Friday, September 20, 2024
Homeព័ត៌មានជាតិតាចាប់រំលោភ ក្មេងស្រីឈឺ រត់ទៅប្រាប់ម៉ែ

តាចាប់រំលោភ ក្មេងស្រីឈឺ រត់ទៅប្រាប់ម៉ែ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ឃើញក្មេងស្រីវ័យ១០ឆ្នាំម្នាក់ រស់នៅភូមិជាមួយគ្នា កំពុងអង្គុយលេងតែម្នាក់ឯង នៅក្បែរផ្ទះរបស់ខ្លួន ក៏បែកគំនិតនាំក្មេងស្រីរងគ្រោះចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភទាំងកំរោល លុះក្មេងស្រីឈឺពេក ក៏ស្រែកនិងរើបម្រះរួចផុតពីក្រញាំតណ្ហាបុរសចំណាស់ រត់ទៅប្រាប់ម្តាយ ដាក់ពាក្យបណ្តឹង ចាប់វាយខ្នោះតាចាស់ល្មោភកាម ទាំងយប់។

ករណីបុរសចំណាស់ចាប់រំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤៨ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះតាំង ប៊ុនធី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៤៨ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១០ឆ្នាំ ជនជាតិវៀតណាម មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងអង្គុយលេងមុខសាលាវៀតណាម តែម្នាក់ឯង ជិតផ្ទះជនសង្ស័យ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះតាំង ប៊ុនធី  ចូលមកនិយាយលួងលោមក្មេងស្រីមួយសន្ទុះ ក៏នាំកុមារីរងគ្រោះ ចូលទៅក្នុងផ្ទះរបស់ខ្លួន។ លុះពេលចូលទៅដល់ក្នុងផ្ទះ ជនសង្ស័យ បានចាប់ផ្តើមធ្វើសកម្មភាពបៀតបៀន លូកស្ទាបនិងចាប់សម្រាតខោអាវក្មេងស្រីរងគ្រោះចេញ រួចចាប់រំលោភទាំងកំរោល ធ្វើឱ្យក្មេងស្រីរងគ្រោះឈឺពេក ក៏ស្រែកយំ និងរើបម្រះរួច រត់ចេញទៅប្រាប់ម្តាយ នាំមកដាក់ពាក្យបណ្តឹងភ្លាមៗតែម្តង។

រហូតដល់ម៉ោង ២រសៀល ថ្ងៃដដែល សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានចុះទៅឃាត់ខ្លួនជនសង្ស័យ នៅផ្ទះកើតហេតុ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES