ភ្នំពេញ៖មិនខុសពីលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,ឆាយ ចាន់ឆោម ,នី រតនា និងខាន់ ជេមស៍ ជាដើមនោះទេដែលពួកគេតែងតែមានប្រពន្ធនៅពីក្រោយការតុបតែងខ្លួនទាំងនៅឆាកតន្រ្ដីនិងថតMV ជាដើម ព្រោះពេលនេះភរិយាលោកខេម អ្នកនាងស្រីកា បានតាមតារាចម្រៀងសំនៀងស្អករូបនេះទៅដល់កូរ៉េ ដើម្បីធ្វើជាទីប្រឹក្សារនិងតែងខ្លួនឲ្យប្ដីនាង ខណៈដែលលោកសុណារិន ទទួលបានការគាំទ្រយ៉ាងច្រើនពីការច្រៀងសម្ដែងកម្មវិធីអបអរបុណ្យភ្ជុំបិណ្ឌរបស់ខែ្មរដែលធ្វើនៅលើទឹកដីកូរ៉េកាលពីថ្ងៃទី១៨កញ្ញា។ដោយសារតែមានអង្គរក្សបេះដូងតាមការពារដល់ក្រៅស្រុកបែបនេះទើបគេឃើញខេម មិនសូវហ៊ានស្និតស្នាលជាមួយនារីណានោះទេនៅពេលដែលស្រីស្អាតៗសុំលោកថតSelfie នោះព្រោះថាភរិយាលោកនៅឈក្បែជានិច្ច។

សូមបញ្ជាក់ថាខេម បានភ្ជាប់ស្នេហ៍ឆ្លងទ្វីពកាលពីឆ្នាំ២០១៥តែលោកទើបតែសារភាពមានភរិយាជានារីខ្មែរនៅបារាំងឈ្មោះស្រីកា កាលពីដើមឆ្នាំ២០២០ ដែលពេលនេះចំណងស្នេហារក្សារបានជាង៧ឆ្នាំហើយនិងមិនទាន់មានដំណឹងពីផែនការណ៍ពួកគេដឹកដៃគ្នាចូលរោងការឡើយ ខណៈដែលមុននេះមានFan សង្ស័យថាលោកសុណារិន មានកូន២នាក់ទៅហើយ(ស្រី១)តែលោកបានអះអាងថាក្មេងប្រុសនោះជាកូនមេរបស់លោក(ឡេង ណាវ៉ាត្រា)ចំណែកក្មេងស្រីជាក្មួយរបស់លោកនៅបារាំង។ប៉ុន្ដែខេម ទទួលស្គាល់ថាក្នុងវ័យនេះលោកពិតជាចង់បានក្មេងៗមែនគ្រាន់តែមិនទាន់មានដូចគេ។លោកសុណារិន ធ្លាប់បង្ហើបដែរថាទោះជាភរិយាលោកនៅបារាំងក៍ដោយ តែនាថ្ងៃអនាគតលោកចង់នៅស្រុកខ្មែរច្រើនជាងបរទេស ពោលគឺអាចចេញចូលៗទៅបារាំងប៉ុណ្ណោះ ព្រោះពេលនេះគូស្នេហ៍លោកបានមករស់នៅខ្មែរជាច្រើនឆ្នាំមកហើយ។តាមព័តមានថាក្រោយបញ្ចប់ការច្រៀងសម្ដែងនៅកូរ៉េខេម ក៍ត្រៀមចេញទៅច្រៀងនៅអាមេរិកនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ ខាងមុខនេះក្នុងកម្មវិធីHalloween ដែលពេលនោះភរិយាលោកក៍រួមដំណើរជាមួយដែរ។

ខេម ត្រូវបានគេចាប់អារម្មណ៍ថារយៈពេលចុងក្រោយនេះលោកបានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយនាងតន់ ច័ន្ទសីម៉ា កាន់តែច្រើនឡើងវិញ បន្ទាប់ពីលោកឧកញ៉ាព្រាប សុវត្ថិ ងាកទៅរកស៊ីលក់ដីឡូតិ៍ច្រើនជាងរាំច្រៀង។អ្នកជំនាញសិល្បៈបានលើកឡើងថាខេម ទោះជាមិនសូវខ្លាំងក្លាដូចកាលនៅថោន មែនប៉ុន្ដែនៅGalaxy លោកសុណារិន នៅតែគ្មានតារាណាអាចដណ្ដើមតំណែងរបស់លោកបានដដែលព្រោះថាលោកច្រៀងស្អកហើយពិរោះសាកសមគ្នាជាមួយនាងសីម៉ា ដែលស្អកដូចគ្នាដែរ។ដោយឡែកទាក់ទងរឿងរៀបការវិញតារាដែលកាន់គ្រីស្ទានរូបនេះគេជឿរថានឹងអាចជ្រើសផ្លូវដូចលោកខែម ប៊ុនថៃ តាមរយៈការយកកូនមុនទើបគិតគូរៀបការតាមក្រោយជាមិនខាន៕

