុហកអារម្មណ៍ខ្លួនឯង​ទៀត​ហើយ” ខណៈដែល​លោក​សុវណ្ណារាជ តបថា”ប្អូនអត់ម្ដាយហៅមែន បានហៅ​បងម៉ាក់​”។ហ្វេសបុកឈ្មោះNang Maurer ខមិន​ថា​”បងពេទ្យនិងខូចចិត្ត”សុវណ្ណរាជ តបថា”ពេទ្យរុស្សី​ចាំ​ទទួល”។ហ្វេសបុក ឈ្មោះស៊ីន ភត្រា ខមិនថា”អូខេម៉ាក់​រាជ”សុវណ្ណារាជ តបថា”បើអត់​ម៉ែ​ទេ ចាំបងទទួល”។

 ឆន សុវណ្ណារាជ ហាក់ធ្វើឲ្យFan ច្របូកច្របល់កាន់តែខ្លាំងក្រោយសុខៗលោក​បែជា​អោប​ថើប​ស្រីស្អាតហេង ចន្ថា ទាំងគ្មានព្រឺរោមខ្លាចគូដណ្ដឹងនាងប្រចណ្ឌនោះទើប​ក្រុមអ្នក​គាំទ្រ​ជជែកគ្នាមិនឈប់ដោយ​ពួកគេយល់ថា​សុវណ្ណារាជ ធ្វើបែបនេះដើម្បីបិតបាំងអ្វី១ឬធ្វើ​ដោយ​បង្ខំចិត្តព្រោះកន្លងមកមានព័តមានថាលោករាជ មានប្រុស​តាមស្នេហ៍ច្រើនជាង​ស្រី្ដ​ភេទ។ប៉ុន្ដែតារាហង្សមាសរូបនេះធ្លាប់ប្រាប់អ្នកយក​ព័តមានយើងថាលោកជា​បុរស​ពេ​ញ​លក្ខណៈហើយមានសង្សារជានិស្សិតស្រីនៅអាមេរិកឈ្មោះអរិយ៉ា តែដំណឹងស្នេហាឆ្លងទ្វីពមួយ​នេះ​បានស្ងប់​ស្ងាត់រយៈពេលជាង១០ឆ្នាំទៅហើយទើបមានការ​សង្ស័យថាពួកគេបានចែក​ផ្លូវ​គ្នា

ខណៈដែលមុននេះមានស្រី្ដស្អាតម្នាក់តាមអោបថើប​អ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះ​ដល់​ឆាកតន្ត្រីទៀតផង។ដោយឡែកចំពោះFan លើកឡើងថាសុវណ្ណារាជ ថើបហេង ចន្ថា ប្រយ័ត្ន គ្រូពេទ្យស៊ឹម ពេជ្រពន្លឺ ខឹងនោះ ព្រោះតែពួកគេសំដៅថាលោកពន្លឺ មានចឬកដូចស្រីហើយ​ច្រៀង​មិន​សូវពិរោះបែជាជាប់រហូតមកដល់វគ្គLive Show សប្ដាហ៍ទី៥ទៅវិញ ទើបគេសង្ស័យ​ថាក្នុងចំ​​ណោម​គណៈកម្មារការទាំង៤នោះប្រាកដជាមានម្នាក់ណា​ជួយជ្រោមជ្រែង​លោក​គ្រូពេទ្យជា​មិន​​ខាន ហើយក្នុងនោះបន្ទុកត្រូវធ្លាក់ទៅលើលោកសុវណ្ណារាជ ធ្ងន់ធ្ងរជាង​គេ។​ប៉ុន្ដែសុវណ្ណា​រាជ មិនដែលបកស្រាយរឿងនេះទេ ហើយលោកក៍មិនពន្យល់ទេ​ថាហេតុអ្វីបាន​ជាមានFan ខ្លះ​បានហៅលោកថាជា”ម៉ាក់ៗ”ដែល​ពាក្យនេះសម្គាល់ថា​ជាមនុស្ស​ស្រីនោះ​៕

RELATED ARTICLES