Thursday, April 25, 2024
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យស្វាមីមិនអាចដកចិត្តរួច

មាស សុខសោភា ៖ធ្វើឲ្យស្វាមីមិនអាចដកចិត្តរួច

ភ្នំពេញ៖មុនបុណ្យភ្ជុំបិណ្ឌធំមកដល់នេះតារាចម្រៀងរាម នាងមាស សុខសោភា បានលេង១​ក្បាច់​​ទៀតនោះ​គឺ​ការ​លេងឈុតប៊ីគីនីនៅសល់តែអាវវ៉ែនតា និងខោលីអូស្ដើងទៅ​ស្រូប​ខ្យល់​អា​កាស​នៅមាត់ទន្លេ ខណៈដែល​ស្វា​មីនាងលោកអ៊ិត រ៉ាដា បានអោបចង្កេះភរិយាសំណព្វចិត្ត​របស់លោកស្អិតដូចស្កតាំងម៉ែតែម្ដង។នេះមិនមែន​ជា​លើកទីមួយនោះទេដែលសុខសោភា លេងឈុតពិសេសបាត់អស់ខោអាវ​លើដងខ្លួននៅសល់តែអាវនិងខោ​ពិ​សេ​សការពាររាងកាយ ប៉ុន្ដែជាញឹកញាប់មកហើយដែលអ្នកចម្រៀងសំនៀងផ្អែមរូបនេះ​តែងតែនិយមស្លៀកពាក់​បែប​នេះ​ពិសេសគឺនៅពេលដែលនាងទៅលំហែកាយនៅកោះ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគេឃើញសាច់គល់ភ្លៅរបស់សោភា កាន់តែសខ្ចីម៉ដខៃរលើបរលោង​គូរឲ្យចង់​ស្ទាបអង្អែល ខ​ណៈ​​ដែលស្វាមីនាងលោករ៉ាដា ដែលធ្លាប់តែរស់នៅកាណាដានោះលោកមិនដែល​អាកអន់​ស្រ​ពោនចិត្តចំពោះការស្លៀកពាក់របស់គូស្នេហ៍ដែលធ្វើឲ្យប្រុសដ៍ទៃបានឃើញសាច់គល់ភ្លៅនាងនោះឡើយ ព្រោះ​ថាមិនមែននៅសុខៗសោភា ដើរស្លៀកពាក់ឈុតប៊ីគីនី នៅតាមទីផ្សារ សារ​ធារ​ណៈ​នោះទេ ប៉ុន្ដែ​ទាល់តែនាង​ទៅលំ​ហែកាយ៉ានៅមាត់សមុទ្រ​ទើបត្រូវតែប្រើប្រាស់​ឈុតនោះ ព្រោះមិនអាច​ស្លៀកហូលឬផា​មួងដើរ​លេង​តាម​មាត់ស្ទឹងបានឡើយ​។ដោយឡែក​អ្នកលេងបណ្ដាញសង្គមវិញក៍គ្មានការរិះគន់ទៅលើសោភា ចំពោះការហ៊ាន​ប្រើ​​ប្រាស់​ឈុត​ប៊ី​គីនីបង្ហាញឲ្យ​គេ​ឃើ​ញ​នៅលើបណ្ដាញសង្គមនេះដែរ ព្រោះអ្នកចម្រៀងរូបនេះធ្វើខ្លួន​ទៅតាម​ពេល​វេលាឬប្រ​ភេទនៃកម្មវិធី។

