ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ធ្លាប់ជាតារាចម្រៀងប្រុសលំដាប់ជូរមុខគេម្នាក់នៅហង្សមាសមុនពេលដែលលោកទទួលបានគោរម្យងារជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ប៉ុន្ដែរយៈពេល៧ខែមកនេះវាសនារបស់លោកប៊ុនថៃ ក្នុងទីផ្សារចម្រៀងគឺដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរពោលគឺគ្មានបទណាល្បីខ្លាំងដូចមុនទៀតឡើយ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នៅពេលដែលលោកប៊ុនថៃ និងលោកសុវត្ថិ លែងមានបទផ្ទុះនោះនៅតាមបណ្ដារកម្មវិធីប្រលងចម្រៀងធំៗគេឃើញបេក្ខភាពទាំងឡាយចាប់ផ្ដើមងាកទៅច្រៀងបទតារាចម្រៀងOriginal Songs កាន់តែច្រើនជាងឆ្នាំមុនៗ ខណៈដែលតារាកូន៣សិរីមន្ដ វិញច្រើនតែបង្ហាញរូបភាពលោកថតរូបបែបម៉ូឌែលជាជាងចេញបទថ្មីៗដែលគូរឲ្យចាប់អារម្មណ៍ដូចមុនៗ។អ្នកជំនាញខ្លះថាភាពប្រែប្រួលទីផ្សារចម្រៀងលោករបស់ខែម ប៊ុនថៃ នាពេលនេះក្រោយពីមានការបែកធ្លាយដែលលោកថាច្រៀង៦បទបានតម្លៃខ្លួន១ម៉ឺនដុល្លារ ទើបធ្វើឲ្យកម្មវិធីមួយចំនួនគេបានមើលរំលងលោកហើយដាក់តារាផ្សេងៗជំនួសវិញ។

ប៉ុន្ដែខ្លះថាមកពីលោកប៊ុនថៃ ចង់បន្ធូរដៃច្រៀងរាំដោយផ្ដោតលើមុខជំនួញទើបអាជីពចម្រៀងរបស់លោកលែងសូវខ្លាំងបែបនេះ។យ៉ាងណាគេជឿរថាលោកប៊ុនថៃ នៅតែមានឱកាសចេញបទចម្រៀងល្បីៗឡើងវិញបានដដែល ព្រោះអ្នកនៅក្រោយខ្នងអាជីពចម្រៀងលោកល្បីមកដល់សព្វថ្ងៃនេះគឺបងប្រុសលោកឈ្មោះខេមរៈ ភារុណ ដែលស្ទើតែ៩០%លោកជាអ្នកនិពន្ធបទចម្រៀងឲ្យសិរីមន្ដ ច្រៀង។ប៉ុន្ដែអំឡុងពេលអាជីពចម្រៀងរបស់លោកប៊ុនថៃ ស្ងប់ស្ងាត់មិនធ្លាប់មានក្នុងអាជីពលោកដូចពេលនេះមុននេះលោកស៊ិន សិលា អ្នកដឹកនាំការប្រគុំតន្រ្ដីរបស់ទូរទស្សន៍CTN បានលើកឡើងថាតារាដែលឡើងជាឧកញ៉ាហើយគូរតែឈប់ពីអាជីពសិល្បៈឲ្យដាច់ស្រឡះទៅដើម្បីកុំឲ្យច្របូកច្របល់ ព្រោះពេលឡើងឆាកពិបាកឡើងអក្សរ មិនដឹងថាដាក់ឈ្មោះយ៉ាងម៉េច។

សូមបញ្ជាក់ថាអតីតតារាចម្រៀងU2 និងសាន់ដេលោកខែម ប៊ុនថៃ រយៈពេលចុងក្រោយនេះមានការផ្សារភ្ជាប់កាន់តែខ្លាំងទៅនិងការផ្លាស់ទៅផលិតកម្មGalaxy ព្រោះលោកធ្លាប់ប្រាប់ថាទំនាក់ទំនងរវាងលោកនិងលោកឡេង ណាវ៉ាត្រា រាប់អានគ្នាលើសពីបងប្អូនតែលោកប៊ុនថៃ អះអាងថាលោកនៅមានកិច្ចសន្យាជាមួយហង្សមាសនៅឡើយ ប៉ុន្ដែនាពេលខាងមុខគ្មានអ្នកណាដឹងថាមានរឿងអ្វីកើតឡើងនោះទេ៕

