ភ្នំពេញ៖រូបវីដេអូលោកឆន សុវណ្ណារាជ រាំស្លូវអោបចង្កេះពិធីការិនីសុភ័ក្រ កុសុម៉ា ហើយជ្រុលយកដៃស្ដាំទម្លាក់ទៅប៉ៈក្រោមចង្កេះ(គូថ)កុសាម៉ា នោះត្រូវបានចែកចាយពេញបណ្ដាញសង្គម ខណៈដែលពេលនោះគេឃើញតារាស្រីពូកែវោហារស័ព្ទដូចចាក់ទឹករូបនោះហាក់ភ្ញាក់ព្រឺតតែម្ដង ប៉ុន្ដែបន្ដរាំជាមួយគ្នាជាធម្មតាព្រោះដៃរពិសរបស់លោកសុវណ្ណារាជ បានដកចេញវិញភ្លាមៗមកនៅត្រឹមចង្កេះដូចគេឯងវិញ។រូបភាពខាងលើនេះត្រូវបានគេយកទៅTroll ជាច្រើនហើយរូបនោះធ្លាយចេញពីលោកករុណា ពេជ្រ ដែលលោកក៍ទៅចូលរួមកម្មវិធីសម្ពោធស្រាមួយកាលពីពេលថ្មីៗនេះ ហើយលោកបានថតយកទិដ្ឋភាពរួមតែមិននឹកស្មានថាជាប់ដៃមឹករបស់លោករាជ បែបនេះឡើយ។អ្នកលេងTik Tok ឈ្មោះBong Nova ខមិនថា”ពូរាជធ្វើចឹងបានទៀត?”,ហឿន ស្រីឡែន ខមិនថា”មើលដៃពូរាជ”…។

ក្រោយមានរឿងរ៉ាវបែបនេះស្រាប់តែលោកករុណា ពេជ្រ ចេញសារការពារលោកឆន សុវណ្ណារាជ ថា“គាត់(រាជ)លេងញោះជាមួយកុសុម៉ា ទេ គ្មានបំណងអ្វីលើសពីនេះទេ ព្រោះសុទ្ធតែរាប់អានគ្នា ស្និតស្នាលបំផុត”។ប៉ុន្ដែអ្នកខមិនជាច្រើនទៀតនៅតែនិយាយលេងបន្លំមែនថាលោកសុវណ្ណារាជ ចង់កេងចំណេញលើកុសាម៉ា ដដែល ព្រោះលោកជាតារាចម្រៀងរឿងអីមិនដឹងថាបទស្លូវគេរាំយ៉ាងម៉េច ដាក់ដៃអោបត្រឹមណា តែហេតុអ្វីលោករាជ ទៅប៉ៈរបស់ពិសេសរបស់គេទៅវិញ?

ឆន សុវណ្ណារាជ មិនអាចទាក់ទងបានទេព្រោះលេខលោកធ្លាប់កាន់តេចូលបែជាមានបុរសម្នាក់លើកហើយថាលេខនោះមិនមែនជារបស់តារាហង្សមាសទៅវិញ។ដោយឡែកសុភ័ក្រ កុសុម៉ា តេចូលជាច្រើនដងតែគ្មានអ្នកទទួលឡើយទើបមិនអាចសុំការបំភ្លឺពីរឿងនោះបានឡើយ។ចំណែកអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលធ្លាប់និយាយឌឺដងឲ្យលោកឆន សុវណ្ណារាជ កន្លងកដូចជាហៅលោកថា”ម៉ាក់”នាំឲ្យលោករាជ មិនសប្បាយចិត្តនោះពួកគេនៅតែបន្ដផ្កែផ្កាឲ្យអតីតតារាU2 រូបនេះតទៅទៀតដូចជាថា”យើសIdol ឥឡូវចេះយកចំណេញលើស្រីភេទទៀត?”…។

គូរបញ្ជាក់ថាលោកឆន សុវណ្ណារាជ ឆ្នាំនេះមានរាសីមិនសូវល្អទេហើយលោកស្ទើតែមិនអាចឈជើងបាននៅហង្សមាសទៀតផង ក្រោយពីលោកបានបដិសេធមិនចុចបូតុងYes វគ្គJudge Audition ដើម្បីឲ្យលោកទុំ សុវត្ថិ បន្ដដំណើរទៅប្រកួតCambodian Idol រដូវកាលទី៤ ដែលធ្វើឲ្យពេលនោះលោករាជ អារម្មណ៍ច្របូកច្របល់ខ្លាំងណាស់ព្រោះរងការរិះគន់ដូចទឹកបាក់ទំនប់តែម្ដង។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះស្រាប់តែកាលពីចុងខែសីហា លោកសុវណ្ណារាជ បានអោបថើបMiss Grand Cambodia 2016 ស្រីស្អាតហេង ចន្ថា ស្រាប់តែមានFan ជាច្រើនបានហៅលោកថាជា”ម៉ាក់ៗ”ទៅវិញដែលធ្វើឲ្យសាមីខ្លួនផ្ទាល់កាន់តែមិនយល់ថាហេតុអ្វីបានជាលោកជួបរឿងរ៉ាវបែបនេះ តែអ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះស៊ូខាំមាត់សង្កត់ចិត្តតែម្នាក់ឯង។

រំលងបានតែជាង១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺក្រោយចប់ភារកិច្ចធ្វើជាJudge កម្មវិធីCambodia Idol រដូវកាលទី៤ស្រាប់តែលោកសុវណ្ណារាជ បង្កភាពភ្ញាក់ផ្អើលការរាំអោបស្លូវជាមួយស្រីស្រស់សុភ័ក្រ កុសុម៉ា ហើយបែជាច្រឡំយកហត្ថាមកប៉ៈក្រោមចង្កេះនាងទៅវិញទើបធ្វើឲ្យFan របស់លោករាជ កាន់តែមានភាពច្របូកច្របល់ព្រោះមិនដឹងថាតើពេលនេះហេតុអីបានជាអ្នកចម្រៀងហង្សមាសរូបនេះមានអារម្មណ៍ហាក់មិនមូលសោះបែបនេះ?ប៉ុន្ដែរូបភាពមួយចំនួនបញ្ជាក់ថាក្រោយកើតហេតុនោះឆន សុវណ្ណារាជ និងសុភ័ក្រ កុសុម៉ា បន្ដអង្គុយនៅតុជាមួយគ្នាដោយស្នាមញញឹមហាក់ដូចគ្មានរឿងអ្វីកើតឡើងឡើយ។យ៉ាងណាគេជឿរថាបន្ទាប់ពីមានរឿងបែបនេះច្បាស់ជាថ្ងៃក្រោយសុវណ្ណារាជ ពិបាកស្វែងរកដៃគូស្រីស្អាតណាមករាំស្លូវជាមួយខ្លួនជាមិនខាន ព្រោះនាងនាងខ្លាចជួបរឿងដូចកុសុម៉ា ដែរ៕
