ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានគេឃើញជិះម៉ូតូឌុបទៅច្រៀងនៅឆាកCTN កាលពីថ្ងៃទី៣កញ្ញា ហើយការស្លៀកពាក់ និងតុបតែងខ្លួនរបស់នាងយ៉ាងសាមញ្ញដូចនារីដ៍ទៃទៀតធ្វើដំណើរដោយម៉ូតូដែរ។យ៉ាងណាអ៊ីវ៉ា ថាថ្ងៃនោះក្រោយចុះពីលើម៉ូតូរោមភ្នែកក៍របើក សក់ប៊ះច្រូង ខោអាវមានតែ១ឈុត ស្បែកជើងមានតែ១គូនោះគឺពិតជាមានន័យមែនសម្រាប់នាង។នាងថាការជ្រើសរើសជិះម៉ូតូឌុបទៅច្រៀងនោះមិនមែនដោយសារតែគ្មានលទ្ធភាពទិញឡានជិះនោះទេ តែមកពីថ្ងៃនោះនៅផ្លូវជាតិលេខ៥គេធ្វើផ្លូវទើបស្ទះចរាចរណ៍ខ្លាំងពេកអីចឹងមធ្យោបាយ ដ៍ល្អបំផុតគឺមានតែជិះម៉ូតូហ្នឹងហើយបានទៅទាន់កម្មវិធីLive ដែលនាងបានទទួលច្រៀងសម្ដែងសម្រាប់កម្មវិធីនោះ។តាមព័តមានថាម៉ូតូឌុបដែលទៅដឹកអ៊ីវ៉ា រំដោះចេញពីកាកកស្ទះចរាចរណ៍ដើម្បីឡើងឆាកឲ្យទាន់នោះគឺលោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់CTN នោះតែម្ដង។

សូមបញ្ជាក់ថាមិនមែនតែអ៊ីវ៉ា ម្នាក់ទេដែលជ្រើសវិធីជិះម៉ូតូឌុបទៅច្រៀងដើម្បីឲ្យទាន់កម្មវិធីគេនោះតែនៅមានតារាល្បីៗជាច្រើនទៀតក៍បានប្រើវិធីនេះដែរពិសេសគឺនៅពេលពិធីបុណ្យអ៊ុំទូកតែម្ដងដែលពួកគេរត់ពីឆាក១ទៅឆាក១ទៀតហើយមិនអាចជិះរថយន្ដបានដូចចិត្តនោះគឺមានតែជិះម៉ូតូឌុបនេះឯងតែម្នាក់ៗឃ្លុំបិតបាំងមុខជិតដើម្បីកុំឲ្យអ្នកធ្វើតំណើរតាមផ្លូវស្គាល់។សម្រាប់អ៊ីវ៉ា វិញនៅឆ្នាំ២០២២ នេះគេឃើញនាងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានLexus Rx330 ,Ford និងStarex ដែលតៃកុងឡានរបស់នាងរយៈពេលជាង១០ឆ្នាំមកនេះគឺលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ដែលជាឪពុកនាង។ក្រៅពីឡាន៣គ្រឿងខាងលើអ៊ីវ៉ា ក៍មានកូនឡានតូចមួយគ្រឿងទៀតសម្រាប់ជិះទៅផ្សារទិញម្ហូបផងដែរ។

សូមបញ្ជាក់ថាអ៊ីវ៉ា បានប្រើប្រាស់ទម្លាប់ជាង១០ឆ្នាំមកហើយតាមរយៈការច្រៀងនៅឆាកទូរទស្សន៍ទាំងឡាយនៅភ្នំពេញ ហើយនាងវិលទៅគេងនៅផ្ទះរបស់នាងឯខេត្តកំពង់ស្ពឺវិញដែលការធ្វើតំណើរប្រើពេលដល់ទៅ១ម៉ោង(នេះគិតផ្លូវអត់ស្ទះ)។តារាសាន់ដេរូបនេះធ្លាប់ប្រាប់ថានាងគ្មានគម្រោងទិញះផ្ទះនៅភ្នំពេញនោះទេ ព្រោះទៅគេងនៅស្រុកកំណើតផ្ទះធំដីទូលាយ ហេតុនេះគេងកន្លែងផ្សេងមិនលក់ឡើយ។ប៉ុន្ដែនាងថាពេលចុះច្រៀងតាមខេត្តបើត្រូវមានកម្មវិធីជាប់ៗគ្នានៅក្បែរគ្នាទើបនាងត្រូវសម្រេចចិត្តគេងនៅសណ្ឋាគារឬផ្ទះសំណាក់។តែបើច្រៀងតែ១កម្មវិធីគឺចប់ទាំងយប់មកផ្ទះទាំងយប់តែម្ដង។តារាវ័យភ័យ២៩ឆ្នាំរូបនេះនឹងអាចលាភាពនៅលីវត្រឹមអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះព្រោះនាងគ្រោងរៀបការប្ដីតាមបំណងឪពុក ហើយស្រីនាថ ធ្លាប់បង្ហើបថាអនាគតស្វាមីនាងជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ តែនាងមិនបង្ហាញមុខនិងតួនាទីបុរសនោះថាជាអ្នកណាមុនរៀបការឡើយ៕

