Friday, September 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ចេញទៅរកលុយនៅកូរ៉េចំរដូវភ្ជុំបិណ្ឌ

តន់ ច័ន្ទសីម៉ា ៖ចេញទៅរកលុយនៅកូរ៉េចំរដូវភ្ជុំបិណ្ឌ

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បានអាកខានឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយជាច្រើន​ខែមក​ហើយដោយ​សារ​តែអ្នកដឹកនាំប្រគុំតន្រ្ដីមិនហ៊ានជួលព្រោះថៅកែនាងកំណត់ថ្លៃជ្រុលពេកទើបធ្វើឲ្យសីម៉ា បាត់បង់​សកម្ម​ភាព​សិ​ល្បៈអស់មួយរយៈធំ។ប៉ុ​ន្ដែសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ​នេះ​ច័ន្ទសីម៉ា បានប្រកាសថានាងទៅច្រៀងសម្ដែង​ជាលើក​ទី១នៅប្រទេស​កូរ៉េខាងត្បូងដើម្បីជួប​ពលករ​ខ្មែរនៅទីនោះនិងអបអរពិធីភ្ជុំបិណ្ឌ​របស់ខ្មែរផងដែរដែល​ការសម្ដែង​របស់នាង​នឹង​ចាប់​ផ្ដើម​នៅថ្ងៃអាទិត្យទី១៨កញ្ញា ខាងមុខនេះ។នេះគឺជាបទពិសោធន៍លើកដំបូង​បំផុត​រប​ស់​សីម៉ា ក្នុងការចេញទៅរកលុយនៅក្រៅស្រុកតាំងពីនាងបាន​ឈ្មោះបោះសម្លេងហើយក្លាយ​ទៅ​ជាតារាស្នូល របស់​Galaxy នោះមក។

 តន់ ច័ន្ទសីម៉ា ហាក់ចាប់ផ្ដើមមានសង្ឃឹមឡើងវិញ ព្រោះថ្មីៗនេះនាងបានចាប់ដៃច្រៀង​សម្ដែងជាមួយលោក​ឧកញ៉ាព្រាប សុវត្ថិ ដូចមុន ក្រោយតារាទាំង២ខកខានចាប់ដៃគ្នា​អស់​ជាង៤ខែមក ខណៈដែលខេម នៅតែជា​ដៃគូនាងដដែល ហើយមិនយូទេសីម៉ា នឹងមានដៃគូថ្មី​ម្នាក់​ទៀតនោះគឺលោកប៊ុត សីហា ម្ចាស់ពាន​The Voice Cambodia រដូវកាលទី១ដែលនឹង​រួម​ទ្រនុំជាមួយនាង។អ្នកជំនាញសិល្បៈលើកឡើងថាប្រសិនបើGalaxy  មិន​មានផែនការណ៍ទិញ​តារាស្រី​ណាចូលហើយនៅតែចាត់ទុកសីម៉ា ជាតួឯកតទៅទៀតព្រមទាំងមានតារា​ប្រុស​ដល់​ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខេម និងប៊ុត សីហា ជាដៃគូនាងនោះច្បាស់ជាតារាដែលមានគីឡូប្រ​ហាក់​ប្រ​ហែ​លនាងកាន់តែពិបាកទប់ទល់ជាមួយ​អតីតអ្នកស្មូតលេខ១ប្រចាំ​ខេត្តតាកែវ​រូបនេះ​ជាមិនខានឡើយ។ប៉ុន្ដែការ​កំណត់ថ្លៃខ្លួនកប់ពពករបស់សីម៉ា គឺច្រៀងConcerts   ធំៗស៊ី១​កម្មវិធី​៥ពាន់​ដុល្លារ និងច្រៀងទូរទស្សន៍​ម្ដងពី១​ទៅ២ពាន់ដុល្លារនោះនឹងធ្វើឲ្យសីម៉ា ក៍អាច​នឹងដេក​ស្អាតព្រោះតែអ្នកដឹកនាំសិល្បៈលែង​ហៅនាង​ច្រៀង​ដែរ។

ក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលចេះស្មូតហើយច្រៀងអឿន បានល្អមានដូចជាអ្នក​នាង​ហ៊ឹម ស៊ីវន និងចំរើន សុភ័​ក្រ  ជាដើម។សម្រាប់តារាវ័យ២៥ឆ្នាំនាងច័ន្ទសីម៉ា វិញអំឡុងពេល​នាង​កំពុងតែឡើងកូដនេះដែររឿងស្នេហា​រប​ស់នាងក៍​ស្ថិតក្នុងភាពអាថ័កំបាំងបន្ទាប់ពីមានព័ត​មានព័តមានថាលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហាយ៉ាង​ប្រកិតបំផុតជាច្រើនខែមកហើយ៕

RELATED ARTICLES