Saturday, September 21, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះចោរ២នាក់ លួចដែកមេភូមិ

វ៉ៃខ្នោះចោរ២នាក់ លួចដែកមេភូមិ

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាចោរលួចយ៉ាងសកម្មប្រចាំភូមិ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចដែកបង្គោលអំពូលសូឡា របស់មេភូមិសាម៉រ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះ មានឈ្មោះហៀង ហ៊ែល ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរមេភូមិសាម៉រ មានលំនៅបច្ចុប្បន្ន ភូមិសាម៉រ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឈាង សុខា ហៅឆើត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទន្សាយគាច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះជួប ដែន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះឈាង សុខា បានដើរចេញពីផ្ទះរបស់ខ្លូន ស្ថិតនៅភូមិទន្សាយគាច ឃុំដើមឫស ដើម្បីទៅលួចដែកដែលគេទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្នុងភូមិដើមឫស ឃុំដើមឫស ពេលនោះជនសង្ស័យបានលួចយកដែកមួយដើម ប្រវែង៦ម៉ែត្រ យកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន រហូតដល់ម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល ជនសង្ស័យឈ្មោះ ជួប ដែន បានជិះកង់តែម្នាក់ឯង មកផ្ទះរបស់ឈ្មោះឈាង សុខា ពេលនោះ ជនសង្ស័យទាំង២នាក់ បានជិះកង់ដឹកគ្នា លីដែកដែលលួចបាន យកទៅលក់នៅកន្លែងទិញអេតចាយមួយកន្លែង ស្ថិតនៅភូមិអូរ ឃុំដើមឫស បានលុយ ៦០០០រៀល រួចជនសង្ស័យទាំងពីរនាក់ បានជិះកង់សំដៅទៅភូមិសាម៉រ ឃុំដើមឫស ពេលជិះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យឈ្មោះជួប ដែន បានចុះទៅកាច់បង្គោលភ្លើងសូឡា ១ដើម ប្រវែង៤ម៉ែត្រ រួចយកទៅលាក់ទុកក្នុងព្រៃ។ ពេលនោះឈ្មោះហៀង ហ៊ែល ជាមេភូមិសាម៉រ បានឃើញជនសង្ស័យទាំងពីរនាក់ ក៏ហៅមកសាកសួរ ភ្លាមនោះជនសង្ស័យទាំង២នាក់ បាននាំគ្នារត់ទៅសំងំនៅក្នុងផ្ទះរបស់ឈ្មោះឈាង សុខា ទើបត្រូវកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ចុះឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ច បញ្ជាក់ថា កន្លងមក ជនសង្ស័យទាំង២នាក់ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម នៅក្នុងមូលដ្ឋានខាងលើ ដោយលួចមិនរើសមុខ សូម្បីតែមាន់ទាអ្នកភូមិ៕

RELATED ARTICLES