Friday, September 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ប្រុសស្នេហ៍មិនទាន់ផ្គាប់ចិត្តរឿងធំ១

ទេព បូព្រឹក្ស ៖ប្រុសស្នេហ៍មិនទាន់ផ្គាប់ចិត្តរឿងធំ១

ភ្នំពេញ៖តារាលេងក្បាច់រាំនាងទេព បូព្រឹក្ស ត្រូវបានមិត្តភក្ដិអ្នកសិល្បៈចាប់អារម្មណ៍ជាខ្លាំងនៅ​ពេលដែល​ក្រោយ​នាងប្រារពខួបកំណើតស្នេហ៍គម្រប់៦ឆ្នាំតែ៣ថ្ងៃប៉ុណ្ណោះស្រីនិច្ច ត្រូវកំ​ពូល​ស្នេហ៍ទិញកា​ដូរ​ថយន្ដ​Escalade សេរ៊ីថ្មីតម្លៃខ្ទង់ក្បែរ៣០ម៉ឺនដុល្លារ ធ្វើឲ្យអតីតតារារស្មីស្ទឹង​សង្កែរូបនេះត្រេក​អរ​ក្រៃលែង ហើយ​នាង​កាន់តែស្រលាញ់ម្ចាស់ចិត្តស្ទើតែលេបចូល​ទៅក្នុង​ពោះ​។នេះមិន​មែន​ជា​លើកទី១នោះទេដែលបូព្រឹក្ស ត្រូវ​ម្ចា​ស់ស្នេហ៍ប្រឹងផ្គាប់ចិត្ត​ដែលគូស្នេហ៍​តារាដ៍ទៃ​ទៀតពិ​បា​កធ្វើតាមនោះ ប៉ុន្ដែគេចាំបានថា​កាលពីឆ្នាំ​មុន​នាងក៍​ត្រូវបានដេវីត ទិញ​រថ​យន្ដម៉ាកRolls Royce ជិះផ្អើលមេឃម្ដងហើយ តែរយៈពេលចុង​ក្រោយនេះគេមិន​ដែល​ឃើញ​ស្រីនិច្ច ជិះ​រថយន្ដលំដាប់សេដ្ឋីនោះទៀតទេ រហូតដល់មានអ្នកខ្លះសង្ស័យថានាង​ធ្លាក់ខ្លួន​ទៀ​ត​​ផង ទើប​ចុង​ក្រោយនេះបូព្រឹក្ស ត្រូវកំពូលស្នេហ៍Surprise ឲ្យអ្នកមើលងាយពួកគេ​និ​យាយ​លែង​ចេញ​តែម្ដង។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស តាំងពីដើរចេញពីផលិតកម្មហង្សមាសមកនាងមិនសូវ​លេច​ធ្លោ​ក្នុងអាជីព​ចម្រៀង​ដូច​មុនទៀតនោះទេ តែស្រីស្រស់ទទួលបានការចាប់អារម្មណ៍តាមរយៈ​ការជិះរថយន្ដ​ថ្លៃៗ,ស្លៀកពាក់​និងតុប​តែង​ខ្លួនចម្លែកជាងគេ រួមទាំងការញាំអាហារខុសគេ​ជា​ដើម។តារាសិល្បៈរួមអាជីពបានលើកឡើង​ថាចំណងស្នេ​ហា​បូព្រឹក្ស-ដេវីត នាពេលនេះមិន​ត្រឹម​តែគ្មាន​ហានិភ័យប្រឈមភាពប្រែប្រួលនោះទេ ប៉ុន្ដែពួកគេថែមទាំង​ពង្រឹង​ស្នេហ៍​ឲ្យកាន់​តែរឹងមាំពី១ឆ្នាំទៅ១ឆ្នាំ ដែលគូស្នេហ៍តារាផ្សេងៗទៀតពិបាកតាមទាន់នោះគឺ​ការមានលុយ​ទិញ​រថយនុ្ដកាន់តែទំនើបៗជិះនៅថ្ងៃខួបស្នេហ៍មិនចាញ់តារានៅប្រទេសជិតខាងឡើយ។យ៉ាងណាគេជឿរថាស្រីនិច្ច ហាក់នៅមិនទាន់មានក្ដីសុខ១០០%នោះទេ ពីអនាគតស្វាមីរបស់​នាង​​ប្រសិនបើដេវីត នៅតែ​មិន​ហ៊ានដឹកដៃ​នាង​ចូល​រោងការដើម្បីបញ្ជាក់ថាលោក​ពិតជាចង់​ផ្ញើរ​ជី​វិត​និង​កាយ៉ា​លើនាងអស់១​ជីវិតនោះ។

ក្រៅពីទេព បូព្រឹក្ស តារាដែលជ្រើសអ្នកសិល្បៈដូចគ្នាធ្វើជាប្ដីនោះមានដូចជានាងប៉ាច គីមមួយ,ម៉ា នីកា ,គង់ ច័ន្ទ​ស្រីមុំ,កុល ដាវី និងសួស វីសា ជាដើម។មហាជនរងចាំមើលថា​ក្រោ​យស្រីនិច្ច-ដេវីត ធ្លាប់បានដឹកដៃគ្នាទៅ​ថត​Pre-Wedding តាំងពីឆ្នាំ២០១៩ នៅកោះម៉ាល់ឌីវ​នោះ​តើពួកគេត្រូវការប្រើពេលប៉ុន្មានឆ្នាំ​ទៀតទើបព្រមគ្រង​ឈុត​កូនកំលោះក្រមុំពិត?

RELATED ARTICLES