Thursday, September 19, 2024
Homeព័ត៌មានសិល្បៈនាយចឺម ៖សង្សារចាស់ថាមិនដឹងរឿងបែកសង្សារទី៤

នាយចឺម ៖សង្សារចាស់ថាមិនដឹងរឿងបែកសង្សារទី៤

ភ្នំពេញ៖នាយចឺម បានប្រេះឆាសង្សារទី៤អ្នកមេម៉ាយសេង សុខគីម មិនបានធ្វើឲ្យអតីត​គូ​ស្នេ​ហ៍​​ចាស់​របស់​នាយមានការភ្ញាក់ផ្អើលនោះទេ ព្រោះមើលទៅពួកគេហាក់បាន​ដឹង​ច្បា​ស់​ជា​មុនថា​រឿងនោះប្រាកដ​ជាកើត​ឡើងនៅថ្ងៃណាមួយ​។ជាក់សម្ដែងអតីតសង្សារទី៣​របស់​នាយចឺម គឺស្រីស្អាតហ្វា ហ្វា បានវាចាថានាងមិន​ដឹងរឿងលោកមេសា បែកបាក់សង្សារ​ក្រោយ​ទៀតនោះឡើយ។ហ្វា ហ្វា ហៅស្រីយី បានប្រាប់អ្នកយក​ព័តមាន​យើង​កាលពីពេល​ថ្មីៗនេះថានាងអត់ចាប់អារម្មណ៍ ហើយក៍មិនដឹងថានាយចឺម បែកបាក់ពីណាទៀត​ដែរ​ព្រោះ​នាងរវល់ការងារច្រើន។យ៉ាងណាហ្វា ហ្វា ថានាងធ្លាប់ធ្វើការសិល្បៈជាមួយសង្សារថ្មី​នាយ​ចឺម(នាងសេង សុខ​ឃីម)ម្ដងដែរតាម​រយៈ​ការថតស្ពតពាណិជ្ជកម្មមួយរូបគ្នា ហើយរវាង​នាង​និងសុខឃីម និយាយស្ដីគ្នាធម្មតា គ្មាន​រឿង​អីប៉ៈទង្គិចគ្នានោះទេ តែរឿងពួកគេបែកបាក់​មែន​ឬអត់នាងមិនទាន់បានដឹងឡើយ។

 គូរកត់សម្គាល់ថានាយចឺម បានចែកផ្លូវគ្នាជាមួយនាងហ្វា ហ្វា កាលពីពាក់កណ្ដាល​ឆ្នាំ​២០​២១ ប៉ុន្ដែភាគី​ទាំង​សងខាងបានព្យាយាមមិនប្រាប់ពីមូលហេតុ​នៃការបែកបាក់នោះថា​បណ្ដា​​ល​​មកពីអ្វីឡើយ ខណៈដែលស្រីយី ថាក្រោយអស់និស្ស័យស្នេហ៍នាយចឺម រូបនាងនិង​តារា​ចម្រៀងសាន់ដេរូបនេះមិនយកគ្នាជាសត្រូវតេ ហើយ​បើចៃដន្យទៅណាវ៉ាក់អឺ​ជាមួយ​លោ​ក​មេសា នោះនាងតាំងចិត្តថានៅតែនិយាយរកនាយ ដោយ​ចាត់ទុកថា​គ្មាន​រឿងអ្វី​កើត​ឡើង​ទៅ​ចុះ។ចំណែកនាយចឺម វិញមុននេះបានចេញវីដេអូព្រលះទៅអ្នកដែលជេ​ស្ដីបន្ទោស​លើ​នាយ​រឿងប្ដូរសង្សារដូចដូរខោអាវនេះ​ដោយនាយចាត់ទុកថាអ្នកទាំងនោះហាក់​ដូចជាដឹង​រឿងនាយច្បាស់ជាង​នាយ​ជា​សាមីខ្លួនទៅទៀត។ប៉ុន្ដែនាយចឺម មិនទាន់បង្ហាញមុខ​សង្សារ​ថ្មីនោះទេ តែគេ​អាច​កត់សម្គាល់ថាអតីត​តារាកំ​ប្លែងCtn រូបនេះពេលមានសញ្ញារក​បានស្រី​ស្នេហ៍ថ្មីនោះ​ច្បាស់​ជា​រូប​នាយនឹងលេងស្ទីលចាស់​តាមរយៈការយក​នាងនាងទៅឡង់​សេ​បទថ្មីៗរបស់ខ្លួនដូច​សង្សារ​នាយ​ពីមុនៗជាមិនខាន។

 សូមបញ្ជាក់ថានាយចឺម ស្ថិតក្នុងចំណោមតារាដែលពូកែញ៉ែស្រីស្អាតបានក្នុង​នោះមាន​ដូចជានាយពែក​ម៉ី,នាយ​ក្រូច និងលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ជាដើម។គេចាំមើល​ថាតើ​ស្រីស្អាតរូបណាទៅដែលនឹង​ស្ម័គ្រចិត្ត​កា​យ៉ាចូលខ្លួនមកធ្វើជាសង្សារទី៥របស់​នាយ​ចឺម​?  ខណៈដែលអតីតសង្សារនាយ៣រូបគឺនាងអៀ ម៉េងលិ ហៅ​អូនម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ពេល​នេះពួកគេសុទ្ធតែមានសង្សារថ្មីរៀងៗខ្លួនអស់ទៅហើយ៕

RELATED ARTICLES