Saturday, March 15, 2025
Homeតារាខ្មែរករុណា ពេជ្រ ៖ទៅបារាំង២អាទិត្យ

ករុណា ពេជ្រ ៖ទៅបារាំង២អាទិត្យ

បារាំង៖តារាចម្រៀងថោន លោកករុណា ពេជ្រ បានចេញទៅបារាំងជាថ្មីម្ដងទៀតដើម្បីជួបនិង​មើល​ថែម្ដាយ​លោក​នៅ​ទីនោះដែលមានជំងឺត្បៀតសសៃឈាម ខណៈម្ដាយលោកទើបតែវិល​ទៅបារាំងវិញកាលពីខែមិថុនា បន្ទាប់​ពីលោកស្រីបានមកលេងលោកនិងស្នាក់​នៅខ្មែររយៈ​ពេល​ដល់​ទៅ៣ខែ។លោកករុណា ពេជ្រ ​បានប្រាប់​អ្នកយក​ព័តមានយើង​តាមទូរស័ព្ទ​កាលពីព្រឹកថ្ងៃទី៧កញ្ញា មុនលោក​ឈានជើងឡើងយន្ដហោះថាសម្រាប់​ដំណើរ​ទៅ​បារាំង​របស់​លោក​​ជើងនេះតាមគម្រោង​មានរយៈ​​ពេលតែ២សប្ដាហ៍ប៉ុណ្ណោះលោក​នឹងវិលត្រ​ឡប់​មក​ខ្មែរវិញដើម្បីឲ្យទាន់រៀប​ចំ​ធ្វើ​បុណ្យគម្រប់ខួប១ឆ្នាំជូនឪពុករបស់លោកឧបាសកម៉ុក សាខន នៅថ្ងៃទី១៤និង​១៥​ខែ​តុលាឆ្នាំ២០២២ ខាងមុខនេះ។លោកថាមុនចេញទៅបារាំងលើកនេះ​រូបលោកក៍បានចេញ​ចម្រៀងថ្មី១បទដែរ​ទាក់ទង​តំបន់ទេសចរណ៍នៅ​ខេត្តបាត់ដំបងនោះ​គឺ​បទ”ភ្នំព្រឹក នឹកភ្នំ​ពេញ”​។តែទាក់ទងចម្រៀងសម្រាប់ពិធី​បុណ្យ​ភ្ជុំបិណ្ឌវិញលោកថាឆ្នាំ​នេះរៀបចំ​មិន​ទាន់ទេ។

សូមបញ្ជាក់ថាកាលពីចុងឆ្នាំ២០២១ លោកករុណា ពេជ្រ ទទួលបានVisa ពីស្ថានទូត​បារាំង​ដល់ទៅ១ឆ្នាំ​ដើ​ម្បីឲ្យ​លោកមានសិទ្ធិចេញចូលជួបមិន​មើលថែម្ដាយដែលរស់នៅទីនោះ​ហេតុនេះ​ហើយ​បាន​​ជាលោកចង់ទៅ​ឬ​មក​ពេលណាក៍បាន អំឡុងពេលវីសា នៅមានសុពល​ភាពនេះ។គេកត់សម្គាល់ដែរតារា​ចម្រៀង​ថោនរូបនេះ​ស្ថិតក្នុង​ចំ​ណោមតារា​ដែលងាកមករកស៊ីវិ​ស័យអចលន​ទ្រព្យ​ម្នាក់នា​ពេ​លបច្ចុប្បន្នហើយលោកពេជ្រ ធ្លាប់បង្ហើប​ថា​លោ​ក​​មានផ្ទះនៅ​ទីក្រុង​ភ្នំពេញ​សរុបចំ​នួនដល់​ទៅ៧ទីតាំងផ្សេងៗគ្នាទៀតផង។

ប៉ុន្ដែកាលពីដើមខែធ្នូឆ្នាំ២០២១ លោក​ពេជ្រ បានដាក់​លក់ផ្ទះវីឡារធំ១នៅខណ្ឌសែនសុខ នូវតម្លៃជិត២លាន​ដុល្លារ ដើម្បីបង្វិល​លុយរកស៊ី តែរហូត​មកដល់ពេលនេះផ្ទះវីឡារស្កឹមស្កៃនោះលក់មិនទាន់ដាច់ឡើយ ព្រោះ​លោក​ថាបើលក់ដាច់ក៍លក់ទៅ បើលក់មិនដាច់ទុកនៅធម្មតា ខណៈដែលគម្រោង​សាងសង់​Resort របស់លោក​នៅខេត្តមណ្ឌុលគិរីក៍ត្រូវបានផ្អឹបទុកមួយអន្លើសិនដែរ។លោកកុរណា ពេ​ជ្រ ធ្លាប់បង្ហើបប្រាប់ថាទោះជាលោក​មមាញឹកការងារខាងក្រៅសិល្បៈកាន់តែច្រើនក្ដី ប៉ុន្ដែ​អា​ជីពចម្រៀងលោកមិនចោលទេ គឺនៅតែឆ្លៀតចេញបទ​ថ្មីៗជាហូហែ ពិសេសលោកមានផែន​ការ​ការ​ណ៍​​ចេញចម្រៀងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឲ្យបានគ្រប់​២៥ខេត្ត​ក្រុង បន្ទាប់​ពីបាន​ចេញ​បទ”មន្ដស្នេហ៍កំពង់ស្ពឺ”និងបទ”ភ្នំព្រឹក នឹកភ្នំពេញ”៕

RELATED ARTICLES