Friday, April 19, 2024
Homeតារាខ្មែរហេតុអីសុខ ពិសី ៖ពេញចិត្តនាយចឺម?

ហេតុអីសុខ ពិសី ៖ពេញចិត្តនាយចឺម?

ភ្នំពេញ៖សុខ ពិសី បានចាប់ដៃគូសារជាថ្មីច្រៀងសម្ដែងជាមួយលោកសុខ មេសា ហៅនាយចឺម សម្រាប់​បទពិធី​បុណ្យភ្ជុំបិណ្ឌ”ណាត់សង្សារទៅបោះបាយបិណ្ឌ” ដែលនេះបញ្ជាក់ឲ្យឃើញថា​ទោះ​ជារយៈពេលចុង​ក្រោយ​នេះ​លោកមេសា បានរងព្យុះបក់បោកស្ទើតែមិនអាច​ឈជើងជាប់​ព្រោះតែក្រោយនាយចែកផ្លូវជាមួយសង្សារ​ទី៤អ្នក​មេម៉ាយសេង សុឃីម មកមាននារីៗ​កាន់តែ​ច្រើនបានចាត់ទុកអតីតតារាកំប្លែងCTN រូបនេះថាជា”ព្រាននារី”ក្ដី ប៉ុន្ដែ​ពិសី គ្មានការខ្លាច​សិ​ស្ស​​ប្អូនម្នាក់នេះបន្លំឬកេងចំណេញលើនាងនោះទេ ទើបនាងនៅតែទុកចិត្តហើយបន្ដ​ចាប់ដៃ​គូជាមួយគ្នាតទៅទៀត។ប៉ុន្ដែសម្រាប់តារាស្រីស្អាតវ័យក្មេងមួយចំនួន​វិញនៅពេលដែលម្ដាយ​ពួកគេដឹង​ថាកូនស្រីត្រូវចាប់ដៃថតMVជាមួយលោកមេសា នោះពួកគាត់នៅតែបារម្ភ ព្រោះ​សម្អា​ង​​ថានាយចឺម ពូកែថ្វីមាត់​ខ្លាំងណាស់ក្នុងការញ៉ែស្រីស្អាត ហើយមានឈុតខ្លះ​ត្រូវអោប​ថើប​នាយគិតតែថើបតួស្រីវក់វីលើស​ពីតម្រូវការ​អ្នក​ដឹកនាំ​ទើបធ្វើឲ្យតួស្រីខ្លះដឹង​ថាថតបទ​នាយ​ចឺម ពួកគេចាប់ផ្ដើមញ៉ាចសឹងគ្រប់គ្នាតែម្ដង។តែអ្វីដែល​ចម្លែក​នៅ​ពេល​​ដែលសុខ ពិសី ជ្រើសនាយចឺម ធ្វើជាដៃគូនោះនាយបែជាស្លូតសុភាពនិងមិន​ដែលហ៊ានលេងដល់ទៅ​លើ​ពិ​សី ឡើយ ទើបគេគិតថានាយចឺម ឆ្លាតចេះបត់បែនតាមកាលៈទេសៈ ព្រោះបើហ៊ានតែធ្វើ​កាយ​វិការទៅលើ​ស្រីស្អាតពិសី ដូចតារាវ័យក្មេងៗមួយចំនួននោះច្បាស់ជា​នាយមិនអាចឈជើង​នៅ​សាន់ដេបានតទៅទៀតទេ។

 ទាក់ទងរឿងសុខ ពិសី ពេញចិត្តច្រៀងជាមួយនាយចឺម ដែលជាសិស្សប្អូនច្រើនឆ្នាំនិង​មានបទ​ពិសោធន៍ខ្ចីក្នុង​អាជីពចម្រៀងបើប្រៀបធៀបជាមួយនាងនោះត្រូវបានពិសី ធ្លាប់ប្រាប់​អ្នកយកព័តមានយើងថាមកពីនាងមើល​ឃើញ​នាយ​ចឺម ជាតារាចម្រៀងដែល​មានសម្ថភាព​ម្នាក់​។ពិ​សី ថាមិនមែនតែនាយចឺម ទេពោលគឺជាមួយ​តារា​ប្រុសមួយណាក៍នាងអាចច្រៀង​សម្ដែងជាដៃ​គូបាន​ដែរឲ្យតែផលិតកម្មតម្រូវ។

 គូរបញ្ជាក់ថាសុខ ពិសី បានបាត់បង់ដៃគូពិសេសរបស់នាងគឺលោកខែម ប៊ុនថៃ ក្រោយ​អ្នកចម្រៀងកូន៣​បាន​ទៅផ្ញើរខ្លួននៅហង្សមាស ហើយពេលនេះពិសី បានងាកទៅ​ច្រៀង​ដៃគូ​ជាមួយលោកឆាយ ចាន់ឆោម,ខាន់ ជេមស៍ ,បូទី និងនាយចឺម ជាដើម។តាមព័តមានថា​លោក​ឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ​ហើយត្រូវ​បានគេសង្ស័យ​ថាជាគូស្នេហ៍របស់នាង​នោះ​មិនដែលប្រចណ្ឌពិសី ជាមួយដៃគូចម្រៀងនិងសម្ដែងនោះទេ ព្រោះលោកយល់ច្បាស់​ពី​អាជីពសិល្បៈ ។ប៉ុន្ដែដំណឹងស្រីស្អាតចូលរោងការការជាមួយថៅកែ​នៅតែស្ងាត់​ដូចចោរ​លួច​សេះ​ដដែល៕

RELATED ARTICLES