Thursday, May 9, 2024
Homeកីឡាអន្ដរជាតិLaimer នឹងអវត្តមានពីក្លឹប Leipzig ជាច្រើនសប្តាហ៍

Laimer នឹងអវត្តមានពីក្លឹប Leipzig ជាច្រើនសប្តាហ៍

ក្លឹបអាល្លឺម៉ង់ Leipzig បាននិយាយនៅថ្ងៃនេះថា ខ្សែបម្រើ Konrad Laimer នឹងអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួសកជើង។

កីឡាករអន្តរជាតិអូទ្រីសដែលជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Bayern កាលពីប៉ុន្មានសប្តាហ៍មុន ហើយត្រូវបានផ្សារភ្ជាប់ជា​មួយ​នឹងការផ្ទេរទៅកាន់ Liverpool បានរងរបួសនៅក្នុងអំឡុងពេលប្រកួតឈ្នះ 3-0 លើក្រុម Dortmund កាលពីថ្ងៃសៅរ៍។

Google

ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាKonrad Laimerបានរងរបួសសរសៃពួរខាងឆ្វេង ហើយអាចនឹងត្រូវអវត្តមាន​ពីសមរភូមិវាលស្មៅជាច្រើនសប្តាហ៍

Leipzig ដែលបានប្រកួតឆេមពានលីកជាមួយ​ Real Madrid កាលពីរាត្រីថ្ងៃពុធបាននាំយកគ្រូបង្វឹកថ្មីគឺលោក Marco Rose កាលពីសប្តាហ៍មុន។លោកបានជំនួសតំណែងលោកDomenico Tedesco ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីការចាប់ផ្តើមបើកការប្រកួក្នុងលីគមិនល្អនិងការចាញ់ក្នុងផ្ទះ 4-1 របស់ពួកគេក្រោមថ្វីជើងក្រុម Shakhtar ក្នុងក្របខ័ណ្ឌ យូហ្វាឆេមពានលី កាលពីសប្តាហ៍មុន៕

RELATED ARTICLES