ភ្នំពេញ៖អ្នកនាងជូលី ហឿង(Julie Hoeung) ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ប្រេនល្បីមួយហើយស្លៀកពាក់ស៊ិចស៊ីឡើងបំពាក់មកុដដល់កញ្ញាពេជ្រ វត្តី សារ៉ាវឌ្ឍី ជ័យលាភីMiss Grand Cambodia 2022 កាលពីថ្ងៃទី២៧សីហាឆ្នាំ២០២២ នោះបានរក្សារជំហប្ដឹងអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់លោកគួច ខេវិន ឡើងតុលាការ ហើយនាងថាអ្នកណាហ៊ានប្រមាថលើនាងទៀតនោះគឺនាងប្ដឹងទាំងអស់តែម្ដង ទោះជាមួយប្រទេសក៍នាងហ៊ានដែរ ព្រោះនាងហ៊ាននិយាយហ៊ានធ្វើ។នាងJulie Hoeung ថានាងជាSponsor VIP ចំណាយលុយអស់មិនតិចទេ អីចឹងតើទៅអត់លុយអីត្រឹមប្ដឹងមនុស្សកន្លះប្រទេស?៩០%ក៍ប្ដឹងអោយតែហ៊ានជេរប្រមាថទៀតមើល។នាងជូលី ហឿង បញ្ជាក់ថាអ្នកដែលហ៊ានជេរ ប្រមាថមកលើនាងទៀត បើនាងមិនប្ដឹងឆ្កែ…។Jullie Hoeung ផ្ដាំទៅលោកគួច ខេវិន ថាចាំជួបគ្នានៅតុលាការ ជូនពិសេសទៅលោកខេវិន ។

ប្រតិកម្មរបស់នាងJulie Hoeung នៅពេលនេះក្រោយមានមហាជនជាច្រើនមិនពេញចិត្តកម្មវិធីប្រលងMiss Grand Cambodia 2022 ដែលនៅវគ្គខ្លះពួកគេមើលឃើញថាការស្លៀកពាក់បង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុពេកដែលអាចជះឥទ្ធិពលអាក្រក់ប៉ៈពាល់ទៅដល់ប្រពៃណីដ៍ល្អផូផង់របស់នារីខ្មែរ។ដោយឃើញសកម្មភាពបែបនោះទើបកាលពីថ្ងៃទី៣១ខែវិច្ឆិការឆ្នាំ២០២២ អតីតអគ្គនាយករងប៉ុស្ដិ៍ទូរទស្សន៍CTN ,អាស៊ីអាគ្នេហ៍ និងETV លោកគួច ខេវិន បានចេញសារថា”រស់នៅសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរណ័ រហូត ពេលខ្លះវាហូហៀរទៅជាអនាធិបតេយ្យទៅវិញ ក៍មិនដឹង?តួយ៉ាងដូចជាការប្រជែងរើសMiss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុន) តែវាទៅជាវង្វេងវង្វាន់ដូចជាការជ្រើសរើសស្រីសោភនី ឬនារីពេស្យាចារទៅវិញ? ព្រោះវាមើលទៅដូចជាអាសអាភាស ហួសហេតុពេកកន្លង ឃើញហើយវាក្ដៅសាច់ រត់ទៅជុះអាចម៍៣ដង នៅតែមិនទាន់បាត់ខ្ពើម ខ្លៀកគគ្រិច គ្រលៀនកាន់ស្នឹម របស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់ មិនគូយកកេរ្ដិ៍ខ្មាសមកឲ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ?ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេក ដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចាពិតកល្យាណី តែគេមិនមកចូលប្រជែងជាមួយនាងទេ ព្រោះគេមិនឲ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរជាមួយពួកនាងៗ!យល់?”។

ក្រោយមានការលើកឡើងរបស់លោកគួច ខេវិន បែបនេះមានអ្នកចូលទៅខមិនគាំទ្រលោកជាបន្ដបន្ទាប់ ប៉ុន្ដែនាងJulie Hoeung មិនដកថយគម្រោងប្ដឹងលោកខេវិន ឡើយ ខណៈដែលកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានណែរនាំឲ្យលោកជំទាវបណ្ឌិតសភាចារ្យភឿង សក្កណា រដ្ឋមន្រ្ដីក្រសួងវប្បធ័មនិងវិចិត្រសិល្បៈពិនិត្យឡើងវិញពីការប្រលងបវរកញ្ញា(Miss Grand )ដោយសម្ដេចមានប្រសាសន៍ថាតំណាងបវិត និងប៉ោយប៉ែតសុទ្ធតែល្បែង ចំណែកតំណាងស្ទឹងត្រែងគេទាត់ចោល ហើយអ្វីដែលសំខាន់គឺស្រែកអាឡេអាឡូពេញទឹកពេញដី ។សម្ដេចលើកឡើងថាមតិមហាជនសម្ដែងនូវការសោកស្ដាយរឿងនេះ ហើយត្រូវតែធ្វើការកែតម្រូវ។សម្ដេចសង្កត់ថាក្មួយៗដែលអ្នកទៅប្រលងអត់មានខុសទេ គឺស្លៀកពាក់ និងសម្ដែងតាមគេអីចឹងគឺខុសអ្នដឹកនាំឬចាត់ការកម្មវិធីនោះតែម្ដង។ក្រោយទទួលបានអនុសាសន៍បែបនេះក្រសួងវប្បធ័ម និងវិចិត្រសិល្បៈបានអញ្ជើញក្រសួងកិច្ចការនារី ,ក្រសួងព័តមាននិងអ្នករៀបចំកម្មវិធីMiss Grand Cambodia 2022 ដែលមានលោកអ៊ិន សុភិន ជាថៅកែផលិតកម្មហង្សទៅប្រជុំនិងបានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២ ដោយផលិតកម្មមហាហង្សបានធ្វើការសុំទោសចំពោះសាធារណៈជនទាំងអស់ចំពោះកំហុសឆ្គងរបស់ខ្លួនពីកម្មវិធីMiss Grand Cambodia 2022 ហើយសន្យាថានឹងបង្កើនកិច្ចសហការណ៍ចំពោះព្រឹត្ដិការណ៍វប្បធ័នានានៅលើកក្រោយៗ។

