ភ្នំពេញ៖ពេជ្រ សូលីកា ហាក់មិនពេញចិត្តឡើយនៅពេលដែលកំពុងLive ស្រាប់តែមានគេសួរថាតើសុភិទិ នៅក្បែរនាងឬអត់ ដោយនាងតបទៅវិញយ៉ាងខ្លីថាបើនាងមិនចង់ឆ្លើយហើយតើនៅតាមសួរនាងធ្វើអីទៀត?នាងថាគេនៅផ្ទះគេនាងនៅផ្ទះនាង…។យ៉ាងណាក្រោយមានគេនៅតែចង់តាមដានរឿងនាងជាមួយសុភិទិ បើទោះជាសូលីកា ធ្លាប់ប្រាប់ថារូបនាងគ្រាន់តែជាFan គ្មានទំនាក់ទំនងពិសេសជាមួយអតីតបេក្ខភាពCambodian Idol រដូវកាលទី៤នេះដូចគេសង្ស័យក្ដី ប៉ុន្ដែមនុស្សភាគច្រើននៅតែមិនជឿរការអះអាងរបស់នាងបែបនេះឡើយ ទើបថ្មីៗនេះស្រីពេ ជ្រ បានលេង១ក្បាច់ទៀតតាមរយៈការបញ្ចេញរូបថតកូនកំលោះក្រមុំជាមួយកូនមន្រ្ដីធំផ្កាយ២រូបនេះធ្វើឲ្យFan ជាច្រើននៅតែគិតថាពួកគេសាកសមគ្នាខ្លាំងណាស់ រហូតមានអ្នកខ្លះចង់ឲ្យស្រីស្រស់ប្រុសសង្ហាររូបនេះក្លាយទៅជាគូស្នេហ៍មែនទែនជាមួយគ្នាទៀតផង។ការបញ្ចេញរូបចុងក្រោយរបស់សូលីកា ជាមួយសុទិភិ នេះច្បាស់ណាស់ថាស្រីស្អាតមួយចំនួនដែលតាំងខ្លួនជាសយ ដែលជាឈ្មោះរបស់ភិទិ កំណត់ថានារីដែលលោកស្រលាញ់នោះនៅទីបំផុតពួកគេនៅតែមិនអាចចូលមកជិតឬបានកៀកកើយប្រុសរូបសង្ហារលេងម៉ូដសាក់រូបនេះដូចពេជ្រ សូលីកា ដដែល។

គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រា្ដលីដោយបន្សល់ចំណងដៃកូនប្រុស១នោះតារាចម្រៀងហង្សមាសរូបនេះបានចាប់ផ្ដើមងាកទៅស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយលោកថុល សុភិទិ ក្រោយអ្នកចម្រៀងរូបនេះច្រៀងCover ល្បីបទ”មិនអាចឃាត់ទេ”។ប៉ុន្ដែបន្ទាប់ពីសុភិទិ របូតពានCambodian Idol រដូវកាលទី៤ធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង នោះតារាកំពូលទើសលោកម៉ៃ សុគន្ធ បានបញ្ចេញទស្សនៈថាពីដំបូងភិទិ ជាតួឯកទេ តែបានធ្លាក់ទៅជាតួរងវិញដោយសារតែឆាប់បញ្ចេញតួឯកស្រីពេក ទើបតិចម៉េង ឡើងពីតួរងមកជំនួសតួឯកវិញម្ដង…។ដោយឡែកសម្រាប់សូលីកា វិញនាងរយាលៗពីភិទិ ក្រោយបុរសដែលស្រីៗជាច្រើនចាប់អារម្មណ៍រូបនេះមិនអាចក្លាយជាម្ចាស់ពាន ខណៈដែលស្រីពេជ្រ ធ្លាប់សារភាពថាការលេងសើចរបស់នាងជាមួយសិស្សប្អូនរូបនេះហាក់ជ្រុលទើបធ្វើឲ្យគេច្រឡំ ហើយរូបនាងថែមទាំងសូមទទួលនូវកំហុសគ្រប់យ៉ាងទាំងអស់ទៀតផង។ដោយឡែកសម្រាប់រូបភាពសូលីកា ជាឈុតប្រពៃណីជាមួយភិទិ ដែលនាងទើបបញ្ចេញនេះត្រូវបានគេសង្ស័យថាពួកគេថតតាំងពីមុនកូនមន្រ្ដីធំរូបនេះប្រលងចម្រៀងផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៨សីហាឆ្នាំ២០២២ ម្លេះ។

គូរបញ្ជាក់ថាពេជ្រ សូលីកា បានក្លាយជាតារាទី៣ធ្លាក់ខ្លួនទៅជាស្រី្ដមេម៉ាយនៅទ្រនុំហង្សមាសបន្ទាប់ពីនាងពេជ្រ សោភា និងសុខ ស្រីនាង ស្រពេលដែលប៉ាច គីមមួយ រកបានគូស្នេហ៍ថ្មីបុរសរូបសង្ហារលោកសយ រតនៈ មកស្អំរបួសបេះដូងទៅហើយ។សូលីកា ត្រូវបានគេចាត់ទុកថាជាតារាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងបំផុតព្រោះម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលារចេញក្រមផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទមនុស្សឃាតលើគូស្នេហ៍ភេទដូចគ្នា ហើយពេលេនេះនាងបែជាត្រូវចែកផ្លូវជាមួយគូដណ្ដឹងទៀតដែលធ្វើឲ្យផែនការណ៍ធ្វើជាកូនក្រមុំមែនទែនដើម្បីកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល និងគម្រោងចេញទៅរស់នៅប្រទេសអូស្រា្ដលីត្រូវបរាជ័យ។

យ៉ាងណាអ្នកមេម៉ាយដែលមានរូបសម្រស់ផូផង់ដូចសូលីកា ប្រាកដជាមិនខ្វះប្រុសចាំត្រងស្នេហ៍និងព្យាបាលរបួសបេះដូងនាងឲ្យមានកំដៅឡើងវិញឡើយ តែគេជឿរថាស្រីពេជ្រ នឹងដើរគេចផ្លូវចាស់មិនធ្វើជាជំទាវលាក់មុខម្ដងទៀតនោះទេ។អ្វីដែលFan របស់ស្រីពេជ្រ ចង់ឃើញនាពេលនេះគឺពួកគេនៅតែថានាងសាកសមបំផុតជាមួយសុភិទិ ហើយបើក្លាយទៅជាគូស្នេហ៍ពិតប្រាកដជារឿងល្អ។សូលីកា ផ្ទាល់ក៍បានដឹងរឿងនេះដែរព្រោះថ្មីៗនេះនាងបានធ្វើតេស្ដថាចង់រកតារាប្រុសម្នាក់ថតMVជាមួយហើយសួរយោបល់Fan ហើយភាគច្រើនពួកគេបានចុចឈ្មោះភិទិ ។ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានបានទេពីទំនាក់ទំនងសូលីកា និងសុភិទិ នាថ្ងៃអនាគតនឹងទៅជាយ៉ាងណា ព្រោះរឿងសំខាន់ថាតើបុរសរូបសង្ហារលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២រូបនោះចង់យកប្រពន្ធជាអ្នកមេម៉ាយឬក្រមុំ?
