ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានចេញបទ”ភ្នំព្រឹក នឹកភ្នំពេញ”ដែលរៀបរាប់ពីវិស័យទេសចរណ៍នៅខេត្តបាត់ដំបងនោះទទួលបានការគាំទ្រច្រើន ខណៈដែលFan របស់លោកក៍ខមិនលើកទឹកចិត្តដល់លោកពេជ្រ ចំពោះការចូលរួមលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុកនេះដែរ ព្រោះលោកជាសិល្បករម្នាក់ពិតជាបានចូលរួមជួយសង្គមជាតិតាមរយៈការបង្ហាញបទចម្រៀងខាងលើ។



នេះជាបទចម្រៀងទី២ហើយរបស់លោកករុណា ពេជ្រ ដែលច្រៀងនិងថតផ្តិតយកតំបន់ទេសចរណ៍របស់ខេត្តនោះផ្ទាល់ឲ្យត្រូវអត្ថន័យបទចម្រៀងតែម្ដង ស្របពេលដែលចម្រៀងទី១លោកបទ”មន្ដស្នេហ៍ កំពង់ស្ពឺ”ក៍ឆ្លុះបញ្ចាំងពីតំបន់ទេសចរណ៍ដ៍ស្រស់ត្រកាលរបស់ខេត្តនោះដែរ។ប៉ុន្ដែមិនមែនចេញត្រឹមតែ២បទនោះទេ តែលោកពេជ្រ ធ្លាប់ប្រាប់ថាលោកនិងក្រុមការងារផលិតថោន នឹងផលិតបទចម្រៀងទាក់ទងតំបន់ទេសចរណ៍ឲ្យបានទូទាំង២៥ខេត្តក្រុងដើម្បីឲ្យបងប្អូនបានស្គាល់និងទៅកម្សាន្ដតាមរម្យនីយ៍ដ្ឋានក្នុងខេត្តនីមួយឲ្យកាន់តែច្រើនថែមទៀត។



សូមបញ្ជាក់ថាលោកករុណា ពេជ្រ បានរយាលៗបន្ដិចពីអាជីពសិល្បៈនិងឡើងឆាកតន្រ្ដី ក្រោយពីលោកកាន់ទុក្ខជូនឪពុករបស់លោកឧបាសកម៉ុក សាខន ដែលទទួលមរណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ តែពេលនេះលោកចាប់ផ្ដើមចេញបទចម្រៀងថ្មីៗឡើងវិញ ពិសេសគឺបទទាក់ទងវិស័យទេសចរណ៍។កាលពីថ្ងៃទី៧កញ្ញាឆ្នាំ២០២២ លោកករុណា ពេជ្រ ក៍បានចេញទៅបារាំងជាថ្មីដើម្បីជួបនិងមើលថែម្ដាយលោកដែលមានជំងឺត្បៀតសសៃឈាម ដែលកំពុងរស់នៅទីនោះ។ប៉ុន្ដែលោកប្រាប់អ្នកយកព័តមានយើងថានឹងវិលត្រឡប់មកវិញឲ្យទាន់ដើម្បីធ្វើបុណ្យខួបគម្រប់១ឆ្នាំជូនឪពុកលោកនៅថ្ងៃទី១៤និង១៥ខែតុលាឆ្នាំ២០២២ ហើយការងារបន្ទាប់គឺលោកនឹងរៀបចំចេញបទថ្មីៗទាក់ទងវិស័យទេសចរណ៍នៅខេត្តផ្សេងៗទៀត៕