ដោយឡែកលោកគួច ខេវិន បានចេញសារថែមទៀតកាលពីថ្ងៃទី២កញ្ញាថា” តើគេអាចរុះផ្ទះមួយដើម្បីដុតចម្អិនពងមាន់ពីរ បីគ្រាប់សម្រាប់ចម្អែតក្រពះមនុស្សពីរ បីនាក់បានទេ? យ៉ាងណាមិញ តើគេអាចដុតបំផ្លាញ ជាន់ ពន្លិចវប្បធ៌ម ប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដើម្បីតែរបររកស៊ីនិងភាពល្បីរបស់មនុស្សម្នាក់ ពីរនោះបានឬទេ? យកប្រការនេះមកផ្ទៀងផ្ទាត់ទៅនឹងកម្មវិធីMiss Grand Cambodia ដែលពោរពេញទៅដោយ comment ប្រទេចផ្តា សារ ពីសំណាក់មហាជន ជាពិសេសនារីខ្មែររាប់ម៉ឺន សែននាក់ ទាំងនៅក្នុងនិងក្រៅប្រទេស នោះវានឹងឃើញថាគួរ ឬមិនគួរ វាខុសឬមិនខុស វាប្រមាថឬមិនប្រមាថ វាបំផ្លាញឬមិន បំ ផ្លាញ ?។

1/សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថាអ្នកខុសគឺ អ្នកចាត់ចែង នឹងដឹកនាំ ! ហើយ បញ្ជារឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការណ៍ ក៏ប៉ុន្តែរហូតមកដល់ថ្មើរណេះ មហាជន ដែលខឹង សម្បា នៅមិនទាន់ឃើញការសុំទោស ការទទួលទោស ណាមួយយកជាបានការពីសំណាក់ អ្នកចាត់ចែង ដឹកនាំនោះនៅឡើយ ។ តួយ៉ាងរដ្ឋបាលខេត្តស្ទឹងត្រែង ស្នើឲ្យសុំទោសជាសា ធារណៈ គេបែរជាសរសេរ ក្រឡេះបេះថា”សោកស្តាយ ” ដែលមហាជនខ្មែរទទួលយកមិន បាន !។

2/តើក្រសួងដែលពាក់ព័ន្ធ ដែលបានអនុញ្ញាតិ ឬមិនត្រូវបានគេសុំការអនុញ្ញាតិ អំពីកម្មវិធី Miss Grand ដែលមហាជនខ្មែរក្តៅក្រហាយនោះ បានចាត់ការតាមនិតិវិធី ណាខ្លះហើយ? គួតែផ្សព្វផ្សាយ ឲ្យសាធារណជន មហាជន បានដឹងបានអស់ចិត្ត នេះជាកាតព្វកិច្ចក្រសួង និងជាសំណងផ្លូវចិត្តដល់នារីខ្មែរគ្រប់រូប មិនចំពោះតែខេត្តស្ទឹងត្រែង ។

3/ តើអ្នកដឹកនាំ អ្នកចាត់ចែង(VIP Sponsor) ត្រូវកែរតម្រូវកំហុស យ៉ាងដូចម៉្តេច? បើតាម ច្បាប់សារព៌ត័មាន ផ្សាយខុសទំព័រណា បន្ទាត់ណាត្រូវសុំទោសហើយផ្សាយនៅ ទំព័រហ្នឹង បន្ទាត់ហ្នឹង ។ អីចឹងកម្មវិធីហ្នឹងខុស ត្រូវធ្វើកម្មវិធីសុំទោសឡើងវិញ មិនមែនធ្វើខុស ហើយព្រ មានប្តឹងមហាជន នោះឡើយ។

4/អ្នកបំពាក់ម្កុដដែកពាក់ព័ន្ធដោយផ្ទាល់ជាមួយ និងក្នុងកម្មវិធី (បើគ្មានអ្នកឧបត្ថម្ភ កម្មវិធី) វាក៏គ្មានដំណើរការវាក៏មិនបណ្តាលឲ្យកើតកំហុសដែរ តើគេបានទទួលស្គាល់កំហុស បាន សុំទោសជាសាធារណៈចំពោះនារីខ្មែរ ដោយស្មោះត្រង់ហើយឬនៅ ?


5/បើទោះណាជាមានការសុំទោស ក៏ដោយចុះ ក៏គួរផ្សព្វផ្សាយជាសាធារណៈ ស្ទាបស្ទង់ ប្រជាមតិក្នុង និងក្រៅប្រទេស តាមរយៈ comment តើមហាជនសុខចិត្តទេ ?ព្រោះនេះ ជាការប្រមាថមើលងាយ ជាន់ឈ្លីប្រពៃណីទំនៀមទម្លាប់នារីខ្មែរធ្ងន់ធ្ងរសម្បើមណាស់៕
