Friday, September 20, 2024
Homeព័ត៌មានជាតិក្មេងប្រុសចុះលេងទឹក លង់ស្លាប់

ក្មេងប្រុសចុះលេងទឹក លង់ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ បានចុះពីលើផ្ទះ ដើរសំដៅទៅក្រោយផ្ទះ លេងទឹកស្រះ តែម្នាក់ឯង បណ្តាលឱ្យរអិលជើងធ្លាក់ចូលទឹកជ្រៅ លង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹងសោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រះទឹកខាងក្រោយ ផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះនួន ខេត អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកើតហេតុខាងលើ។

តាមប្រភពរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំងន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានចុះពីលើផ្ទះ ដើរសំដៅទៅក្រោយផ្ទះ ដែលមានស្រះនៅក្រោយនោះ ពេលទៅដល់កន្លែងកើតហេតុ ក្មេងប្រុសបានចុះលេងទឹកតែម្នាក់ឯង រួចក៏រអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។

ប្រភពដដែល បន្តថា ចំណែកឪពុកម្តាយ ដោយសារតែបាត់កូនប្រុសយូរពេក ទើបនឹកឆ្ងល់ នាំគ្នាដើររកពេញភូមិ តែមិនឃើញសោះ លុះសង្ស័យថា កូនប្រុសលង់ទឹក ក៏នាំគ្នាចុះទៅរាវរកក្នុងស្រះទឹក កន្លែងកើតហេតុ ដែលមានជម្រៅប្រមាណ ៤ម៉ែត្រ ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES