ភ្នំពេញ៖តារាកូនខ្មែរកាត់ថៃនាងនែប ព្រំរិទ្ធិកា ចាប់ផ្ដើមបង្ហាញភាពក្លាហានតាមរយៈការអោបថើបប្រុស្នេហ៍ជាចំហដោយគ្មានខ្លាចរអាចិត្តDj ផាន់រ៉ុង ដែលជាដៃគូរាប់ឆ្នាំរបស់នាងនិងត្រូវបានគេសង្ស័យថាជាប្រុសស្នេហ៍លាក់មុខរបស់នាងឡើយ។ប៉ុន្ដែការបញ្ចេញកំពូលស្នេហ៍របស់នាងរិទ្ធិកា នៅពេលនេះមិនមែនជារឿងចៃដន្យនោះទេព្រោះនាងចង់ឲ្យអ្នកដែលគិតថានាងជាស្រីស្នេហ៍របស់លោកផាន់រ៉ុង ឃើញច្បាស់ថាម្ចាស់បេះដូងរបស់នាងជាអ្នកលេងម៉ូដសាក់ម្នាក់ផ្សេងមិនមែនDj បានតែសំដីនោះទេ។អ្វីដែលរិទ្ធកា ត្រូវតែបង្ហាញមុខគូស្នេហ៍នាពេលនេះដែរគឺតាមព័តមានថានាងធុញទ្រាន់តាតាដែលតាមញ៉ែតាប៉ែរំខាននាងមិនបានដេកពួន ហេតុនេះហើយមធ្យោបាយមានតែ១គត់នោះគឺត្រូវតែឲ្យសង្សារចេញមុខដើម្បីកុំឲ្យប្រុសៗតាមដាក់អន្ទាក់ស្នេហ៍នាងនោះតាមនាងទៀត។

គូរកត់សម្គាល់ថាស្រីស្រស់នែប ព្រំរិទ្ធិកា បានលេចធ្លោតាមរយៈការថតសម្ដែងរឿងខ្លីៗជាមួយDjផាន់រ៉ុង ជាបន្ដបន្ទាប់រហូតមានឈុតខ្លះពួកគេបានអោបថើបគ្នាឆៅៗទៀតផង។អ្វីដែលកាន់តែគូរឲ្យកត់សម្គាល់នោះផាន់រ៉ុង ថែមទាំងធ្លាប់បានប្រកាសនៅប៉ុស្ដិ៍Mytv ថារិទ្ធិកា ជាសង្សាររបស់លោកទៀតផង ខណៈដែលតារាតូចច្រឡឹងរូបនេះកាន់តែមានយ៊ីអ៊ុនល្អតាមរយៈការលេចមុខតាមស្ពតពាណិជ្ជកម្មធំៗនិងថតបទល្បីៗរបស់លោកខែម ប៊ុនថៃ ។ប៉ុន្ដែពេលនេះរិទ្ធិកា បែជាអោបថើបសង្សារពិតដោយគ្មានខ្លាចចិត្តDj ផាន់រ៉ុង បន្ដិចឡើយទើបគេជឿរថាចាប់ពីពេលនេះតទៅទំនាក់ទំនងរវាងស្រីស្អាតនិងDj ពូកែវោហារស័ព្ទប្រាកដជាចាប់ផ្ដើមរយាលៗពីគ្នាបន្ដិចម្ដងជាមិនខាន ព្រោះបើលោកឌីជេ ហ៊ានតែអោបរឹតរិទ្ធិកា ដូចមុនទៀតនោះប្រាកដជាសង្សារនាងឆេះដុំហើយ។

ស្រីស្រស់តូចតន់នាងនែប ព្រំរិទ្ធិកា ធ្លាប់ប្រាប់គោលដៅថាក្រៅពីអាជីពសម្ដែងនាងមានមហិច្ឆតាចង់ធ្វើMC ប្រចាំនៅទូរទស្សន៍ណាមួយហើយពេលនេះនាងកំពុងតែមានការហ្វិកហាត់ជាបណ្ដើរៗហើយ ក្រោយអាកខានចុះកុងត្រានៅCtn ដោយសារតែពេលនោះនាងមានជំងឺគ្រួសក្នុងពោះវៀនតម្រូវឲ្យមានការវះកាត់។គេចាំមើលថាតើការបង្ហាញមុខប្រុសស្នេហ៍របស់នាងរិទ្ធិកា នាពេលនេះធ្វើឲ្យDj ផាន់រ៉ុង លែងចាប់ដៃនាងដូចមុនទៀត ហើយស្វែងរកដៃគូថ្មីជំនួសឬយ៉ាងណា?

