Friday, September 20, 2024
Homeតារាខ្មែរស៊ុក សុភា ៖កាន់តែហ៊ឺហា ក្រោយស្ងាត់រឿងទាស់គ្នា​ជា​មួយប្រពន្ធ

ស៊ុក សុភា ៖កាន់តែហ៊ឺហា ក្រោយស្ងាត់រឿងទាស់គ្នា​ជា​មួយប្រពន្ធ

ភ្នំពេញ៖អតីតតារាសម្ដែងលោកស៊ុក សុភា ហៅនាយខៀវ បានរស់នៅជុំគ្នាជាមួយភរិយា​អ្នក​នាងលុយ សារីណា រយៈពេលជាង៩ខែនេះដោយសុខសាន្ដពោលគឺលែង​មានព័តមានថាពួក​គេទាស់ទែងគ្នាដូចមុន​ទៀតហើយ​ក្រោ​យ​​ភាគីទាំងពីរព្រមផ្សះផ្សារស្នេហ៍កាលពីខែមករាឆ្នាំ២០២២ ។អ្វីដែល​គូរ​ឲ្យចាប់អារម្មណ៍ថ្មីៗនេះលោកសុភា បាន​បង្ហាញរថយន្ដទំនើបម៉ាកRolls Royce Ghost ហើយ​លោកថ្លែងសារថាកាន់តែកាច ម៉ែផាន់ក្អួតឈាមពេល​ឃើញ ទុំជិះរ៉ូលរ៉យ ធ្លាប់តែឃើញទុំ​ជិះ​រទេះគោ។តារារួមអាជីពជាច្រើនបានចូលទៅខមិន សាទរនាយខៀវ ដែល​ទិញបានឡានថ្មី តែនៅ​ពេល​មានអ្នកខ្លះសួរថារថយន្ដនោះលោកទិញតម្លៃប៉ុន្មាន និងខ្លះចង់​ដឹងថាជារថយន្ដ​រប​ស់​​លោក​​ឬភរិយា​នោះនាយខៀវ មិនតបឡើយ។

 គូរំលឹកថានាយខៀវ បានជ្រើសស្នេហ៍អ្នកមេម៉ាយសារីណា ដែលជាអតីតតារាសម្ដែង​ម្នាក់​ដែរដែលពេល​នេះ​ពួកគេមានកូនសរុបចំនួន៥នាក់។កាលពីពាក់កណ្ដាលឆ្នាំ២០២១ អ្នក​នាងសារីណា ធ្លាប់ចេញសារថាមូល​ហេតុ​ដែលអ្នកនាងមិនអាចបន្ដស្នេហាជាមួយនាយខៀវ បានដោយសារតែប្ដីនាងរូបនេះបែងចែង​មិនដាច់ស្រឡះរវាង​ក្រុម​គ្រួសារនិងឪពុកម្ដាយ។ប៉ុន្ដែក្រោយលោកសុភា មកសម្ងំនៅភ្នំពេញរយៈពេលខ្លីហើយហោះទៅអូ​ស្រ្ដាលី​វិញពួកគេក៍​ត្រូវ​រ៉ូវ​គ្នាហើយចំណងស្នេហាកាន់តែស្អិតល្មូតលើសដើម​ទៀតផង។តាមព័តមានថា​មូលហេតុ​ដែល​អ្នក​នាងសារីណា ព្រមភ្ជាប់ស្នេហ៍ជាមួយលោកសុភា វិញនោះដោយសារតែនាយខៀវ មាន​ស្រី្ដវ័យចំណាស់ជា​ច្រើននៅអូស្រា្ដលីចាំត្រងស្នេហាឲ្យតែនាងលែងដាច់ស្រឡះ។ដោយមិនចង់​ឃើញប្ដីអោបស្រីថ្មីនៅចំពោះមុខ​ទើបអ្នកនាងសារីណា ព្រមទទួលយកលោក​សុភា វិញ​ដោយ​សង្ឃឹមយ៉ាងមុតមាំថាលោកនឹងចេះបែង​ចែកឲ្យ​ច្បាស់លាស់ពីតួនាទីជា​ស្វា​មី,ឪពុក និងការតបស្នងក្រុមគ្រួសារឪពុកម្ដាយ។

 ក្រៅពីលោកស៊ុក សុភា អតីតតារាដែលបោះបង់អាជីពសិល្បៈនិងកំពុងរស់​នៅប្រទេស​អូ​ស្រា្ដលីមានដូចជា​លោក​​​ខៃ ប្រសិទ្ធ,អ្នកនាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ចាន់​ណា​នូ ជាដើម។​ចំ​ពោះ​នាយខៀវ វិញពេល​មកលេងស្រុកម្ដងៗលោកនៅតែ​មានផលិតករចង់ឲ្យ​ថត​ភាពយន្ដថ្មីៗ​វិញ ប៉ុន្ដែលោកមិនដែលបង្ហាញអារម្មណ៍​ចង់វិលរកអាជីពចាស់ជាថ្មីឡើយ៕

RELATED ARTICLES