Thursday, September 19, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖នៅតែមិនក្វល់ឡើងឆាកទូរទូទស្សន៍

តន់ ច័ន្ទសីម៉ា ៖នៅតែមិនក្វល់ឡើងឆាកទូរទូទស្សន៍

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានបាត់មុខពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជិត២ឆ្នាំមកហើយ ក្រោយអតីតអ្នក​ចាត់ការទូទៅរបស់Galaxy លោកយឹម តាស្រង់ បានបញ្ចេញតម្លៃខ្លួននាង​កាល​ពីចុងខែធ្នូឆ្នាំ២០២០ ថាសីម៉ា ច្រៀងកម្មវិធីធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ ខណៈដែលច្រៀង​នៅ​តាម​ឆាកប៉ុស្ដិ៍ទូរទស្សន៍តម្លៃចាប់ពី១០០០​ទៅ២០០០​ដុល្លារដែល​ធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រ​គុំ​តន្រ្ដី​ទាំងឡាយថ្ងូរដូចព្រាបមកអតីតអ្នកស្មូតជាប់លេខ១​នៅខេត្តតា​កែវ​រូបនេះត្រូវបានគេ​ដាក់តារាផ្សេងៗជំនួសព្រោះអ្នកផលិតកម្មវិធីគ្មានលទ្ធភាពជួលនាងឡើងច្រៀងឡើយ។ប៉ុន្ដែ​សម្រា​​ប់សីម៉ា ផ្ទាល់វិញនាងក៍មិនក្វាយក្វល់ពីការបញ្ចុះតម្លៃខ្លួនដើម្បី​ឲ្យមានឱកាសឡើងឆាក​ដូចមុនវិញដែរ ព្រោះថ្នាក់ដឹកនាំGalaxy ចាត់ទុកនាងជាតារាលំដាប់Grade A ហេតុនេះហើយ​ត្រូវតែថ្លៃជាងគេបន្ដិច​និងមិនអាច​កែប្រែបានឡើយ។

គូរបញ្ជាក់ថាក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលរយាលៗពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍នា​រយៈពេលចុងក្រោយនេះ​មា​ន​ដូចជាលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,សួស វីសា និងសុខ ពិសី ជាដើម ខណៈដែលឱក សុគន្ធកញ្ញា វិញ​ក្រោយនាងក្លាយទៅប្អូនថ្លៃថៅកែហង្សមាស​ជាង២​ឆ្នាំមកនាងមិនដែលឡើងប៉ុស្ដិ៍ទូរទស្សន៍ណាក្រៅពី​ស្ថានីយ៍​របស់បងថ្លៃនាងឡើយ។សម្រា​​​ប់​នាងច័ន្ទសីម៉ា វិញកន្លងមកអ្នកគ្រប់គ្រងGalaxy ថាបើមានគេថាតម្លៃដែលបានកំ​ណត់​នោះ​ថ្លៃពេក មិនហ៊ានជួលក៍មិនអីដែរព្រោះផលិតកម្មមួយនេះមានលទ្ធ​ភាពចិញ្ចឹមតារារបស់ខ្លួន​ឲ្យរស់​បាន​សុខស្រួលហើយ។

 អំឡុងពេលតន់ ច័ន្ទសីម៉ា បាត់ខ្លួនពីឆាកទូរទស្សន៍ជាច្រើនខែនេះគេឃើញអតីត​បេក្ខ​ភាពThe Voice Cambodia រដូវកាលទី២រូបនេះប្រឹងបន្ទំស្បែកឲ្យកាន់តែសខ្ចីទើបធ្វើឲ្យ​សម្រ​ស់​នាងរឹតតែគូឲ្យក្នក់​ក្នាញ់ក្រោយតារាវ័យ​២៥ឆ្នាំ​បានកែកុនសម្រស់ដូចជាធ្វើច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញ​មក​។​ប៉ុន្ដែរឿងរ៉ាវដែលធ្លាប់លេចឭថាសីម៉ា មានឧក​ញ៉ា​​ពោះម៉ាយម្នាក់​តាម​ស្នេ​ហ៍​យ៉ាង​ប្រកិត​បំផុត​នោះ ពេលនេះបែជាស្ងប់ស្ងាត់ទៅវិញ ទើបធ្វើឲ្យអ្នកគិតថា​ច័ន្ទ​សី​ម៉ា នឹងឡើងជាជំទាវនា​ពេល​អនាគត​នោះ​បែ​ជាលែងមានដំណឹង ខណៈដែលរាល់លើកទាំងFan និងអ្នកសារ​ព័ត​មាន​សួររឿង​ស្នេ​ហារបស់នាងនោះសីម៉ា តែងតែអះអាងថាបេះដូងនាងមិន​ទាន់មាន​ម្ចាស់​នោះទេ។តែការអះ​អាង​របស់នាងបែបនោះមិនត្រូវបានគេជឿរជាក់ទេ​នាំឲ្យតា​រាសម្លេងស្អករូបនេះទ័លតម្រេះព្រោះខំនិយាយថា​អត់សង្សារយ៉ាងណាក៍នាងថាគ្មានអ្នកណាម្នាក់ជឿរលើនាងឡើយ៕

RELATED ARTICLES