Friday, September 20, 2024
Homeតារាខ្មែរហេតុអីរ៉េត ស៊ូហ្សាណា ៖មានប្រៀបជាងមិត្តរួមក្រុម?

ហេតុអីរ៉េត ស៊ូហ្សាណា ៖មានប្រៀបជាងមិត្តរួមក្រុម?

ភ្នំពេញ៖រ៉េត ស៊ូហ្សាណា មិនមែនជាស្រីស្អាតដែលមានរូប​សម្រស់ផូផង់ស៊ីដាច់គេ​នៅហង្ស​មាស​នោះទេ ព្រោះ​មិត្តរួមក្រុមនាងដូចជាសុខ ស្រីនាង,ប៉ាច គីមមួយ និងពេជ្រ សូលីកា ជាដើមពួកគេសុទ្ធតែ​ត្រូវបានគេចាត់​ទុកថា​តារាចម្រៀងលេងសម្រស់ប្រចាំផលិតកម្មធំនេះ។ប៉ុន្ដែក្នុងចំណោមអ្នកចម្រៀងដែលមានវ័យប្រ​ហាក់ប្រហែល​ហ្សាណា ខាងលើនេះគឺពួកគេបែ​ជាសឹងតែគ្មានឱកាសចាប់បានស្ពតធំៗដូចតា​រាវ័យ២៣ឆ្នាំខាងលើនេះ​ទៅវិញ​ទើបធ្វើឲ្យរយៈពេលជាង៥ឆ្នាំចុងក្រោយនេះស្រីស្រស់ធ្មេញចំពើសដែលមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះកើបលុយពីស្ពតពាណិជ្ជកម្មធំៗស្ទើតែស៊ីដាច់គេក្នុងចំណោមតារាដែលចូលសិល្បៈជំនាន់នាង។

អ្នកយកព័តមានយើងធ្លាប់បានសាកសួរតារាមួយចំនួននៅហង្សមាសដូចជានាងប៉ាច គីមមួយ និងសុខ ស្រីនាង ជាដើមដែលគ្មានឱកាសបានថតស្ពតធំៗដូចស៊ូហ្សាណា ហើយ​ត្រូវ​បានអ្នកចម្រៀងទាំងនោះ​បង្ហាញអារម្មណ៍​ដោយគ្មានការអាន​អន់ចិត្តឬច្រណែន​មិត្តរួម​អា​ជីពឡើយ ព្រោះសម្អាងថាម្ចាស់ផលិត​ផលទាំងទេជាអ្នកជ្រើស​តារា​ណាដែលគេពេញចិត្ត​។ស្រីនាង ធ្លាប់​ប្រាប់ថាមានមានក្រុមហ៊ុនមួយចំនួនធ្លាប់ចរចារនាងដែររឿងថតស្ពត តែ​ខ្លះ​មិនត្រូវគ្នាក៍ស្ងាត់ទៅវិញ ខណៈ​ដែល​គីមមួយ ក៍និយាយស្រដៀងគ្នាបែបនេះដែរ។

សូមបញ្ជាក់ថាក្រៅពីរ៉េត ស៊ូហ្សាណា តារារៀមច្បងនាងនៅហង្សមាសដែល​ត្រូវប៉ាន់​ស្ពតធំៗនោះ​មានដល់ទៅ​៣ដួងគឺពេជ្រ សោភា,ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ។ចំពោះ​ស៊ូហ្សាណា វិញមានព័តមានថាការ​ច្រៀង​សម្ដែ​ង​Concerts របស់នាង១កម្មវិធី​ស៊ីថ្លៃជិត​២ពាន់​ដុល្លារ ហើយបូកទាំងប្រាក់ចំណូលពីស្ពតពាណិជ្ជកម្មនោះទើប​ធ្វើឲ្យនាងអាចរកប្រាក់​ចំណូ​ល​​ពីអាជីពសិល្បៈបានរាប់សិបម៉ឺនដុល្លារក្នុង១ឆ្នាំៗ ទើបអំឡុងពេលដែល​រដូវកូវីដ​ផ្ទុះ​ខ្លាំង​ហើយតារាភាគច្រើនជួបវិបត្ដិសេដ្ឋកិច្ចនោះហ្សាណា បែជាធ្វើឲ្យគេភ្ញាក់ផ្អើលទៅវិញ​ព្រោះ​នាងទិញ​ផ្ទះ​២ល្វែងជាប់គ្នាតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ,ទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ និងបើកហាង​លក់សម្លៀកបំពាក់​ទៀតផង។ជុំវិញការមានទ្រព្យ​ដោយ​រហ័ស​បែបនេះ ហ្សា​ណា បែជារងការសង្ស័យថា​នាង​មាន​គូស្នេហ៍ឧបត្ថម្ភ​ហាក់ស្រាលជាង​តា​រាផ្សេងៗទៅវិញ បើទោះជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នាងធ្លាប់​បង្ហាញសញ្ញាមានគូ​សង្សា​រ​តាមរយៈការកាន់ដៃប្រុសម្នាក់ដោយបិតមុខក្ដី។​តាមព័តមានថាស្រីស្អាតសាច់សខ្ចី​ស៊ូហ្សណា ត្រូវក្រុមគ្រួសារព្រមានថាបើនាងហ៊ានតែប៉ៈ​រឿងអាស្រូវកេរ្ដិ៍ណាមួយ​នោះគឺឪពុក​ម្ដាយនាងនឹង​មិន​អនុញ្ញាត្តិឲ្យនាងច្រៀងរាំតទៅទៀតឡើយ៕

RELATED ARTICLES