Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិជនស៊ីវិលមីយ៉ាន់ម៉ា ស្លាប់កាន់តែច្រើន ពេលយន្តហោះចម្បាំងរុស្ស៊ីថ្មីមកដល់

ជនស៊ីវិលមីយ៉ាន់ម៉ា ស្លាប់កាន់តែច្រើន ពេលយន្តហោះចម្បាំងរុស្ស៊ីថ្មីមកដល់

ប្រជាជនមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថានឹងស្លាប់កាន់តែ ច្រើន ខណៈដែល វត្តមានយន្តហោះចម្បាំងរុស្ស៊ី Sukhoi SU-30SMថ្មីនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យររបបយោធាឧត្តមសេនីយ៍ទោកិ្ Zaw Min Tun បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ មីនអ៊ុងឡាំង បានត្រួតពិនិត្យដោយផ្ទាល់នូវការផលិត និងការសាកល្បងយន្តហោះនៅឯរោងចក្រអាកាសចរណ៍ Irkustskក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ។

Google

រុស្សីបាននឹងកំពុងដំឡើងយន្តហោះចម្បាំងចំនួន គ្រឿងសម្រាប់មីយ៉ាន់ម៉ាក្រោមកិច្ចសន្យាដែលមានតម្លៃប្រហែល ២០៤ លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨។

យន្តហោះពីរគ្រឿងដំបូងត្រូវបានគេបញ្ជូនមកដល់ខែមីនាឆ្នាំនេះ ដូច្នេះយន្តហោះបួនគ្រឿងដែលនៅសេសសល់ទំនងជានឹងត្រូវបានបញ្ជូនឆាប់ៗនេះ។

លោកមីនអ៊ុនឡាំងដែលបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីចំនួនបីដងចាប់តាំងពីលោកចូលកាន់អំណាចក្រោយរដ្ឋប្រហារ និងជាអ្នកគាំទ្រអាវុធរុស្ស៊ីបាននិយាយថា ខ្ញុំចូលចិត្តពួកគេ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុង Stockholm ប្រទេសស៊ុយអ៊ែតបាននិយាយថា រុស្ស៊ីក៏បានលក់សព្វាវុធដែលមានតម្លៃ ២៤៧លានដុល្លារដល់មីយ៉ាន់ម៉ា ចន្លោះឆ្នាំ ២០១៥ និង ២០២១។

Google

ការមកដល់នៃយន្តហោះចម្បាំងរុស្ស៊ី SU-30M ថ្មីកើតមានឡើងខណៈដែលរបបយោធាកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើការវាយប្រហារតាមអាកាស ទៅលើកងកម្លាំងតស៊ូដោយសារកងទ័ពជើងគោករបស់ខ្លួនទទួលរងនូវការបរាជ័យ និងការរត់ចោលជួរ។ របបនេះក៏កំពុងប្រើការវាយប្រហារតាមអាកាសប្រឆាំងនឹងអង្គការប្រដាប់អាវុធជនជាតិភាគតិចដូចជាកងទ័ព Arakan នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលរបបយោធាកំពុងតស៊ូដើម្បីគ្រប់គ្រងតំបន់នេះ។ក្នុងចំណោមផ្នែករឹងដែលទិញដោយយោធាមីយ៉ាន់ម៉ាមាន យន្តហោះចម្បាំង MiG-29, ឧទ្ធម្ភាគចក្រប្រយុទ្ធ Yak-130, Mi-17, Mi-24 និង Mi-35 ឧទ្ធម្ភាគចក្រប្រយុទ្ធ និងអាវុធផ្សេងទៀត។

RELATED ARTICLES