ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាងយកចិត្តទុកដាក់ខ្លាំងពិសេសមិនដែលភ្លេចថ្ងៃខួបកំណើតនាងម្ដងណាឡើយតាំងពីពួកគេផ្ដើមស្នេហាដំបូងរហូតដល់ថ្ងៃរៀបការក្លាយជាប្ដីប្រពន្ធគ្នាស្របច្បាប់ដោយលោកសុខលី តែងតែធ្វើខួបកំណើតបែបSurprise ដល់នាងរៀងរាល់ឆ្នាំ។ដោយឡែកសម្រាប់ថ្ងៃខួបសុគន្ធកញ្ញា គម្រប់វ័យ៣៦ឆ្នាំនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ ខាងមុខនេះគេជឿរថាប្អូនថៅកែហង្សមាសរូបនេះនឹងកាន់តែរំភើបដោយសារស្នាដៃប្ដីជាមិនខានដែលនោះគឺដូចទម្លាប់ឆ្នាំមុនៗដែរពួកគេនឹងនាំគ្នាទៅញាំអាហារបែបរ៉ូមែនទិកដូចថ្ងៃកាន់ដៃគ្នាដំបូង ខណៈដែលFan របស់សុគន្ធកញ្ញា ក៍ធ្លាប់ទៅជូនពរនាងដល់ផ្ទះវីឡាររបស់នាងនៅបុរីអ័រគីដេវីឡារនៅផ្លូវ២០០៤ ផងដែរ។វាជាការវិត្តន៍ថ្មី១ទៀតសម្រាប់ស្នេហារបស់សុគន្ធកញ្ញា ក្រោយនាងរៀបការប្ដីជាង៣ឆ្នាំមកនេះគឺស្នេហានាងកាន់តែរឹងមាំដែលធ្វើឲ្យមនុស្សមួយចំនួនព្យាករណ៍ថានាងនឹងទឹកភ្នែកព្រោះតែបានស្វាមីលោកសុខលី ដែលនៅក្នុងសិល្បៈគេដឹងថាលោកមានតារាស្រីតោងស្នេហាលោកច្រើននោះទីបំផុតពួកគេ បែជាស្រឡាំងកាំងទៅវិញព្រោះថាក្រោយសុគន្ធកញ្ញា មានកូន១អាយុជិត៣ឆ្នាំនេះលោកសុខលី រឹតតែស្រលាញ់សុគន្ធកញ្ញា ទ្វេដងហើយលោកថែមទាំងហៅប្រពន្ធថាជាឧត្តមភរិយាថែមទៀតផងទើបមានតារាមិនតិចទេដែលលួចច្រណែនសុគន្ធកញ្ញា ថាបច្ចុប្បន្ននាងជាអ្នកចម្រៀងម្នាក់ដែលជោគជ័យទាំងអាជីពសិល្បៈនិងស្នេហាព្រមគ្នាតែម្ដង។

ប្រភពបានឲ្យដឹងថាពេលនេះសុគន្ធកញ្ញា នឹងរៀបគម្រោងយកកូនថែមម្នាក់ទៀតនាពេលឆាប់ៗខាងមុខនេះហើយគឺនាងចង់បានកូនស្រី ព្រោះតែមិត្តភក្ដិជុំវិញខ្លួនពួកគេបានខ្សឹបខ្សៀវគ្នាថានាងមានកូន១ប្ដីស្រលាញ់ស្ទើតែលេបទៅហើយអីចឹងបើសិនមានកូន២វិញតើប្ដីនឹងលើកទួលយ៉ាងណាទៅ?ជុំវិញការត្រៀមពពោះកូនទី២របស់សុគន្ធកញ្ញា កាន់តែច្បាស់ការនោះគឺតាមព័តថានាង ក៍ត្រៀមខ្លួនបាត់មុខពីតំណែងជាJudge កម្មវិធីCambodian Idol រដូវកាលទី៥នាឆ្នាំ២០២៣ ផងដែរដែលសុខៗនាងស្រាប់តែដកខ្លួនចេញបែបនេះត្រូវបានគេសន្និដ្ឋានថាគ្មានរឿងណាផ្សេងក្រៅពីការត្រៀមចំណាយពេលដើម្បីពពោះយកកូនថែមនោះឡើយ។

គូរកត់សម្គាល់ថាឱក សុគន្ធកញ្ញា មិនសូវមានទីផ្សារចម្រៀងខ្លាំងក្លាដូចកាលនៅលីវទេក្រោយនាងមានស្វាមីនិងកូន១មក ប៉ុន្ដែទន្ទឹមនាងហាក់ពិបាកស្ទុះខ្លាំងទៅមុខដូចមុនទៀតនោះស្រាប់តែពេលនេះគូប្រជែងដ៍ស្វិតស្វាញរបស់នាងជាង១០ឆ្នាំមកហើយគឺមាស សុខសោភា នោះបែជាបន្ធូដៃដែរទៅវិញទើបធ្វើឲ្យសុគន្ធកញ្ញា នៅតែឈលំដាប់តារាជូរមុខគេដដែល។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាវាសនារបស់សុគន្ធកញ្ញា នៅតែល្បីទៀតឬធ្លាក់ចុះវិញនោះគឺនៅលើតែហង្សមាសម្នាក់គត់ជាអ្នកកំណត់។ការថ្លែងបែបនេះគេអាចយល់បានថាសុគន្ធកញ្ញា បច្ចុប្បន្ននាងមានស្វាមីជាអគ្គនាយកទូរទស្សន៍ហង្សមាស និងបងថ្លៃជាថៅកែផលិតកម្មហង្សមាស អីចឹងបើស្វាមីនិងបងថ្លៃចង់ឲ្យនាងល្បីថែមទៀតរឿងអីដែលនាងអាចធ្លាក់ចុះមកវិញបានទៅ?

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានគូស្នេហ៍ចាំជួយការងារសិល្បៈក្រោយខ្នងមានដូចជានាងមាស សុខសោភា,ទេព បូព្រឹក្ស,សួស វីសា ,សុខ ពិសី ,ស៊ឹម សូលីកា ,នៅ សុនិតា ,ម៉ាក សែនសូនីតា ,គង់ ច័ន្ទស្រីមុំ និងលីងលីង ជាដើម។មជ្ឈដ្ឋានមហាជនរងចាំមើលថាឱក សុគន្ធកញ្ញា -អ៊ឹង សុខលី នឹងអាចក្លាយទៅជាគូស្នេហ៍គំរូក្នុងសិល្បៈបានឬអត់នាថ្ងៃអនាគត?
