ភ្នំពេញ៖តារាចម្រៀងសាន់ដេនាងចេង ស្រីនិច្ច ហៅវីរៈ និច្ច បាននិយាយផ្កែផ្កាឲ្យនាយចឺម បែបលេងបន្លំមែនថាបើនាងបានប្ដីដូចលោកមេសា នោះនាងនឹងចាប់ច្របាច់កឲ្យងាប់តែម្ដង។ក្មួយស្រីលោកខាន់ ជេសម៍ រូបនោះបានចាត់ទុកនាយចឺម ថាជាបុរសជោគជ័យម្នាក់ តែនាងមិនដឹងថាហៅជោគជ័យខាងស្អីឡើយ តែមានអ្នកឆ្លើយជំនួសនាងថានាយចឺម ជោគជ័យខាងទាក់ស្រីស្អាតបាន…។ការស៊កសំដីទៅលើនាយចឺម ដែលជាតារារួមទ្រនុំរបស់វីរៈ និច្ច នាពេលនេះក្រោយពីអតីតតារាកំប្លែងCTN នាយចឺម ទើបចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយសាច់សខ្ចីនាងសេង សុខឃីម កាលពីពេលថ្មីនេះ ហើយលោកមេសា ថែមទាំងបានផ្ញើរសារទៅនាងឃីម ថាឲ្យឈប់ស្រលាញ់នាងទៅ ព្រោះពេលនេះនាយមានសង្សារថ្មីហើយទៀតផង ទើបធ្វើឲ្យម៉េម៉ាយកូន១ដេកយំអស់៤ខែ។

ចំពោះវីរៈ និច្ច វិញមុននាងមានប្ដីក៍ធ្លាប់មានការសង្ស័យថាអតីតFreshie លេខ២កាលពីឆ្នាំ២០១៤ រូបនេះមានស្នេហាជាមួយនាយចឺម ផងដែរ ប៉ុន្ដែក្រោយមកទាំងសងខាងបានប្រកែក ដោយនាយចឺម ថាលោកមិនបានស្រលាញ់ស្រីនិច្ច ព្រោះនាងជាមនុស្សស្រីចឬកប្រុស ខណៈដែលវីរៈ និច្ច ពេលនាងថតសម្ដែងជាមួយនាយចឺម ហ៊ានតែនាយហ៊ានបន្លំចំណេញលើនាងនោះនាងនឹងកេងចំណេញលើនាយវិញ ។ការអះអាងបែបនេះបញ្ជាក់ថានាងមិនខ្លាចចាប់ដៃគូជាមួយនាយចឺម នោះទេ តែផ្ទុយទៅវិញនាយចឺម ទេដែលត្រូវញញើតពេលប៉ៈដៃគូដូចនាង។

សូមបញ្ជាក់ថាវីរៈ និច្ច លេចធ្លោគូសមព្រោះត្រូវបានគេស្គាល់ថាជាម្ចាស់បទ”សម័យនេះ ស្រលាញ់ស្មោះម៉េចស្ទាវ?” តែកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១ ក្មួយស្រីលោកជេមស៍ រូបនេះបានបញ្ចប់ភាពនៅលីវតាមរយៈការប្រគល់បេះដូងទៅឲ្យលោកខៀវ ពេជ្រ ថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅខេត្តព្រះសីហនុ រៀបការតាមប្រពៃណីខ្មែរ ទើបធ្វើឲ្យនាងរយាលៗពីការងារសិល្បៈ។

វីរៈ និច្ច រស់នៅសុខសាន្ដ ព្រោះស្វាមីមានជីវភាពធូធារ តែនាងមានវប្បដិសារីខ្លាំងបំផុតនៅពេលដែលកូនភ្លោះលើកដំបូងរបស់នាងមិនបានគង់វង្សរហូតនាងត្រូវប្រើពេលវេលាជាយូខែទើបធ្វើឲ្យនាងមានអារម្មណ៍ស្រស់ថ្លានិងវិលមកកាន់ក្បាលមីក្រូច្រៀងសម្ដែងលើឆាកវិញបាន។ស្រីនិច្ច ធ្លាប់ប្រាប់ថាក្រោយនាងមានប្ដីគឺនៅតែបន្ដអាជីពចម្រៀងតែនាងរវល់ច្រើនទៅលើការរកស៊ីជាមួយស្វាមីអទាក់ទងផ្នែកអចលនទ្រព្យ ខណៈពេលនេះនាងមិនទាន់មានដំណឹងពពោះកូនម្ដងទៀតឡើយ៕
