ភ្នំពេញ៖ក្នុងចំណោមតារាស្រីល្បីៗគេឃើញមានតែមាស សុខសោភា និងឱក សុគន្ធកញ្ញា ទេដែលមានភាពស្និតស្នាលជាមួយលោកឆន សុវណ្ណារាជ ជាងគេ ដោយស្វាមីសោភា លោកអ៊ឹត រ៉ាដា និងប្ដីសុគន្ធកញ្ញា លោកអ៊ឹង សុខលី មិនដែលប្រចណ្ឌភរិយារបស់ពួកគេជាមួយលោករាជ ម្ដងណាឡើយព្រោះមានទំនុកចិត្តបំផុត។គេចាំបានថាកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ សុខសោភា ថែមទាំងពឹងលោកសុវណ្ណារាជ ឲ្យបញ្ចេញរូបថតអាពាហ៍ ពិពាហ៍របស់ខ្លួនកាលពី១២ឆ្នាំដែលលោកបានទៅកួចដៃនាងទៀតផង ដើម្បីឆ្លើយតបទៅអ្នករិះគន់មួយចំនួនលើកឡើងថាសោភា មិនហ៊ានរៀបការប្ដីតាមប្រពណៃខ្មែរព្រោះនាងខ្លាចធ្លាក់កូដ។ចំណែកសុគន្ធកញ្ញា វិញមុនរៀបការប្ដីនាងជាដៃគូជិតដិតម្នាក់របស់លោករាជ ដូចជាមានពេលខ្លះពួកគេច្រៀងលើឆាកលេងឈុតអោបគ្នាទៀតផង។ក្រោយមានស្វាមីមកសុគន្ធកញ្ញា ក៍នៅតែស្និតស្នាលជាមួយលោកសុវណ្ណារាជ ដដែលតែមិនហ៊ានលេងឈុតអោបរឹតគ្នាពេលច្រៀងConcerts ដូចមុនទៀតទេ ព្រោះថារាល់ការឡើងច្រៀងសម្ដែងរបស់រាជ តាមឆាកធំៗរបស់ហង្សមាសគឺសា្វមីសុគន្ធកញ្ញា អ្នកគ្រប់គ្រងទាំងអស់បើទោះជាលោកសុខលី មិនដែលហួងហែងភរិយាក្នុងការលេងឈុតស្នេហាទៅតាមអត្ថន័យបទចម្រៀងដែលនាងចាប់ដៃជាមួយលោករាជ ក្ដី។

ទោះជាយ៉ាងណាអ្វីៗមានការប្រែប្រួលព្រោះថ្មីៗនេះឆន សុវណ្ណារាជ បានធ្លាយចេញវីដេអូរាំស្លូវអោបគ្នាជាមួយសុភ័ក្រ កុសុម៉ា ហើយស្រាប់តែកំពុងចូលតួនោះលោកបានទម្លាក់ដៃស្ដាំចុះស្ទាបមួយខ្វិចទៅលើគូថរបស់កុសុម៉ា ទើបដកដៃទៅអោបនៅចង្កេះវិញ…។រូបវីដេអូនោះបើទោះជាលោកករុណា ពេជ្រ ដែលជាអ្នកថតថាលោករាជ គ្រាន់តែចង់ញោះទៅលើកុសុម៉ា ព្រោះពិធីការិនីរូបនេះពូកែលេងសើចក្ដី ប៉ុន្ដែអ្នកខ្លះបែជាគិតថាតារាហង្សមាសរូបនេះមិនឲ្យតម្លៃទៅលើស្រ្ដីភេទជាដៃគូ និងឆ្លៀតឱកាសកេងចំណេញទៅវិញ…។យ៉ាងណាកាលពីរសៀលថ្ងៃទី២កញ្ញា លោកឆន សុវណ្ណារាជ បានថ្លែងសារថា”ដោយសារតែការញេះគ្នាលេង និងការប្រលែងគ្នាពេលរាំស្លូវរបស់គ្រួសារខ្ញុំទាំងពីរនាក់ ធ្វើឲ្យបងប្អូនច្រណែន និងយល់ច្រឡំ អ្វីដែលបងប្អូនឃើញ ហាមគិតផ្ដែសផ្ដាស មិនចង់ឲ្យឃើញទេ តែធ្វើម៉េចបើគេថតបាន សុំទោសផងណា បើស្វីតពេក ហើយលេងទៅលើសលស់ត្រង់ណា សូមកុំប្រកាន់”។ដោយឡែកសុភ័ក្រ កុសុម៉ា វិញគ្មានប្រតិកមុ្មតបទៅលោកឆន សុវណ្ណារាជ លើហ្វេសបុកឡើយ។ប៉ុន្ដែសម្រាប់តារាស្រីមួយចំនួនទៀតបានខ្សឹបខ្សៀវគ្នាថាបើលោករាជ លេងស្ទីលបែបនេះតើថ្ងៃក្រោយមានតារាស្រីណាហ៊ានថតMV រាំស្លូវជាមួយបុរសរោមទ្រូងច្រើននេះទៀតទៅ ហើយពួកគេឆ្ងល់ថាតើពេលនេះលោកសុវណ្ណារាជ កំពុងតែគិតអីទៅ?ជាមួយគ្នានេះដែរគេចាំមើលថាតើតារាស្រីល្បីឈ្មោះ២ដួងគឺមាស សុខសោភា-ឱក សុគន្ធកញ្ញា ជាអ្នកជិតដិតខ្លាំងជាមួយឆន សុវណ្ណារាជ នោះនៅតែបន្ដទុកចិត្តលោករាជ ដូចមុនទៀតឬមួយក៍ស្វាមីរបស់ពួកគេចាប់ផ្ដើមមានការប្រុងប្រយ័ត្នព្រោះខ្លាចអ្នកចម្រៀងវ័យ៣៧ឆ្នាំរូបនេះលេងស្ទីលដូចរាំជាមួយកុសុម៉ា ដែរ?

គូរបញ្ជាក់ថានៅឆ្នាំ២០២២នេះរាសីរបស់ឆន សុវណ្ណារាជ មិនសូវល្អនោះទេពោលគឺតាំងពីលោករងការរិះគន់ស្ពឹកមុខពីការមិនព្រមឲ្យបេក្ខភាពទុំ សុវត្ថិ ទៅវគ្គបន្ដពីកម្មវិធីCambodian Idol រដូវកាលទី៤នៅវគ្គJudge Audition នោះលោករាជ ហាក់មានអារម្មណ៍មិនសូវល្អឡើយហើយអ្វីដែលពិបាកយល់មុននេះលោកថតរូបអោបថើបMiss Grand Cambodia 2022 ស្រីស្អាតហេង ចន្ថា នោះស្រាប់តែមានFan ខ្លះបែជាហៅលោកថាជា”ម៉ាក់រាជ”ទៅវិញ ដែលធ្វើឲ្យតារាល្បីឈ្មោះរូបនេះក៍ឆ្ងល់ហើយថែមទាំងសួរទៅអ្នកខមិនទាំងនោះថាតើពួកគេអត់ម្ដាយឬយ៉ាងណាបានជាមកហៅលោកបែបនេះ?

មហាជនរងចាំមើលថាក្រោយលោកឆន សុវណ្ណារាជ ត្រូវបានគេចោទថាលោកយកកេងចំណេញទៅលើសុភ័ក្រ កុសុម៉ា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបែបនេះមកតើមាស សុខសោភា និងឱក សុគន្ធកញ្ញា នៅតែហ៊ានស្និតស្នាលជាមួយលោកទៀតដែរឬចាប់ផ្ដើមរយាលៗពីគ្នា?
