Friday, September 20, 2024
Homeតារាខ្មែរនាយចឺម ៖សង្សារទី៤ថាចង់ដោះលែង

នាយចឺម ៖សង្សារទី៤ថាចង់ដោះលែង

ភ្នំពេញ៖នាយចឺម ពិបាកប្រឈមក្រោយចែកផ្លូវគ្នាជាមួយអ្នកនាងសេង សុឃីម ព្រោះនៅលើ​បណ្ដាញ​សង្គម​ពួកគេចាត់ទុកលោកមេសា ថាជា”ព្រាននារី”ទើបធ្វើឲ្យនាយទ្រាំមិន​បានប្រតិ​កម្ម​ទៅអ្នករិះគន់វិញ​ជាមួយពាក្យ​សំដីអសុរសទៀតផង។ដោយឡែកអ្នកនាងសុឃីម វិញបាន​និ​យាយទាំងទឹកភ្នែកកាលពីពេលថ្មីៗនេះ​ថានាង​គ្មានបំណងវិលមកត្រូវរ៉ូវគ្នាជាមួយនាយចឺម វិញនោះទេដោយ​នាង​គិតថាពីមុននាងរស់នៅដោយ​គ្មានបុរស​ម្នាក់នោះ(ចឺម)​បានអីចឹង​ពេល​នេះ​ក៍អាច​អត់​ម្នាក់ហ្នឹងបានដូចគ្នាផងដែរ។នាងថាបើគេរស់នៅ​ជាមួយយើង​ពិ​បាកអីចឹង​មាន​តែដោះ​លែ​ង​គេទៅ ព្រោះគេនឹងមានក្ដីសុខពេលដែលលែងនៅជាមួយយើង។

 ថ្វីត្បិតែអ្នកនាងសេង សុឃីម អះអាងបែបនេះក្ដីតែមុននេះមានព័តមានថានាងពិបាក​លួងកូនប្រុសនាង​ដែលនឹក​នាយចឺម ព្រោះគេចូលចិត្តលេងជាមួយលោកមេសា តែពេលនេះ​មិន​ឃើញ​នាយចឺម ដូចមុនទើបចេះតែសួរក។ដោយឡែកនាយចឺម វិញមិនសូវរីករាយ​ដូច​មុន​នោះទេ ព្រោះតែ​ទាំងនៅលើហ្វេសបុកនិងTik Tok ភាគច្រើនឲ្យ​តែ​និ​យាយរឿងស្នេហារបស់​នាយគឺគេដាក់កំ​ហុ​ស​ទៅលើនាយតែម្ដងថាជាប្រុសសាវ់ា ឬព្រាននារីលាក់មុខជា​ដើម។នាយ​ចឺម ក៍ធ្លាប់ប្រាប់​អ្នកយកព័តមានយើងដែរថានោះគឺជាទម្លាប់ដែល​ក្រោយគូសង្សារ​បែកបាក់​គ្នា គេ​តែងតែ​ទម្លា​ក់​​កំហុសទៅខាងប្រុស។នាយថែមទាំងនិយាយថានៅលោក​កានេះគ្មានអ្នក​ណាចង់បែក​បាក់​ពី​សង្សារ​​នោះទេ ហើយបុរសស្មោះជាងគេគឺមានតែរូបនាយនេះហើយ។​តែការតាំងខ្លួនជា​ប្រុស​ស្មោះស្នេហ៍​របស់​នាយ មិនត្រូវបានគេជឿរជាក់ច្រើននោះទេ ព្រោះ​សម្អាង​ថាលោកមេសា ស្មោះបានតែពីដំបូង​ក្រោយមកក៍​បាយ​បាយទៅរកអ្នកថ្មី១ទៀត។

 សូមបញ្ជាក់ថានាយចឺម ទើបតែមានអាយុ២៤ឆ្នាំទេតែនាយបានប្រេះ​ឆាសង្សារជាតារា​ស្រី​ស្អាតដល់ទៅ៤ដួង​មកហើយក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច​,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយកូន១​សេង សុឃីម។ក្រោយចែកផ្លូវគ្នាជាមួយអ្នកមេ​ម៉ា​យកូន១ស្រួយដូចដូងដុតនោះលោកមេសា បង្ហាញភាពស្និត​ស្នាល​ជាមួយស្រីស្អាត​សាច់​សខ្ចី​ម្នាក់ទៀតហើយតាមរយៈការឡង់សេបទថ្មីៗរបស់នាយ ដែលស្ទីលបែបនេះគឺ​នាយចឺម លេង​ដដែលដូចមុន ខណៈដែលអតីតសង្សារទាំង៤ខាងលើនាយលែងហៅថតបទថ្មីៗ​ទៀត​ហើយ​។គេចាំមើលថាតើនាយចឺម ដែលគេហៅថាJustin Bieber ខ្មែរនោះនឹងរៀបផែនការណ៍យក​សង្សារ​​​ឲ្យបានប៉ុន្មាន​នាក់ទៀតទើបនាយចេះស្កប់ស្កល់?

RELATED ARTICLES