 សូមបញ្ជាក់ថាក្រៅពីមានការគាំទ្រយ៉ាងពេញទំហ៊ឹងពីសំណាក់ស្វាមីចំពោះការស្លៀកពាក់នោះមាស សុខ​សោ​ភា ក៍ធ្លាប់ចេញMV ដោយស្លៀកឈុតស្ដើងៗនិងធ្លុះ​មើលឃើញ​ខោ​លីអូផងដែរដែលបទនោះលោករ៉ាដា ជាអ្នក​ដឹកនាំសម្ដែងទៀតផង។ប៉ុន្ដែនៅតាមកម្មវិធី​បុរា​ណ​វិញសុខសោភា តែងតែស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ​បាន​​យ៉ាងល្អទើបធ្វើឲ្យFan របស់​នាងចាត់ទុកថាតារាវ័យ៣៨ឆ្នាំរូបនេះ​អាចបត់បែនបញ្ចេកទេសនៃ​ការស្លៀកពាក់​បានគ្រប់ពេលវេលាទាំងអស់។តែសម្រាប់មហាជនមើលឃើញថាតាំងពីសុខសោភា ចេញពីថោន ចូល​រាម ជាង​១ឆ្នាំនេះនាងមានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងគឺការស្លៀកពាក់នេះឯង តែសម្រាប់​បទ​ចម្រៀងវិញនាងបែ​ជាមិន​អាចធ្វើឲ្យប្រែប្រួលឡើយ ព្រោះហាក់នៅទ្រឹង ហើយអាចប្រ​ឈម​ធ្លាក់ចុះទៀតផងប្រសិនបើមិន​មានវិធាន​ការ​ណ៍​ទប់​ស្កាត់ឲ្យបានទាន់ពេលវេលាទេ​នោះ​។យ៉ាងណាដោយសារតែឃើញសភាពមិនស្រួល​បែបនេះហើយទើប​ថ្មីៗ​នេះ​ស្វាមីរបស់សុខសោភា គឺលោករ៉ាដា បានចាប់ផ្ដើមចេញបទសោភា នៅក្រៅផលិតកម្មរាម សារជាថ្មី​ហើ​យ​​ក្នុង​នោះគេឃើញបទថ្មីរបស់នាងមានការនិពន្ធដោយលោកតាសក់ស ភ្នំត្រែង ព្រមទាំង​ស្វា​មីលោកម៉ា ដូណា ឈ្មោះហេង ទ្រី ក៍បានមកធ្វើជាអ្នកបច្ចេកទេសរបស់នាងផងដែរ។

 គេកត់សម្គាល់ដែរថាតាមរយៈការលេងខ្លួនកាន់តែទាក់ទាញរបស់មាស សុខសោភា បែប​នេះហើយធ្វើឲ្យ​ស្វាមី​នាងលោកគ្រូពេទ្យរ៉ាដា រឹតតែមិនអាចដកចិត្តពីអ្នក​ចម្រៀង​ល្បី​ល្បា​ញរូប​នេះបានឡើយក្រោយពួកគេរក្សារ​ស្នេ​ហាបានដល់ទៅ១៥ឆ្នាំ បើទោះជាមង្គលការ​ទាំង​២លើក​របស់សោភា និងស្វាមីដែលរៀបចំតាមបែប​សាសនា​គ្រិស្ទកាលពីឆ្នាំ២០០៨ នៅព្រះ​វិហារមួយនៅ​កាណា​ដា និងរៀបការតាមប្រពៃណីខ្មែរស្រដៀងសែនព្រេន​កាល​ពីថ្ងៃទី​២៨ខែ​ធ្នូឆ្នាំ២០០៩ ធ្វើដោយ​លាក់លៀមដូចគ្នាក្ដី។

ក្រុមFan របស់សុខសោភា មួយចំនួនបានបញ្ចេញ​ទស្ស​នៈ​ថាប្រ​សិនបើ​សុខសោភា កាន់តែហ៊ានស៊ិច​ស៊ីបែបនេះ​ទៀត នោះនាងនឹងប្រឈម​ស្វា​មីស្រលាញ់ខ្លាំង​ពេក​​អាច​នឹងលេបនាងចូលពោះជាមិនខាន។ប៉ុន្ដែយ៉ាងណាអ្នក​គាំទ្រសោភា ចង់ឃើញនាងរៀប​ការ​ជាលើកទី៣​ដោ​យ​បើកចំហច្រើនជាងដើម្បីបញ្ចប់​រាល់ព័តមាន​ចរចាម​អារ៉ាម​ទាំងឡាយ​នឹង​បើកផ្លូវឲ្យនាងអាចពពោះយក​កូនដំ​បូងបានដូចបំណង ព្រោះបើ​នាងនៅ​តែមិន​ហ៊ាន​រៀប​ការជា​សា​ធារណៈទេច្បាស់ជានាង​នៅតែពន្យាពេល​ផ្ដល់​កំណើតឲ្យកូនទី១ត​ទៅទៀតជាមិនខាន៕

RELATED ARTICLES