បារាំង៖ឈាន នីហ្សា នៅតែរក្សាររូបឆោមបានស្ទើតែដូចអំឡុងពេលនាងប្រឡូកសិល្បៈពេញទំហ៊ឹងកាលពីជិត១០ឆ្នាំមុន បើទោះជាពេលនេះនាងបានផ្អាកអាជីពនៅពីមុខកាមេរ៉ាទាំងស្រុងនិងមានកូន២នាក់ទៅហើយក្ដី តែអតីតតារាចម្រៀងនិងសម្ដែងដែលកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងរូបនេះនៅតែខ្ញង់នៅឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នីហ្សា រៀបគម្រោងបើកហាងលក់គ្រឿងសម្អាង(cosmetic)ក្រោយនាងបានចំណាយទុនខ្ទង់រាប់ម៉ឺនដុល្លារដើម្បីបង្កើតប្រេនផ្ទាល់ខ្លួនម៉ាកGGNG ដែលផលិតនៅរោងចក្រថៃ ។នីហ្សា បានឲ្យដឹងថាការបង្កើតមុខរបរថ្មីនេះឡើងតាមបំណងដែលខ្លួនឯងស្រលាញ់ ហើយក៍ជាការបើកផ្លូវឲ្យនាងចុះមកស្រុកខ្មែរឲ្យកាន់តែជាញឹកញាប់ជាងមុនៗផងដែរ បន្ទាប់ពីនាងបានផ្អាកឡើងចុះមកខ្មែរអស់ជាច្រើនខែដោយសារតែមុននេះកូវីដវាយលុកខ្លាំងពេក។



យ៉ាងណាអតីតតារាដែលថានៅតែនឹកការងារចាស់និងមិត្តធ្លាប់រួមអាជីពនោះថានាងគ្មានផែនការណ៍វិលមកប្រឡូកអាជីពចាស់សារជាថ្មីនោះទេ នៅពេលដែលនាងមកដល់ខ្មែរវិញនាពេលខាងមុខនេះ។ សូមបញ្ជាក់ថាក្រៅពីបោះទុនបង្កើតហាងCosmetic ចេញជារូបរាងនោះឈាន នីហ្សា ក៍រៀបគម្រោងមករស់នៅខ្មែរច្រើនជាងបារាំងផងដែរនាពេលអនាគតដោយនាងថាបញ្ហាប្រឈមនាពេលកន្លងមកពេលនៅស្រុកគេនោះគឺការញាំអាហារតែម្ដង ។នីហ្សា វាចាថានាងចូលចិត្តញាំម្ហូបខ្មែរ ហេតុនេះហើយទោះជាទៅដល់ស្រុកគេជាច្រើនឆ្នាំក្ដី តែនៅតែនឹករលឹកម្ហូបនៅផ្ទះជានិច្ច ទើបចិត្តចង់នៅខ្មែរឲ្យបានច្រើនកាន់តែល្អ តែកូនប្រុសស្រីរបស់នាងនៅតែបន្ដការរស់នៅនិងសិក្សារនៅបារាំងជាធម្មតា ។



ឈាន នីហ្សា បានឲ្យដឹងដែរថាទំនុកចិត្តដែលនាងមានក្ដីរំពឹងចំពោះអាជីវកម្មថ្មីសន្លាងរបស់នាងនាពេលនេះគឺរាល់ផលិតផលដែលនាងដាក់លក់នៅហាងរបស់នាងមានចុះបញ្ជីការ(license)ពីក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីអតថិជនកក់ក្ដៅ ហើយនៅពេលដែលហាងនាងសាងសង់រួច១០០%ហើយនាងក៍នឹងបើកសម្ពោធជាផ្លូវការផងដែរ។ប៉ុន្ដែនីហ្សា នៅតែមិនប្រាប់ថាការរកស៊ីផ្នែកCosmetic របស់នាងចំណាយទុនអស់ប្រាក់ប៉ុន្មានឡើយ៕


