ភ្នំពេញ៖តារាប្រុសស្រីជាង១០០នាក់បានបង្ហាញខ្លួននៅថ្ងៃខួបកំណើតលោកចេង វណ្ណា នាយកគ្រប់គ្រងផលិតកម្មក្រុងពិជ័យ កាលពីល្ងាចថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២ ខណៈដែលកម្មវិធីនោះធ្វើផ្គួបខួប១៦ឆ្នាំនៃការតំណើរការហាងវីហ្វ្រេនរបស់ផលិតកររូបនេះផងដែរ។



លោកចេង វណ្ណា បានឲ្យដឹងថាខួបឆ្នាំនេះលោកមានអាយុជាង៤០ឆ្នាំហើយ តែខួបមុខជំនួញភោនជនីយ៍ដ្ឋានរបស់លោកនៅឆ្នាំ២០២២ នេះគម្រប់១៦ឆ្នាំ។លោកថាមុខរបរស្នូលរបស់លោកបច្ចុប្បន្នគឺភោជនីយដ្ឋានដែលមាន២សាខាគឺនៅបឹងត្របែក និងឬស្សីកែវ តែនៅអំឡុងខែ១១ឆ្នាំ២០២២ ខាងមុខនេះលោកនឹងពង្រីកថែមសាខាមួយទៀតនៅបឹងកក់។លោកវណ្ណា បានរំលឹកថាដំបូងលោកបានបើកជាKtv Family នៅផ្សារផែនសល ដែលផ្ដើមពីទុនត្រឹមតែចំនួន៨០០០ដុល្លារហើយវិវត្តន៍មកជាភោជនីយដ្ឋានដល់ពេលនេះដោយលោកនិយាយបែបលេងសើចថាសល់តែសំបកខ្លួន(សើច…)។ថៅកែផលិតកម្មរូបនេះបានអះអាងថាមុខជំនួញអ្វីក៍ដោយគឺឈលើគោលការណ៍៣សំខាន់ទើបអាចឈជើងបានយូអង្វែងនោះគឺទី១៖គុណភាព,ទី២៖តម្លៃ និងទី៣៖ទីតាំង។លោកវណ្ណា ប្រាប់ដែរថានៅថ្ងៃខួបលោកផ្គួបខួបហាងនោះលោកបានហៅភ្ញៀវចំនួន១៨០នាក់ ក្នុងនោះមានសិល្បករចំនួន៩០%។លោកបន្ថែមថាបច្ចុប្បន្នភោជនីយដ្ឋានប្រហាក់ប្រហែលលោកមានពាសពេញទីក្រុងភ្នំពេញ ហេតុនេះហើយលោកមានគូប្រជែងច្រើន តែនោះមិនមែនជាក្ដីបារម្ភសម្រាប់លោកដែលជាអ្នករកស៊ីឡើយ ព្រោះថាអតិថិជននៅតែមកគាំទ្រហាងលោកដូចមុនដដែល។



ដោយឡែកទាក់ទងភាពយន្ដវិញលោកចេង វណ្ណា ប្រាប់ដែរថារឿង”សំណើច652Km”នោះបានថតចប់តាំងពីមុនផ្ទុះកូវីដម្លេះ តែបានពន្យាពេលដាក់បញ្ចាំងព្រោះរងចាំឲ្យស្ងាត់កូវីដ តែនៅចុងឆ្នាំ២០២២ ខាងមុខនេះលោករំពឹងថាវណ្ណកម្មដំបូងរបស់ផលិតកម្មក្រុងពិជ័យដែលមានលោកចាន់ណា រ៉ូណាន ជាអ្នកនិពន្ធវ័យក្មេងនិងជាចាងហ្វាងផលិតកម្មចាប់ដៃជាមួយលោកនោះនឹងដាក់បញ្ចាំងជាផ្លូវការ ព្រោះពេលនេះភាពយន្ដនោះបានដាក់ទៅឲ្យក្រសួងត្រួតពិនិត្យរួចហើយ៕


