Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិWolves បានចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធ ក្លឹប Chelsea

Wolves បានចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធ ក្លឹប Chelsea

លើការផ្ទេរដោយឥតគិតថ្លៃស្របពេលដែលក្លឹបកំពុងជួបវិបត្តិកីឡាកររបួស។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រកាលពីពេលថ្មីៗនេះ។​

ខ្សែប្រយុទ្ធសញ្ជាតិអូទ្រីស Sasa Kalajdzic ដែលជាកីឡាករចំណូលថ្មីរបស់ Wolvesបានរងរបួសសរសៃពួរជង្គង់នៅពេលបង្ហាញ ខ្លួនជាលើកដំបូងខណៈដែលខ្សែប្រយុទ្ធម៉ិកស៊ិក Rau lJimenez ត្រូវបានអវត្តមានដោយរបួសក្រលៀន។

Google

Costa បានសាងកេរ្តិ៍ឈ្មោះជាកីឡាករពាក់អាវលេខ 9 ដ៏គួរឲ្យទាក់ទាញនៅ Chelsea ចន្លោះឆ្នាំ 2014-2017 ដោយស៊ុតបញ្ចូលទីបាន 59 គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់ និងដឹកនាំក្លឹបទីក្រុងឡុងដ៍ឱ្យឈ្នះពានប្រឺមីញេលីកចំនួនពីរ បន្ទាប់ពីគាត់បានចុះហត្ថលេខាលើតម្លៃផ្ទេរជាង៥០លានដុល្លារ។

Costaវ័យ៣៣ឆ្នាំបានក្លាយជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីក្លឹបបាល់ទាត់ប្រេស៊ីល Atletico M កាលពីខែមករា ហើយបានពិនិត្យសុខភាពរួចហើយកាលពីសប្តាហ៍មុន ។គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹបWolves

ប្រធានក្លឹប Wolves លោក Jeff Shi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងពិតជារីករាយក្នុងការស្វាគមន៍ Diego Costa មកកាន់ក្លឹប Wolves ក្នុងក្របខណ្ឌប្រឺមីញលីក។កីឡាករដែលធ្លាប់លើកពាននៅក្របខណ្ឌកំពូលប្រេស៊ីលស៊េរីAនិងមានបទពិសោធន៍ច្រើននៅជាមួយក្លឹបធំៗ Diego នឹងនាំមកនូវអ្វីដែលប្លែកនៅលើទីលានរដូវកាលនេះ

RELATED ARTICLES