ខេត្តរតនគីរី ៖ កូនស្រីរបស់មន្ត្រីនគរបាលមួយរូប ដែលត្រូវប្តីល្បួងនាំចេញពីផ្ទះបាត់ខ្លួនរយៈពេល៣ខែ ទីបំផុត ក្រោយ ពីឪពុកប្រកាស តាមរក ក៏បានរកឃើញនៅទីតាំងលក់ផ្កាមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលកូនស្រីរូបនេះ បម្រុងឆ្លងដែនចេញទៅប្រទេសថ្ងៃ ក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ។

បុរសជាឪពុកឈ្មោះសេវ ហ្លញ់ មានលំនៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ បានឱ្យដឹងថា កូនស្រីរបស់គាត់ដែល បាត់ខ្លួនអស់៣ ខែ និងទើបត្រូវបានរកឃើញ មានឈ្មោះរម៉ាស់ ពើញ អាយុ២០ឆ្នាំ ជនជាតិចារ៉ាយ។
លោកសេវ ហ្លញ់ ជាក់ស្តែង បានបញ្ផាក់ឱ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ថា លោកបានរកឃើញកូនស្រីឈ្មោះរម៉ាស់ ពើញ វិញហើយ នៅឯកន្លែងលក់ផ្ការមួយកន្លែង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ លោកបន្តថា ក្រោយពីមានសេចក្តីរាយ ការណ៍ តាមរយៈការផ្សព្វផ្សាយ ព័ត៌មាន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ រួចមក ក៏មានប្រជាពលរដ្ឋបានប្រទះឃើញ កូនស្រីរបស់គាត់ ហើយក៏បញ្ផូនព័ត៌មាន មកប្រាប់គាត់ជាឪពុកតាមរយៈលេខទូរស័ព្ទ។
លោកសេវ ហ្លញ់ បញ្ផាក់ថា ក្រោយពីបានជួបកូនស្រីរបស់ខ្លួននៅខេត្តបន្ទាយមានជ័យនៅទីតាំងលក់ផ្កាមួយកន្លែងនោះ បុរសឈ្មោះ ពីង ចាក ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចារ៉ាយ (ត្រូវជាកូនប្រសា) បានរត់គេចខ្លួនបាត់។ លោកបានបញ្ជាក់ទៀតថា នៅតែរយៈពេល២ ទៅ៣ថ្ងៃទៀតប៉ុណ្ណោះ កូនស្រីរបស់លោកនឹងបន្តដំណើរលួចឆ្លងទៅប្រទេសថៃ ហើយ។
ជាមួយនេះ លោកសេវ ហ្លញ់ ក៏បានថ្លែងអ្នកសារព័ត៌មានដែលបានជួយផ្សព្វផ្សាយ ជូនដណឹង ដើម្បីស្វែងរក រហូតប្រទះឃើញកូនស្រី របស់លោកបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។/