Friday, September 20, 2024
Homeព័ត៌មានជាតិប្រុសកាប់ស្រី ១ផ្គាក់ រយះថ្ពាល់

ប្រុសកាប់ស្រី ១ផ្គាក់ រយះថ្ពាល់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ នៅសុខៗ ស្រាប់តែទាញកាំបិតផ្គាក់ កាប់ទៅលើស្ត្រីម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា បណ្តាលឱ្យរយះថ្ពាល់ រងរបួសយ៉ាងធ្ងន់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សា យកកាំបិតផ្គាក់កាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិគ  ឃុំចន្ត្រី ស្រុករមាសហែក។

សមត្ថកិច្ចស្រុករមាសហែក បានឱ្យដឹងថា ជនសង្ស័យដែលកាប់ប្រហារស្ត្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រី ងី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគ ឃុំចន្ត្រី ស្រុករមាសហែក។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះទិត សាផល អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា រងរបួស ១កាំបិត ចំថ្ពាល់ខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ប្រភពដដែល បន្តថា ជនសង្ស័យ ជាមនុស្សមានជំងឺសរសៃប្រសាទ តែមិនមានលិខិតពេទ្យបញ្ជាក់ទេ ហើយនៅមុនកើតហេតុ ខណៈដែលស្ត្រីរងគ្រោះកំពុងអង្គុយនិយាយគ្នាលេងដូចធម្មតា ស្រាប់តែជនសង្ស័យ បានទាញកាំបិតផ្គាក់ កាប់ទៅលើស្ត្រីរងគ្រោះ ចំនួន ១កាំបិត ត្រូវចំថ្ពាល់ខាងឆ្វេង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារដឹកស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងរៀបចំកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES