ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវស្វាមីនាងលោកអ៊ឹង សុខលី ដឹកដៃហោះទៅដើរលេងនៅអូស្រា្ដលីកាលពីថ្ងៃទី១៣កញ្ញា ដើម្បីជាកាដូនៅថ្ងៃខួបកំណើតរបស់នាងថ្ងៃទី១៤កញ្ញា ដែលឆ្នាំនេះគម្រប់អាយុ៣៦ឆ្នាំ។តំណើរកម្សាន្ដនោះក៍មានការចូលរួមពីប្អូនស្រីរបស់សុគន្ធកញ្ញា និងម្ដាយនាងអ្នកស្រីអ៊ិន ថាច ផងដែរដែលនេះរិតតែបញ្ជាក់ឃើញច្បាស់ថាស្វាមីរបស់សុគន្ធកញ្ញា លោកសុខលី ស្រលាញ់នាងនិងក្រុមគ្រួសារដូចគ្នា។

លោកអ៊ឹង សុខលី បានចេញសារនៅថ្ងៃខួបកំណើតរបស់ភរិយាលោកថាសុគន្ធកញ្ញា ជាម្ដាយដ៍អស្ចារ្យ,ភរិយាដ៍អស្ចារ្យ ,ជាកូនស្រីច្បងក្នុងគ្រួសារដ៍អស្ចារ្យ ហើយក៍ជាកំពូលតារាដ៍អស្ចារ្យរបស់មហាជនផងដែរ។លោកសុខលី ថាលោកសូមអរគុណរាល់រឿងកន្លងមកហើយលោកចាត់ទុកសុគន្ធកញ្ញា ថាជាម្ដាយដ៍ខ្លាំង ទោះជាមានការងាររវល់យ៉ាងណាក៍នាងនៅតែផ្ដល់ភាពកក់ក្ដៅដល់កូន និងគ្រួសារ។ស្វាមីសុគន្ធកញ្ញា ថ្លែងសារទៀតថា”រីករាយថ្ងៃខួបកំណើតកំពូលភរិយា និមាតាដៃមួយរយរបស់បង សូមជូនពរអូនមានសុខភាពល្អ សូមឲ្យរាល់បំណងប្រាថ្នារបស់អូនបានសម្រេចគ្រប់យ៉ាង”។

សូមបញ្ជាក់ថាមុនថ្ងៃខួបកំណើតរបស់ឱក សុគន្ធកញ្ញា ២ថ្ងៃពោលគឺកាលពីថ្ងៃទី១២កញ្ញា នោះក៍ជាថ្ងៃខួបកំណើតរបស់លោកអ៊ឹង សុខលី ផងដែរដែលពេលនោះសុគន្ធកញ្ញា បានសរសើរស្វាមីថាជាមនុស្សម្នាក់ដែលនៅពីក្រោយខ្នងតារាល្បីៗជាច្រើន តែលោកចូលចិត្តធ្វើខ្លួនយ៉ាងសាមញ្ញ។សុគន្ធកញ្ញា ថែមទាំងថានាងមានភាពរឹងមាំ និងចេះតស៊ូដល់ថ្ងៃនេះ ក៍ដោយសារតែបានជួបលោកសុខលី ផងដែរ។ឥឡូវដល់វេនថ្ងៃខួបកំណើតនាងម្ដងលោកសុខលី ក៍ធ្វើឲ្យភរិយាលោករំភើបវិញម្ដងតាមរយៈការហៅប្រពន្ធថា”ជាកំពូលភរិយា”ទើបធ្វើឲ្យមហាជនមើលឃើញថាពេលនេះសុគន្ធកញ្ញា និងប្ដីចាប់ផ្ដើមសរសើរគ្នាទៅវិញទៅមកហើយ។
តាមព័តមានថាការជ្រើសយកប្រទេសអូស្រា្ដលីក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់ឱក សុគន្ធកញ្ញា ជាលក្ខណៈគ្រួសារ ព្រោះនាងចង់ជួបប្អូនប្រុស(ម្ដាយនាងមានស្វាមីក្រោយរស់នៅអូស្រា្ដលី)ដែលកំពុងរស់នៅទីនោះ ហេតុនេះហើយលោកសុខលី គ្មានការរារែកចិត្តនោះទេគឺលោកតម្រូវតាមភរិយាលោកភ្លែតតែម្ដង ធ្វើឲ្យសុគន្ធកញ្ញា រីករាយក្រៃលែងព្រោះនាងបានជួបជុំនិងដើរកម្សាន្ដជាមួយក្រុមគ្រូសារនាងលើដីអូស្រា្ដលីរយៈពេលខ្លីទើបវិលវិលមកខ្មែរវិញ៕

