ភ្នំពេញ៖សួស វីសា បាត់ខ្លួនស្ទើតែទាំងស្រុងពីបណ្ដារឆាកតន្រ្ដីទាំងឡាយជាច្រើនខែមកហើយពោលគឺតាំងពីនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ ដោយមានពេលខ្លះនាងថានឹកក្រុមការងារនិងអ្នកភ្លេងជាខ្លាំងទៀតផង។ប៉ុន្ដែនាងនៅតែមិនកំណត់ពីពេលវេលាឡើងឆាកដដែល ខណៈដែលបទចម្រៀងថ្មីៗក៍មិនមានចេញទៀតដែរទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងលែងស្ទុះទៅមុខទៀត ក្រោយមានប្ដីនិងកូន១នេះ។ប៉ុន្ដែនៅថ្ងៃទី១២កញ្ញា សួស វីសា បានចេញទៅថៃដើម្បីជួបគ្រូពេទ្យជំនាញដោយនាងទម្លាយថាពេលនេះបំពង់សម្លេងរបស់នាងមានបញ្ហារយៈពេលេជិត១ឆ្នាំទៅហើយ នៅមិនទាន់ជាបាន១០០%វិញនោះទេ ហើយបញ្ហាដំបូងគឺមកពីនាងចាត់ទុកថានោះជារឿងលេងសើច គិតថាមិនអីទើបបណ្ដាលឲ្យប៉ៈពាល់ដល់អាជីពដូចសព្វថ្ងៃតែម្ដង។វីសា ប្រាប់ទៅFan របស់នាងថាសម្លេងនាងគ្រាន់បើជាងមុនបន្ដិចមុនទៅជួបពេទ្យថៃនេះ ប៉ុន្ដែហាក់រាងស្អក តែនាងមានជំនឿរថាវាអាចនឹងវិវត្តន៍មករកភាពដើមជាមិនខាននាពេលដ៍ខ្លីខាងមុខនេះ។

សួស វីសា ធ្លាប់ត្រូវបានគេចាត់ទុកថានាងមានសម្ថភាពច្រៀងមិនចាញ់ឱក សុគន្ធកញ្ញា នោះទេហើយអ្នកទាំងពីរក៍ផ្ដើមចេញពីសាលាសិល្បៈផ្នែករបាំបុរណដូចគ្នាទៀតផង។ប៉ុន្ដែវីសា បែជាគ្មានឱកាសប្រជែងយកតំណែងលេខ១នៅហង្សមាសឡើយព្រោះជាច្រើនឆ្នាំមកនេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀងជាងតារាផ្សេងៗទៀតរបស់ផលិតកម្មធំ១នេះ។ដោយឡែកវីសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលចង់ប្រជែងយកលេខ១នៅហង្សមាសនោះទេ តែចិត្តនាងចង់បានលេខ២ ពោលគឺបន្ទាប់ពីសុគន្ធកញ្ញា តែក្រោយាងមានស្វាមីនិងកូន១មកគេឃើញថាការយកតំណែងបន្ទាប់ពីប្អូនថ្លៃថៅកែហង្សមាសនោះក៍វាពិបាកសម្រាប់វីសា ដែរព្រោះថាតាំងពីផ្ទុះកូវីដមកតារាស្រីនៅទ្រនុំធំនោះដែលមានយ៊ីអ៊ុនល្អគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។ចំណែកវីសា នៅមិនដឹងថាបំពង់សម្លេងរបស់នាងត្រូវបើពេលព្យាបាលប៉ុន្មានខែឬឆ្នាំទៀតនោះទេ ទើបអាចអុកឡុកទីផ្សារចម្រៀងបានដូចដើម ខណៈដែលមុននេះនាងក៍ជ្រុះបាត់តំណែងធំជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣ ដែលធ្លាក់ទៅដៃអ្នកនាងសុគន្ធ និសា វិញ បន្ទាប់ពីនាងធ្លាប់អង្គុយកៅអីនោះនៅរដូវកាលទី២ ហើយពេលនេះថៅកែហង្សមាសមិនទាន់ប៉ៈប៉ូវផ្លូវចិត្តនាងតាមរយៈការឲ្យតំណែងផ្សេងណាលួងចិត្តនាងវិញឡើយ។

ក្រៅពីសួស វីសា ដែលមានបញ្ហាបំពង់សម្លេងច្រៀងមិនល្អដូចដើមនោះគេឃើញថាតារារួមក្រុមនាងគឺកញ្ញាវី ឌីណែត កូនក្រមុំរបស់លោកហួ ឡាវី នោះក៍ប្រឈមនឹងអាជីពនាពេលបច្ចុប្បន្នផងដែរដោយសារតែនាងកើតជំងឺពកក ហើយគ្រូពេទ្យតម្រូវឲ្យលេបថ្នាំជាប្រចាំអស់១ជីវិត ខណៈដែលឌីណែត សារភាពថាសម្លេងរបស់នាងប្រើប្រាស់មិនបានដូចមុន១០០%នោះទេក្រោយកើតជំងឺនេះជាច្រើនឆ្នាំមក។ចំណែកអ្នកនាងសុគន្ធ និសា វិញក៍ធ្លាប់បង្ហើបថានាងមានជំងឺក្រពះធ្ងន់ធ្ងរផងដែរព្រោះញាំអាហារមិនទៀងទាត់ តែចុងក្រោយនេះនាងបានជាសះស្បើយនិងអាចច្រៀងសម្ដែងបានជាធម្មតាដូចមុនហើយ។

ថ្វីត្បិតែសួស វីសា រំពឹងថាបំពង់សម្លេងរបស់នាងអាចនឹងវិវត្តន៍មកជាធម្មតាឡើងវិញនៅថ្ងៃណាមួយ ដែលអាចឲ្យនាងអាចចេញច្រៀងសម្ដែងជាធម្មតាមែន ប៉ុន្ដែគេកត់សម្គាល់ថាប្រសិនបើវីសា មិនព្រមសម្រកគីឡូមកវិញទេ ហើយនាងនៅតែទុកគីឡូម៉ាប់ៗបែបនេះទៀត ច្បាស់ជាមិនអាចមកប្រកួតប្រជែងទីផ្សារសិល្បៈឲ្យខ្លាំងក្លាបាននោះទេ។តែយ៉ាងណាគេជឿរថាក្រោយវីសា មានស្វាមីនិងកូនស្រីអាយុជិត២ឆ្នាំនេះនាងនឹងមិនផ្ដោតឬពឹងទៅលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងដូចមុនឡើយ ព្រោះថាពេលនេះនាងរកស៊ីOnline និងអចលនទ្រព្យដែលធ្វើឲ្យនាងមានជីវភាពធូធារទិញបានផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗ ដូចជា Lexus Lx570,Lexus Nx200t ,Mazda និងAlphard ជាដើម។ប៉ុន្ដែអំឡុងពេលដែលមិនទាន់អាចឡើងច្រៀងសម្ដែងបានដូចមុននេះវីសា នៅមិនទាន់សម្រេចក្ដីសុបិនធំ១ទៀត ព្រោះនាងចង់ជិះរថយន្ដម៉ាកRolls Royce ទើបប្រឹងសន្សំលុយទាំងយប់ថ្ងៃរហូតមានពេលខ្លះប្ដីនាងបានតែងខ្លួនជាភេទទី៣ទៀតផង ដើម្បីលក់អ៊ឺវ៉ាន់ឲ្យដាច់នឹងបានលុយទិញឡានលំដាប់សេដ្ឋីជិះឲ្យផ្អើលមេឃ៕
