Thursday, April 25, 2024
Homeតារាខ្មែរប៊ុត សីហា ៖ប្ដូរចិត្តក្រោយជួបជំទាវ

ប៊ុត សីហា ៖ប្ដូរចិត្តក្រោយជួបជំទាវ

ភ្នំពេញ៖មុននេះអតីតម្ចាសពានThe Voice Cambodia រដូវកាលទី១លោកប៊ុត សីហា ត្រូវបាន ថៅកែផលិត​កម្មGalaxy លោកឡេង ណាវ៉ាត្រា ប្រកាសផ្ដល់ឱកាសឲ្យជាលើក​ទី២ក្នុង​ការធ្វើ​ជាតារាចម្រៀង​នៅផលិត​កម្ម​របស់ខ្លួន បន្ទាប់ពីលោកបានផាត់ចោលសីហា ម្ដងហើយ​អំឡុង​ពេលបើក​តំ​ណើរការផលិតកម្មដំបូងព្រោះ​តែ​អ្នកចម្រៀងរូបនេះ​មិនគោរពពេលវេលា​។អ្នក​តាម​ដានក្នុងវិស័យសិល្បៈបានចាប់អារម្មណ៍ជាខ្លាំងចំពោះរឿង​នេះដោយជឿរជាក់ថាប៊ុត សី​ហា នៅតែ​មាន​​ឱកាសឈនៅផលិតកម្មធំហើយថែមទាំងអាច​ឈានទៅប្រជែងជា​ថ្មីជា​​មួយ​តារានៅអតីត​ផលិត​កម្មរបស់ខ្លួនគឺហង្សមាសទៀតផង ឲ្យតែលោកប្រាកដជាកែខ្លួន លែង​សេព​គ្រឿង​ញៀនអទៀត​។

ប៉ុន្ដែពេលនេះសីហា បែជាប្រកាន់ជំហមិនចូលផលិតកម្មGalaxy នោះទេព្រោះលោកចង់​ធ្វើ​ជាអ្នក​ចម្រៀងឯក​រាជ្យ សម្អាងថាសម័យនេះ​​Digital គេអាច​ច្រៀង​ដោយ​ការផលិត​បទ​ចម្រៀ​ង​ដោយខ្លួនឯងដូចជាជី ដេវីត និង​ក្រុមក្មេងខ្មែរជាដើមដែលពួកគេ​នៅតែអាចល្បីបានដល់​សព្វថ្ងៃទោះជាមិនចូលផលិតកម្មណា​ក៍ដោយ​។​ការ​តាំងចិត្តរបស់សី​ហា បែប​នេះក្រោយពីលោកបានជួបលោកជំទាវម្នាក់​ដែលមានចិត្ត​អា​ណិត​​មេត្តានិងលើក​ទឹក​​ចិត្តឲ្យលោកបន្ដលេងសិល្បៈជាថ្មី ខណៈដែលគេឃើញបទចម្រៀងថ្មី​ៗរបស់សីហា នោះក៍​មាន​​Sponsor ធំពី​លោកជំទាវខាងលើដែរ ទើបសីហា ប្ដូរចិត្តលែងចង់​ចូល​ផលិតកម្មធំដោយ​ពង្រឹងការផលិតដោយខ្លួនឯង។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលសីហា ថែមទាំង​ទទួលបានកាដូបិតមុខ​ពីថៅកែម្នាក់នូវរថយន្ដMazda ព័ណសដ៍ថ្មីសន្លាង​១គ្រឿងទៀតផង។

  សូមរំលឹកថាប៊ុត សីហា ត្រូវបានផលិតកម្មរស្មីហង្សមាសដេញចោល​កណ្ដាលទីកាល​ពី​ឆ្នាំមុនដោយសារ​តែ​លោកពាក់ព័ន្ធការសេពគ្រឿងញៀន​និងធ្វើការមិនដែលចេះគោរព​ពេល​វេលា​ឡើយ។ប៉ុន្ដែសីហា បាន​ប្រកាស​កាលពីពេលថ្មីៗនេះថាលោកនឹងកែខ្លួនជាមនុស្សថ្មី លេង​​​ប្រើប្រាស់គ្រឿងញៀនទៀតហើយ ដោយ​ចាប់ផ្ដើម​ហាត់កីឡារ និងស្ដាប់ចម្រៀង ដែល​ការសន្យារបស់​សីហា បែបនេះមានអ្នកខ្លះមិនជឿរជាក់និងខ្លះទៀត​ថា​មាន​តែតាមដាន​ការពិត​ជាក់ស្ដែង​ទើប​ដឹងថាសីហា ពិតជាកែខ្លួនមែនឬអត់?អ្វីដែលគូរឲ្យចាប់អារម្មណ៍ផង​ដែរមុន​សី​ហា វិលមកកាន់​ក្បាលមីក្រូសារជាថ្មីនេះមានព័តមានថាលោកបាន​លែងលះអតីតប្រពន្ធ​កូន១​អ្នក​នាងឃុន ស្រី​នាង ដែលធ្លាប់កម្សត់កម្រជាមួយគ្នានោះទៅហើយ ហេតុនេះបានជាពួក​ម៉ាក​របស់​អ្នក​ចម្រៀង​រូបនេះបាន​ចាប់​ផ្ដើមហៅសីហា ថាជាពោះម៉ាយកូន១ ៕

RELATED ARTICLES