ភ្នំពេញ៖ពេជ្រ សោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសរូបសង្ហារលាក់មុខរយៈពេល៨ខែមកហើយ ប៉ុន្ដែសូម្បីតែបណ្ដើរគ្នាជាសាធារណៈម្ដងក៍ពួកគេមិនធ្លាប់ធ្វើផងដែលនាំឲ្យមានការសង្ស័យកាន់តែខ្លាំងថាសោភា បែកបាក់សង្សារថ្មីទៅហើយ។ការលើកឡើងបែបនេះដោយសារតែមានភស្ដុតាងជាច្រើនបញ្ជាក់ថាស្នេហារបស់សោភា មិនមានសុវត្ថិភាពនោះទេជាក់ស្ដែងដូចជាពេលនាងឈឺចូលដេកពេទ្យសង្សារមិនដែលបង្ហាញសកម្មភាពទៅអើតនាងទេ ខណៈថ្ងៃបុណ្យនៃទិវាក្ដីស្រលាញ់១៤កុម្ភៈ(Valentine’s Day)មិត្តភក្ដិរបស់សោភា គេទទួលបានកាដូពីគូស្នេហ៍គ្រប់ៗគ្នាតែមានតែនាងទេដែលសង្សារមិនឲ្យបាច់ផ្កាឬរបស់ពិសេសណាមួយជូននាងឡើយក្នុងនោះគិតទាំងថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី៩ខែមិថុនា ផងដែរ។ដោយសារតែមានរឿងបែបនេះហើយទើបFan របស់សោភា ក៍ម៉ៃថានាងនិងសង្សារអាចដើរផ្លូវចែកគ្នាជាមិនខានបានជាស្នេហាកាន់តែសោះកក្រោះទៅៗបែបនេះ។

អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកសួរពេជ្រ សោភា ទាក់ទងរឿងចំណងស្នេហាថ្មីបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមរហូតធ្វើឲ្យមានការលើកឡើងថានាងនិងសង្សារមិនអាចកាន់ដៃគ្នាតទៅមុខទៀតបាននេះ។ប៉ុន្ដែសោភា មិនឆ្លើយតបរឿងមួយនេះទៀតឡើយ ហើយនាងក៍មិនប្រាប់ពីហេតុផលដែរ ខណៈដែលថ្ងៃផ្ដើមស្នេហ៍ថ្មីជាមួយសង្សារលើកដំបូងនៅថ្ងៃទី១ខែមករាឆ្នាំ២០២២ នោះនាងបានចាត់ទុកថាបុរសកំពូលស្នេហ៍របស់នាងរូបនោះគឺជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងទៀតផង។ដោយឡែកអតីតសង្សារសោភា លោកឆឹម សក្កដា វិញលែងហ៊ានចូលនែបនិត្យតារាវ័យ៣៩ឆ្នាំរូបនេះដូចមុនទៀតហើយព្រោះលោកយល់ថាបើសិនជាលោកធ្វើដូចមុនអាចជាការរំខានដល់ពួកគេទាំងពីរនាក់ ហេតុនេះមានតែការដកខ្លួនចេញប៉ុណ្ណោះដើម្បីឲ្យពួកគេមានក្ដីសុខ។

គូរបញ្ជាក់ថាពេជ្រ សោភា ធ្លាប់ជួបរឿងស្នេហាបែកបាក់ជាបន្ដបន្ទាប់តែនាងនៅតែឈជើងយ៉ាងរឹងមាំក្នុងសិល្បៈរយៈពេលជាង១៧ឆ្នាំមកនេះ ហើយនាងនៅតែរក្សារជំហថាស្នេហាជាជម្រើសទី២ គ្រួសារនិងការងារជាជំហ៊ានទី១រហូតមក។រយៈពេលជាង៦ឆ្នាំដែលសោភា បានប្រេះឆាស្នេហ៍ជាមួយអតីតស្វាមីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី នោះនាងថាជីវិតនាងពោពោពេញទៅដោយសេរីភាពយ៉ាងពេញទំហ៊ឹងព្រោះគ្មានអ្នកណាហួងហែង។តែអ្នកខ្លះបែជាយល់ថាសោភា មានអ្វីៗសឹងតែគ្រប់យ៉ាងដែលនាងប៉ងប្រាថ្នាក្នុងជីវិតតែបែជាគ្មានក្ដីសុខព្រោះស្នេហាបរាជ័យទៅវិញ។សោភា ធ្លាប់វាចាថាអំឡុងពេលដែលនាងក្លាយជាស្រី្ដមេម៉ាយនេះមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់តែនាងថាបានកំណត់ខ្លួនឯងរួចជាស្រេចទៅហើយនោះគឺបិតបេះដូងសម្រាប់បុរសក្រៅស្រុកព្រោះចិត្តនាងចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។

មហាជនបានលើកឡើងថាប្រសិនបើពេជ្រ សោភា ចង់ជម្រះមន្ទិលសង្ស័យរឿងគេថានាងនិងសង្សារដើរដល់ផ្លូវបំបែកនោះគឺមានតែនាងត្រូវក្លាហានហ៊ានដឹកដៃសង្សារចេញមុខតាមកម្មវិធីអ្នកសិល្បៈដូចគូស្នេហ៍តារាផ្សេងៗទៀតនោះទើបអាចបិតមាត់អ្នកថានាងប្រុសស្នេហ៍ចែកផ្លូវគ្នានោះបាន។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានភាពចាំបាច់ដែលត្រូវទៅណាយកសង្សារដើរតាមនោះទេ។ដោយឡែកទាក់ទងរឿងរៀបការលើកទី២វិញនាងបានផ្ដល់ចម្លើយប្រែប្រួលដោយម្ដងថាធ្លាប់ការហើយអត់ចង់គ្រងឈុតកូនក្រមុំម្ដងទៀត និងពេលខ្លះនាងបែជាចេញសារថាចង់រៀបការទៅវិញ។

មហាជនរងចាំមើលថាស្នេហាពេជ្រ សោភា និងប្រុសស្អាតលាក់មុខអាចវិត្តន៍ឈានទៅរកជីវិតអាពាហ៍ពិពាហ៍បានដែរទេ?ឬមួយពេលនេះពួកគេបែកគ្នាហើយតែសោភា ប្រឹងលាក់?