Friday, April 19, 2024
Homeកីឡាអន្ដរជាតិAntony ជាន់ស្មៅភ្លាមរកបានគ្រាប់បាល់ឱ្យ Man Utd

Antony ជាន់ស្មៅភ្លាមរកបានគ្រាប់បាល់ឱ្យ Man Utd

ពិតជាមិនស្តាយលុយមែនសម្រាប់ក្លឹបបិសាចក្រហមMan Utd ដែលបានទិញកីឡាករខ្សែប្រយុទ្ធស្លាបAntony ក្លុងតម្លៃបំបែក កំណត់ត្រានៅក្នុងរដូវកាលនេះដោយសារតែគេអាចមានសមត្ថភាពរកគ្រាប់បាល់បាន ក្នុងការប្រកួតលើកដំបូងឱ្យក្លឹបដែល កីឡាករភាគច្រើនធ្វើមិនបាន។​ហើយបានស៊ុតគ្រាប់ដំបូងរបស់គេទល់ក្រុម Arsenal ថ្ងៃទី៤ ខែកញ្ញាទៀតផង។

Google

 ក្នុងវ័យ ២២ឆ្នាំ និង ១៩២ថ្ងៃ ១គ្រាប់របស់ ​Antony ធ្វើឱ្យគេក្លាយជាកីឡាករប្រេស៊ីលវ័យក្មេងបំផុតដែលអាច រកគ្រាប់បានដំបូងនៅការបង្ហាញខ្លួនក្របខណ្ឌ ប្រឺមីញេលីកសម្រាប់បិសាចក្រហម។

មួយគ្រាប់នាំសំណាងរបស់Antony និង២គ្រាប់របស់​Rashford បានធ្វើអោយក្លឹបMan Utd បានបញ្ចប់ភាពមិន

ចាញ់របស់កាំភ្លើងធំ Arsenal ត្រឹមការប្រកួតសប្តាហ៍ទី៦ និងជាជ័យជម្នះលើកទី៤ជាប់គ្នាក្រោមការដឹកនាំរបស់លោក ​Erik ten Hag 
 Antony
ផ្ទេរមកពី ​Ajax  តម្លៃជាង១០០លានដុល្លារ(បូកបន្ថែម) បានស៊ុត១គ្រាប់ តាំងពីនាទី ៣៥ នាំមុខ Arsenal បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពី RashfordRashford រកបាន ២គ្រាប់នៅនាទី៦៦និង៧៥) ចំណែក Arsenal ស៊ុត១គ្រាប់តាមមកវិញនាទី៦០ ដោយ Bukayo Saka

អតីតខ្សែបម្រើ Chelseaចូលរួមជាមួយក្លឹបNice

យោងតាមប្រភពពី BBC ចេញផ្សាយកាលពីសប្តាហ៍មុនបាន អោយដឹងថាខ្សែបម្រើប្រយុទ្ធRoss Barkley បានចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់បារាំងNice ក្នុងក្របខណ្ឌបារាំងLigue1ហើយត្រូវបានក្លឹបសម្រេចឲ្យពាក់អាវលេខ១១ នៅក្នុងការចុះហត្ថលេខានេះដែរគេមិនបានប្រាប់អោយដឹងពីរយៈពេលកុងត្រានោះទេដោយគ្រាន់តែប្រាប់ថាគ្មានតម្លៃខ្លួន។

ក្លឹបបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែបម្រើ Ross Barkley បានចូលរួមជាមួយ Nice លើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីរយៈពេល 4 ឆ្នាំកន្លះនៅជាមួយក្លឹប Chelsea

Barkley ធ្លាប់លេងបាន៣៣ប្រកួតអោយក្រុមជម្រើសជាតិអង់គ្លេស, និងឈ្នះពានរង្វាន់ FA Cup, Europa League និង Club World CupជាមួយChelseaប៉ុន្តែបានបរាជ័យក្នុងការរកកន្លែងមួយ ក្នុងក្រុមធ្វើអោយគាត់ចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីនៅ Aston Villa

បុរសវ័យ ២៨ឆ្នាំ Barkley បានចូលរួមជមួយក្លឹបតោខៀវ Chelsea ចំនួន ៥រដូវកាលបង្ហាញវត្តមានបាន ១០០ប្រកួតស៊ុតបានតែ ១២គ្រាប់ប៉ុណ្ណោះ។ Barkley បានក្លាយជាសមាជិកថ្មីរបស់ក្លឹបNiceបន្ទាប់ពីកីឡាករខ្សែបម្រើ Aaron Ramsey, Nicolas Pepe និងអ្នកចាំទី Kasper Schmeichel

Chelsea ទិញខ្សែការពារ Fofana តម្លៃជាង៨០ លានដុល្លារ

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីចុងសប្តាហ៍មុនបានអោយដឹងថាក្លឹបChelsea បានបញ្ចប់ការផ្ទេរខ្សែ

ការពារ Wesley Fofana ពីក្លឹបLeicester ជាមួយនឹងកិច្ចសន្យារយៈពេល ៧ឆ្នាំ។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងនេះមានតម្លៃជាង៨០ លានដុល្លារ។

ប្រធានក្លឹប Chelsea លោក Todd Boehly បាននិយាយថា Wesley គឺជាខ្សែការពារដ៏មានសក្តានុពលម្នាក់ ដែលបានបង្ហាញពីគុណភាពរបស់គាត់រួចហើយនៅក្នុងក្របខ័ណ្ឌប្រឺមីញេលីក។យើងរីករាយណាស់ដែលយើងអាចនាំយកកីឡាកដ៏មានទេពកោសល្យរបស់អឺរ៉ុបមកកាន់ Chelsea ដើម្បីពង្រឹងក្រុមរបស់យើងបន្ថែមទៀត ទាំងសម្រាប់រដូវកាលនេះនិងនាពេលខាងមុខ។

ក្នុងអំឡុងពេលពីររដូវកាលរបស់គាត់នៅ Leicester គាត់បានបង្ហាញខ្លួន៥២ដងនៅក្នុងការប្រកួតទាំងអស់រួមទាំង ៣៧នៅក្នុងលីកនិង១១ប្រកួតឆ្លងកាត់យុទ្ធនាការអ៊ឺរ៉ុបពីរលើក៕

RELATED ARTICLES