ភ្នំពេញ៖គូស្នេហ៍តារាចម្រៀងប៉ាច គីមមួយ-សយ រតនៈ បានក្លាយទៅជាទីចាប់អារម្មណ៍ពីសំណាក់Fan ទាំងសងខាងរបស់ពួកគេព្រោះអ្នកទាំងពីរសាកសមគ្នាណាស់ពោលគឺស្រីស្រស់ប៉ៈប្រុសសង្ហារ។យ៉ាងណាក្រោយតារារួមទ្រនុំតែ១ក្លាយទៅជាគូដណ្ដឹងគ្នាជាង២ខែនេះអ្នកដែលប្រចណ្ឌនិងហួងហែងដៃគូមិនមែនជាលោករតនៈ ខ្លាចតារាប្រុសដ៍ទៃប៉ៈសាច់សខ្ចីរបស់គីមមួយ នោះទេ ប៉ុន្ដែគឺជានាងគីមមួយ ទៅវិញទេដែលធ្វើឲ្យតារាស្រីៗមួយចំនួនទៀតលែងហ៊ានស្និតស្នាលជាមួយប្រុសក្មេងរតនៈ។ប្រភពបានឲ្យដឹងថានាងគីមមួយ តាមដាននិងប្រចណ្ឌរតនៈ ភ្លាមៗឲ្យតែអតីតកូនក្រុមពេជ្រ សោភា The Voice Cambodia រដូវកាលទី២រូបនេះហ៊ានទៅកៀកកើយជាមួយស្រីស្អាតណាផ្សេងពីនាងដែលសកម្មភាពបែបនេះមិនមែនក្រោយពេលពួកគេបានភ្ជាប់ពាក្យជាមួយគ្នាហើយនោះទេ ប៉ុន្ដែតាំងពីអ្នកទាំងពីរបង្កាត់ភ្លើងស្នេហាជាមួយគ្នាកាលពីឆ្នាំ២០១៩ ម្លេះ។តារាស្រីស្អាតខ្លះនៅពេលដែលពួកគេអង្គុយជិតឬដើរជាមួយលោករតនៈ ពេលខ្លះនាំគ្នានិយាយលេងបន្លំមែនថា”ប្រយ័ត្នគីមមួយ ឆេះដុំវើយ!”។

ថ្វីត្បិតតែនារីៗមួយចំនួនលែងហ៊ានស្និតស្នេហ៍ប្រុសរូបសង្ហារលោកសយ រតនៈ ព្រោះខ្លាចស្រីស្អាតគីមមួយ ប្រចណ្ឌហួងហែងក្ដី ប៉ុន្ដែសកម្មភាពរបស់តារាសាច់សខ្ចីរូបនេះត្រូវបានមិត្តភក្ដិនាងគាំទ្រ ត្បិតថាលោករតនៈ មានស្រី្ដៗវ័យចំណាស់ជាច្រើនទាក់ទងចង់ចិញ្ចឹមលោកមុនពេលដែលប្រុសក្មេងរូបនេះក្លាយទៅជាគូដណ្ដឹងអ្នកមេម៉ាយគីមមួយ ហេតុនេះហើយបើមិនប្រយ័ត្ន ប្រយ៉ែងទេអាចនឹងត្រូវស្រី្ដផ្សេងមានទ្រព្យឆក់ទៅបាត់ក៍ថាបានបើទោះជាពេលនេះរតនៈ នឹងបានរួមរស់ក្រោមដំបូលផ្ទះតែមួយ ហើយនឹងក្លាយទៅជាប្ដីស្របច្បាប់គីមមួយ ក្ដី។

ប៉ាច គីមមួយ បានទុកជីវិតជាស្រ្ដីមេម៉ាយគ្មានកូន១គ្រាប់ជាច្រើនឆ្នាំ ក្រោយពីនាងបានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាតារាចម្រៀងម្នាក់។ស្រីស្អាតរូបនេះបានផាត់ចោលសំណើរស្នេហ៍ពីសំណាក់ប្រុសៗទ្រព្យស្ដុកជាច្រើនដោយប្រគល់បេះដូងទៅឲ្យលោករតនៈ ព្យាបាលរបួសតាមរយៈការភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ហើយពេលនេះគីមមួយ-រតនៈ បានទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នា។ប៉ុន្ដែគីមមួយ ថាពិធីរៀបការរបស់នាងនិងប្រុសក្មេងរតនៈ មិនអាចប្រាប់ឲ្យដឹងមុនបានទេដើម្បី ឲ្យអ្នកគាំទ្រ Surprise ខណៈដែលតាមព័តមានថាពួកគេនឹងរៀបការនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ៕

