ភ្នំពេញ៖មុននេះមានព័តមានថាស្រីស្រស់តន់ ច័ន្ទសីម៉ា នឹងប្រឈមស្រឡះដៃធេងតែម្ដងព្រោះថាឧកញ៉ា២នាក់លែងជួយអន្ដរាគមន៍ដល់នាងទៀតហើយនោះគឺលោកឧកញ៉ាព្រាប សុវត្ថិ រយាលៗពីអាជីពចម្រៀងធ្វើឲ្យនាងបាត់បង់ដៃគូមានតែងាកទៅចាប់ដៃលោកខេម ខណៈដែលឧកញ៉ាយឹម តាស្រង់ ធ្លាប់តែនិពន្ធបទចម្រៀងឲ្យនាងច្រៀងល្បីជាច្រើនបទនោះងាកទៅរកស៊ីលក់ដីវិញម្ដង។ប៉ុន្ដែកាលពីថ្ងៃទី៦កញ្ញា គេឃើញច័ន្ទសីម៉ា នៅតែមានឱកាសបន្ដច្រៀងជាដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ឡើងវិញនូវបទប្រពៃណីទាក់ទងបុណ្យភ្ជុំបិណ្ឌទើបធ្វើឲ្យសីម៉ា មានសង្ឃឹមជាថ្មីថែមទៀតថាកេរ្ដិ៍ឈ្មោះរបស់នាងនឹងបោះពួយទៅមុខមួយក្រឺតទៀតដោយសារតែមានជំនួយពីឧកញ៉ាស្នាយ ខណៈដែលលោកខេម វិញក៍នៅតែគ្មានដៃគូណាផ្សេងក្រៅពីនាងដដែល។

តន់ ច័ន្ទសីម៉ា បានថ្លែងសារថានាងនៅមានឱកាស នៅតែមានសង្ឃឹម ហើយនាងនឹងកែបែ្រចំណុចខ្វះខាត ដើម្បីធ្វើខ្លួនឲ្យមានតម្លៃ។

គូរកត់សម្គាល់ថាអតីតអ្នកស្មូតជាប់លេខ១ប្រចាំខេត្តតាកែវតារាវ័យ២៥ឆ្នាំនាងតន់ ច័ន្ទសីម៉ា ល្បីល្បាញឈ្មោះយ៉ាងរហ័សក្រោយនាងបានក្លាយទៅជាដៃគូចម្រៀងរបស់លោកព្រាប សុវត្ថិ និងខេម ទើបGalaxy ថែមទាំងចាត់ទុកនាងថាជាតារាGrade A ទៀតផង។ប៉ុន្ដែការកំណត់ថ្លៃខ្លួនជ្រុលរបស់សីម៉ា ធ្វើឲ្យនាងបាត់បង់ការគាំទ្រតាមឆាកតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ព្រោះផលិតករថ្ងូរគ្មានលទ្ធភាពជួល ស្របពេលដែលអ្នកជំនាញសិល្បៈបានលើកឡើងថាតារាចម្រៀងសំនៀងស្អកនាងសីម៉ា មានស្ទីលច្រៀងដូចតារាពហុជំនាញអ្នកនាងខាត់ សុឃីម ដែរ។

មហាជនរងចាំមើលថាតើច័ន្ទសីម៉ា នឹងនៅតែវ៉ាតារាគីឡូវប្រហាក់ប្រហែលគ្នាទៀតឬយ៉ាងណានៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាដៃគូពិសេសរបស់នាងលោកឧកញ៉ាព្រាប សុវត្ថិ មិនទាន់ដាច់អាល័យពីអាជីពចាស់នោះទេ ក្រោយទទួលបានគោរម្យងារឧកញ៉ាជាង៤ខែមក។ចំណែករឿងស្នេហាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងសីម៉ា ដែលលេចឭថាមានឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហាជាយូខែមកហើយនោះ ពេលនេះបែជាស្ងប់ស្ងាត់ទៅវិញ ក្រោយពួកគេលែងហ៊ានបង្ហាញរូបភាពកៀកកើយគ្នាទៀត៕

