ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បានសន្យាថានឹងពាក់ស្លាកដៃពណ៌ទង់ជាតិអ៊ុយក្រែន នៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក២០២២នៅប្រទេសកាតាដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសដែលហែកហួរដោយសង្រ្គាម បន្ទាប់ពី ទទួលបានខ្សែដៃពណ៌ខៀវ និងលឿងពិសេសពីកីឡាករអ៊ុយក្រែ Andriy Shevchenko ។
ខ្សែប្រយុទ្ធក្រុមBarcelonaបានជួបជាមួយលោក Shevchenko អតីតប្រធានក្រុមអ៊ុយក្រែន និងជាគ្រូបង្វឹក នៅពហុកីឡដ្ឋានជាតិនៃទីក្រុង Warsaw ដើម្បីប្រមូលខ្សែដៃដែលគាត់នឹងពាក់នៅក្នុងប្រទេសកាតា ដើម្បីតំណាងឱ្យប្រទេសអ៊ុយក្រែនដែលបានបរាជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោក។
Lewandowskiបាននិយាយថាខ្ញុំនឹងពាក់ស្លាកដៃរបស់អ៊ុយក្រែន ។ ខ្ញុំនឹងពាក់ខ្សែដៃរបស់ Shevchenko នៅ ក្នុងព្រឹត្តិការបាល់ទាត់ពិភពលោកក្នុងខែវិច្ឆិកា ដើម្បីរំលឹកថាប្រជាជនអ៊ុយក្រែនមិននៅម្នាក់ឯងទេ ហើយនៅតែស្ថិតក្នុងគំនិតរបស់យើងជានិច្ច។
អតីតខ្សែប្រយុទ្ធ Chelsea និង Milan កីឡាករ Shevchenko ដែលលេងឱ្យក្រុមជម្រើសជាតិអ៊ុយក្រែន ១១១ដង ស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ មុនពេលលេងនៅបរទេសនោះ បាននិងកំពុងរៃអង្គាសថវិកាដើម្បីកសាងប្រទេសឡើងវិញបន្ទាប់ពីការលុកលុយ។
Shevchenko បាននិយាយថា ខ្ញុំចង់អរគុណ Lewandowski សម្រាប់ទង្វើនៃសាមគ្គីភាពនេះនិងសម្រាប់ការងាររបស់គាត់ទាំងអស់ក្នុងនាមប្រទេសរបស់ខ្ញុំ៕