ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានចេញមុខសរសើរស្វាមីនាងលោកអ៊ឹង សុខលី ពេញៗមាត់តែម្ដងនៅថ្ងៃខួបកំណើតលោកថ្ងៃទី១២កញ្ញា ដោយនាងចាត់ទុកថាលោកសុខលី នេះហើយជាអ្នកធ្វើឲ្យនាងមានការតស៊ូ និងមានភាពរឹងមាំរហូតមកដល់បច្ចុប្បន្ន។សុគន្ធកញ្ញា ក៍ឆ្លៀតលើកមុខមាត់ប្ដីដែរថាលោកជាចំណែកនៃភាពល្បីរបស់តារាជាច្រើន តែគ្មានអ្នកស្គាល់ ព្រោះលោកចូលចិត្តប្រើប្រាស់ជីវិតយ៉ាងសាមញ្ញ។ប៉ុន្ដែសុគន្ធកញ្ញា មិនបានលើកយកចំណុចដែលមានតារាមួយចំនួនថាលោកសុខលី មានសង្សារជាតារាច្រើននាក់មកហើយមុនភ្ជាប់ស្នេហ៍ជាមួយនាងនោះទេ ដែលទំនងបញ្ហានោះគឺមកពីនាងគិតថាជារឿងអតីតកាល ហើយពេលនេះនាងសូមផ្ដោតតែលើរឿងបច្ចុបប្បន្នភាពប៉ុណ្ណោះ ព្រោះថាសូម្បីតែស្វាមីនាងក៍មិនដែលរំលឹករឿងនាងធ្លាប់ជាអតីតសង្សាររបស់លោករ៉េតធី ដូណា ដែរ ហេតុនេះហើយមនុស្សម្នាក់ៗមានរឿងចាស់រៀងៗខ្លួនតែសំខាន់ពេលនេះគេជ្រើសនារីរូបណារស់នៅជាគូជីវិតនោះទើបជារឿងចាំបាច់ដែលត្រូវលើកមកនិយាយ។

ឱក សុគន្ធកញ្ញា បានឈជាតារាស្រីលំដាប់ជូរមុខគេនៅហង្សមាសរយៈពេលជាង១០ឆ្នាំមកហើយដែលការលើកឡើងរបស់នាងថាមានថ្ងៃនេះព្រោះតែនាងបានជួបលោកសុខលី នោះគឺពិតជាមិនខុសនោះទេ ព្រោះថាទាំងការចេញបទចម្រៀងនៅផលិតកម្មហង្សមាស និងតំណែងធំៗរបស់នាងនៅទូរទស្សន៍ហង្សមាសគឺសុគន្ធកញ្ញា មានលោកសុខលី ជាអ្នកនៅពីក្រោយខ្នងជានិច្ច ព្រោះសព្វថ្ងៃស្វាមីអ្នកចម្រៀងកូន១រូបនេះមានតួនាទីជាអគ្គនាយកទូរទស្សន៍ហង្សមាស ហេតុនេះហើយការដាក់នាងទៅធ្វើជាគណៈកម្មារការ (Judge)និង គ្រូ បង្វឹក(Coach)កម្មវិធីប្រលងចម្រៀងនៅហង្សមាសមានតែលោកសុខលី មានសិទ្ធិជាអ្នកចាត់ចែងទាំងអស់។

សូមបញ្ជាក់ថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ជាង៣ឆ្នាំទៅហើយដែលពេលនេះកូនប្រុសរបស់នាងមានអាយុជាង២ឆ្នាំហើយប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងអាចពពោះកូនទី២នៅឆ្នាំ២០២៣ ខាងមុខនេះ ព្រោះមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែជម្រុញឲ្យនាងយកកូនថែមបន្ទាប់ពីពួកគេមើលឃើញថាលោកសុខលី កាន់តែស្រលាញ់ថ្នាក់ថ្នមភរិយាលើសផ្ដើមស្នេហ៍គ្រាដំបូងបន្ទាប់ពីទទួលបានកូន១មក ដែលផ្ទុយពីអ្នកព្យាករណ៍ថាសុគន្ធកញ្ញា នឹងរងទឹកភ្នែកព្រោះតែប្ដីនាងធ្លាប់មានសង្សារជាតារាស្រីស្អាតៗនោះ។ប៉ុន្ដែមូលហេតុដែលសុគន្ធកញ្ញា ត្រូវពន្យាយកកូននៅឆ្នាំ២០២១ នេះគឺដោសយារតែនាងចង់ចេញមុខជាគណៈកម្មារការនិងគ្រូបង្វឹកCambodian Idol រដូវកាលទី៤ និងThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីអាកខានអស់ជាង២ឆ្នាំព្រោះតែកូវីដ៕

