Saturday, March 15, 2025
Homeតារាខ្មែរនាយចឺម ៖លេចសញ្ញាមានសង្សារទី៥

នាយចឺម ៖លេចសញ្ញាមានសង្សារទី៥

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើង​តាមទូរស័ព្ទ​ដោយនិយាយលេងបន្លំមែនថាបើនាយបែកបាក់ពីនាយសុខឃីម មែនគឺមាន​តែ​ត្រូវ​រកអ្នកអ្នកថ្មីទៀតហើយ។ក្រោយនាយចឺម ថ្លែងបែបនេះមិនបានប៉ុន្មានផងស្រាប់តែថ្មីៗ​នេះ​នាង​​​សុខឃីម បានចេញសារទម្លាយ​ថាមូល​ហេតុដែលនាយចឺម ចែកផ្លូវពីរូប​នាងដោយ​សារតែ​នាយប្រាប់នាងថារូបគេមាន​សង្សារថ្មីទៀតហើយ។នាង​សុខឃីម បញ្ចេញសារនាយ​ចឺម តបនាងថា”ឈប់ស្រលាញ់​បង​ទៀត​ទៅ បងមានអ្នកថ្មីហើយ”។

 អ្នកលេងបណ្ដាញសង្គមមួយចំនួនបានរិះគន់នាយចឺម រឿងផ្លាស់ប្ដូរដៃគូស្នេហាដូចប្ដូរ​ខោ​អាវ​នេះខណៈ​ដែល​ភាគច្រើនអាណិតនាងឃីម ។ដោយឡែកតារាចម្រៀងរួមទ្រនុំ​ជាមួយ​នាយចឺម នាងវីរៈនិច្ច វិញបាន​ចេញសារ​ឌឺដងឲ្យនាយចឺមថាបើនាងមានប្ដីដូចនាយខចឺម វិញ​គឺចាប់ច្របាច់ក​ឲ្យ​ងាប់តែម្ដង។ចំណែកនៅ​លើហ្វេស​បុក​របស់នាយចឺម វិញបានបង្ហាញស្រី​ស្អាតសាច់សខ្ចីម្នាក់​តែនាយមិនបញ្ជាក់ថាជាសង្សារទី​៥ឬត្រូវជាអ្វីនោះទេ ខណៈដែលអ្នក​លេងហ្វេស​បុកលើក​ឡើង​ថានារីដែលជាសង្សារថ្មីនាយចឺម ងាយស្រួលមើលទេ​គឺថាឲ្យតែ​ម្នាក់​នោះបានថតបទ​លោក​មេសា នៅសាន់ដេជាញឹកញាប់នោះប្រាកដហើយថា​នាងគឺជា​ស្រីស្នេហ៍ថ្មីរបស់​នាយចឺម តែម្ដង​ជាក់ស្ដែងដូចជាក្រោយអតីតតារាកំប្លែងCTN រូបនេះចែកផ្លូវ​ជាមួយអ្នកមេ​ម៉ាយកូន១សុខឃីម ភ្លាមក៍​ចេញ​តួឯកស្រីថ្មីស្អាត​សាច់សខ្ចីកៀកកើយ​ជាមួយ​លោក​មេសា និងជិះ​រថយន្ដJaguar  តែ២នាក់ទៀតផង ដែលនោះ​គេជឿរថាស្រី​ស្អាតរូបនោះ​ប្រាកដ​ណាស់ថា​ពិបាកគេចរួចពីកណ្ដាប់ដៃនាយចឺម ណាស់។

គូរបញ្ជាក់ថារយៈពេល៥ឆ្នាំចុងក្រោយនេះនាយចឺម បានថ្លោះធ្លោយរបូតសង្សារជាស្រី​ស្អាត​អស់ដល់ទៅ៥នាក់​ក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយសេង សុខឃីម ។ប្រុសៗមិនតិចនាក់ទេដែលច្រណែននាយចឺម ព្រោះញ៉ែបានៗហើយអតីតសង្សារនាយទាំង​អស់គឺសុទ្ធតែជាស្រី​ស្អាតសាច់ម៉ដខៃដូចៗគ្នា ហេ​តុ​​នេះហើយគេជឿរថាសង្សារទី៥របស់នាយ​ក៍មិនចាញ់សង្សារចាស់ទាំង៤នាក់​ដែរ។​នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា”បើយកសង្សារមិនស្អាត តើយកមកធ្វើអីទៅ?”។

 ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីក្មេងបានដោយរហ័សមានដូច​ជានាយពែក​ម៉ី,​នាយ​ក្រូច និងលោកសាន្ដ ពេជ្រ​សុភារិទ្ធិ ហៅអ៊ីណូ ជាដើម៕

RELATED ARTICLES