ភ្នំពេញ៖ពេជ្រ សូលីកា បានចែកផ្លូវជាមួយអតីតគូដណ្ដឹងរយៈពេលជាង២ខែទៅហើយដែលការប្រេះឆាស្នេហ៍លើកនេះខុសពីមុនៗព្រោះវាធ្វើឲ្យនាងពិបាកប្រឈមដោយសារតែចំពេលម្ដាយនាងក៍ត្រូវជាប់គុកដល់ទៅ១២ឆ្នាំ គឺមានន័យថានាងសង្ឃឹមបានជួបមុខអ្នកស្រីស៊ិន ស្រីនាង វិញនៅឆ្នាំ២០៣៣ ដែលវិបត្តិដួងចិត្តនេះសែនណែនឱរ៉ាគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។តែស្រីពេជ្រ នៅតែអាចបន្ដឈជើងជាតារាចម្រៀងម្នាក់នៅហង្សមាសបានតទៅទៀតហើយបទចម្រៀងដែលនាងលើកយកទៅច្រៀងស្ទើគ្រប់ឆាកតន្រ្ដីនោះ”ឬគិតថាអូនមិនចេះយំ”ដែលត្រូវនឹងសាច់រឿងផ្ទាល់ខ្លួនរបស់នាងតែម្ដង។

អ្នកមេម៉ាយតូចច្រឡឹងពូកែថែសម្រស់ស្ទើតែនៅរក្សាររាងស្វែលដូចមុនមានប្ដីរូបនេះត្រូវបានបុរសមានទ្រព្យស្ដុកមិនតិចនាក់ឡើយចង់វិនិយោគលើបេះដូងនាង ប៉ុន្ដែពួកគេហាក់ស្ទាក់ស្ទើចិត្តព្រោះតែមុននេះអតីតតារាចម្រៀងនៅហាងបុប្ផាជាយដែន,ផលិតកម្មRock និងM រូបនេះស្និតស្នេហ៍បេក្ខភាពCambodian Idol រដូវកាលទី៤លោកថុល សុភិទិ ដូចគូស្នេហ៍តាមរយៈការបញ្ចេញទាំងរូបភាពវីដេអូនិងរូបហ្វិកតែពីរនាក់ជាញឹកញាប់រហូតធ្វើឲ្យស្រីៗដែលតាំងខ្លួនថាឈ្មោះ”សយ”របស់ភិទិ នោះបានដកខ្លួនចេញអស់ទៀតផង ព្រោះមិនចង់ប្រជែងជាមួយអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះ។ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះស្រីពេជ្រ និងសុភិទិ បានរយាលៗពីគ្នាវិញក្រោយបុរសលេងម៉ូដសាក់រូបនេះរបូតពានCambodian Idol រដូវកាលទី៤នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ ខណៈដែលមុនភិទិ ប្រកួតFinal ៤ថ្ងៃនោះសូលីកា ហាក់ដឹងខ្លួនថានាងជាចំណែកធ្វើឲ្យដៃគូពិសេសរបស់ខ្លួនធ្លាក់ប្រជាប្រិយភាពរហូតដល់នាងថាព្រមទទួលកំហុសគ្រប់បែបយ៉ាងព្រោះតែការលេងសើចជ្រុលនោះទៀតផង តែទីបំផុតនៅតែមិនអាចជួយដល់កូនមន្រ្ដីធំផ្កាយ២រូបនេះឈ្នះពានបានឡើយ។

ប្រភពបានឲ្យដឹងថាសូលីកា និងភិទិ រយៈពេលជាង១សប្ដាហ៍មកនេះពួកគេមិនដែលជួបឬធ្វើការងារជាមួយគ្នាដូចមុនទៀតទេ ស្របពេលដែលសូលីកា ធ្លាប់អះអាងថានាងគ្រាន់តែជាFan របស់ភិទិ ប៉ុណ្ណោះ។តែថ្មីៗនេះដែរនៅពេលដែលសូលីកា បង្ហើបថានាងត្រូវការតារាប្រុសម្នាក់ថតMV ហើយសុំឲ្យFan ផ្ដល់យោបល់នោះគេឃើញមតិភាគច្រើននៅតែចង់ឲ្យនាងនិងភិទិ សម្ដែងរួមគ្នា ព្រោះតែគេគិតថាអ្នកទាំងពីរសាកសមគ្នាស្រីស្រស់ប៉ៈប្រុសរូបសង្ហារ។សម្រាប់សូលីកា វិញនាងក៍ធ្លាប់ថតស្ពតឲ្យសម្អាងការមួយជាមួយលោកភិទិ ផងដែរដោយនាងថែមទាំងផាត់មុខឲ្យសិស្សប្អូនរូបនេះថែមទៀតផង ប៉ុន្ដែសកម្មភាពទាំងនោះគឺមានតែតាំងពីមុនអ្នកលេងម៉ូដសាក់រូបនេះប្រលងចម្រៀងវគ្គផ្ដាច់ព្រ័ត្រម្លេះ ខណៈថ្មីៗនេះពួកគេមិនដែលបង្ហាញមុខរួមគ្នាដូចមុនទៀតឡើយ។

គូរកត់សម្គាល់ថាគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មានដៃគូពិសេសរបស់នាងទាំងការច្រៀងឆ្លងឆ្លើយ,ថតMV និងភាពយន្ដជាញឹកញាប់ជាមួយគ្នានោះគឺលោកនីកូ ដែលពួកគេអាចចាត់ទុកថាជាដៃគូដ៍យល់ចិត្តគ្នា។ប៉ុន្ដែពេលនេះសូលីកា អាចនឹងមានដៃគូថ្មី១ទៀតនោះគឺសុភិទិ ដែលរូបគេបានក្លាយទៅជាតារាហង្សមាសទោះជាមិនបានកាន់ពានក្ដី ហើយមានតែការសម្ដែងរួបគ្នានោះទេទើបអាចបញ្ជាក់ឲ្យគ្រប់គ្នាបានដឹងថាភិទិ មិនមានការអាកអន់ចិត្តជាមួយសូលីកា រឿងដែលមានគេថាលោកធ្លាប់តែជាតួឯកតែប្រែមកជាតួរងព្រោះតែតារាស្រីម្នាក់ហើយត្រូវបានគេសង្ស័យថាជាសូលីកា នោះ។

ចំពោះពេជ្រ សូលីកា វិញក្រោយចែកផ្លូវជាមួយគូដណ្ដឹងលោកគឹម ហាន មកនាងមានជម្រើសស្នេហ៍ច្រើនព្រោះតែរូបសម្រស់នៅតែស្រស់សោភា ហេតុនេះហើយប្រសិនបើនាងមិនអាចវិលមកល្អូកល្អិនជាមួយលោកភិទិ ជាថ្មីនោះទេ ច្បាស់ជាបុរសមិនតិចនាក់ទេដែលស្ម័គ្រចូលខ្លួនស្អំរបួសបេះដូងនាងជាមិនខាន។តែគេជឿរថាសូលីកា មិនជ្រើសផ្លូវដើរជាន់ដានស្នេហ៍ចាស់តាមរយៈការចាប់តំណែងជំទាវលាក់មុខឡើយ ព្រោះនាងត្រូវការសាងស្នេហ៍ដោយចំហ ដើម្បីបើកផ្លូវឲ្យតារាកូន១រូបនេះឈានទៅបំពេញក្ដីប្រាថ្នាធ្វើជាកូនក្រមុំមែនទែន និងកប់ចោលស្រមោលស្នេហ៍នាពេលអតីតកាល៕