Saturday, March 15, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ខកខានឱកាសចាប់ដៃម្ចាស់ពាន

តន់ ច័ន្ទសីម៉ា ៖ខកខានឱកាសចាប់ដៃម្ចាស់ពាន

ភ្នំពេញ៖អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា ប៊ិសរកបានដៃគូ​ចម្រៀង​ទី៣​របស់​ខ្លួនទៅហើយនោះគឺលោកប៊ុត សីហា  ជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១ ក្រោយ​មាន​ការបើក​ភ្លើង​ខៀវពីថៅកែGalaxy ផ្ដល់ឱកាសសារជាថ្មីឲ្យសីហា បន្ទាប់ពីអតីតតារាហង្សមាសរូបនេះបានបោក​គ្រាប់បែក​លោ​ក​ម្ដងហើយអំឡុងបើកផលិតកម្មដំបូងព្រោះតែមិនគោរពពេលវេលា។ប៉ុន្ដែពេលនេះសីហា បែជាសម្រេច​ចិត្តមិន​ចូលGalaxy  ជាលើកទី២ដោយបន្ដធ្វើជាតារាចម្រៀងឯករាជ្យទៅវិញ ទើបធ្វើឲ្យច័ន្ទសីម៉ា ខកខាន​ឱកាស​ទទួល​បានដៃគូចម្រៀងនិងសម្ដែងឆ្លងឆ្លើយទី៣របស់នាង ខណៈដែលដៃគូចាស់ទាំង២របស់​ស្រី​ស្រស់តូចច្រ​ឡឹងរូប​នេះ​​គឺលោកឧកញ៉ាព្រាប សុវត្ថិ និងលោកខេម ។

គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ទោះជាមិនបានពានThe Voice Cambodia រដូវកាលទី២ ព្រោះ​ធ្លាក់ចេញមុន​ឈាន​ទៅវគ្គផ្ដាច់ព័ត្រហើយម្ចាស់ជ័យលាភីគឺជាលោកថែល ថៃ ក្ដី ប៉ុន្ដែ​ពេលនេះសីម៉ា បានក្លាយជាតារា​ចម្រៀង​ផ្នែក​យុវវ័យដែលពិបាករកគូ​ប្រជែងក្រោយ​នាងចាប់​ដៃជាមួយលោកព្រាប សុវត្ថិ និងខេម ។អ្នកតាមដានវិស័យ​សិ​ល្បៈចម្រៀងមើល​ឃើញថាសី​ម៉ា ប្រសិនបើបានចាប់ដៃជាមួយសីហា នោះនាងកាន់តែប្លែកថែមទៀតជាមិនខាន ក្នុងករណី ម្ចាស់ពានរូបនេះកែខ្លួន ប៉ុន្ដែពេលនេះឱកាសពិសេសបានផុតពីដៃនាង​ទៅហើយ។យ៉ាង​ណា​​​​ច័ន្ទសីម៉ា នៅតែជាតួឯកដដែល ប្រសិនបើGalaxy គ្មានបំណងទិញតារាស្រីណាផ្សេងៗ​ទៀត​ចូល បន្ទាប់ពីមាស សុខសោ​ភា និងពេជ្រ សោភា បានប្រកែកចូលរួមជាមួយផលិត​កម្មនេះ​កាលពីឆ្នាំ២០២០ ។

 តន់ ច័ន្ទសីម៉ា ទើបតែវិលត្រឡប់កពីភ្លក្សរសជាតិច្រៀងសម្ដែង​នៅប្រទេសកូរ៉េ​កាលពី​ពេលថ្មីៗនេះ ខណៈដែល​មុននេះនាងចាប់ផ្ដើមចាប់ដៃគូច្រៀងសម្ដែង​សារជាថ្មីជាមួយលោក​ឧកញ៉ាព្រាប សុវត្ថិ បន្ទាប់ពីអាកខាន​ជាង៣​ខែ ព្រោះតែលោកស្នាយ ឡើងជាឧកញ៉ាទើប​ធ្វើ​ឲ្យនាងហាក់នៅតែមានប្រៀបជាងតារាដែល​មានគីឡូប្រហាក់​ប្រ​ហែ​លគ្នាដូចជានាងរ៉េត ស៊ូ​ហ្សាណា,យូរី និងអ៊ីវ៉ា ជាដើម។ដោយឡែករឿងស្នេហារបស់សីម៉ា ដែលលេចឭថា​លោកឧក​ញ៉ាពោះម៉ាយម្នាក់តាមស្នេហាជាង២ឆ្នាំទៅហើយនោះ ពេលនេះបែ​ជា​ស្ងាត់ទៅវិញនិង​មិន​ដែល​​ឃើញ​នាងបង្ហាញភាពស្និតស្នាលគ្នា​ជាចំហដូចមុនទៀតឡើយ។សីម៉ា ធ្លាប់​ប្រកាស​ប្រាប់​ទៅFan ថាបេះដូងនាងមិន​ទាន់​មានម្ចាស់ចិត្តទេ តែនាងសារភាពថាការនិ​យា​យបែប​នោះគ្មានអ្នកណាម្នាក់ជឿរជាក់លើរូបនាងឡើយ៕

RELATED ARTICLES